អាវុធហត្ថខណ្ឌច្បារអំពៅ ចាប់ខ្លួនមុខសញ្ញាលួច និងកាប់ប្លន់ តាមដងផ្លូវ២នាក់

ភ្នំពេញ ៖ ជនសង្ស័យ ២នាក់ ពាក់ព័ន្ឋ នឹងករណីលួចម៉ូតូ និងកាប់ប្លន់ តាមដងផ្លូវកន្លងមក នៅក្នុងភូមិសាស្ត្រខណ្ឌ ច្បារអំពៅ ត្រូវបានកម្លាំងល្បាត របស់អាវុធហត្ថខណ្ឌ ដឹកនាំដោយ លោក មេបញ្ជាការ គិត សុផល ធ្វើការបង្ក្រាបនិង ចាប់ឃាត់ខ្លួន នៅយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥នេះ ។

 លោក គិត សុផល បានអោយដឹងថា ករណីមុខសញ្ញាកាប់ប្លន់តាមដងផ្លូវ គឺកម្លាំងលោក ឃាត់ខ្លួននៅម៉ោង៩និង២៥នាទីយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចក្នុងវត្តកំសាន្ត ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ កម្លាំងអហខណ្ឌយើងល្បាត ឃើញក្រុមក្មេង ស្ទាវប្រមូលផ្តុំគ្នា៤ទៅ៥នាក់ មានដាវសាម៉ូរ៉ៃចំនួន២ដើម ពេលនោះកម្លាំងយើងឃាត់ខ្លួនបានម្នាក់មានឈ្មោះ សេង វិសាល  ហៅ (អាព្រឹម) ភេទប្រុស អាយុ ២១ឆ្ នាំមុខរបរធ្វើសំណង់ ស្នាក់នៅផ្ទះលេខ46Cផ្លូវបេតុង ភូមិ តាង៉ូវ សង្កាត់និរោធខណ្ឌច្បារអំពៅ ។ ក្នុងនោះ កម្លាំងដកហូតវត្ថុតាងបាន ដាវ សាម៉ូរ៉ៃ ចំនួន២ដើមផងដែរ ។

 ដោយឡែកករណីលួចម៉ូតូ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌ បានឃាត់ខ្លួននៅវេលាមោ៉ង ១៨និង៣០នាទីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ នៅចំនុច ផ្លូវ ៣៦៩ ភូមិព្រែក សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ។

 ជនសង្ស័យឈ្មោះ យ៉ន សុវណ្ណនុន ភេទ ប្រុស អាយុ ២៧ឆ្នាំ មុខរបរ ព្រូឡាន( ក្រុមហ៊ុនហាយធិច) មានទីលំនៅ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

ដកហូតសម្ភារៈមាន ម៉ូតូម៉ាកស្កុបពី ពណ៍ ផ្កាឈូក លាយ សរ សេរី ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1BY-3186  (ដោះស្លាកលេខចេញ) ដែលជាកម្មសិទ្ធិរបស់ជនរងគ្រោះឈ្មោះ ដុំ សុគន្ធា ភេទ ស្រី អាយុ ២៧ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅ ផ្លូវ៦៥៦ ក្រុម២ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។

លោក គិត សុផល បានបញ្ជាក់ថាកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ នៅវេលាម៉ោង ៧និង៤០នាទី ខណៈដែលជនរងគ្រោះរួមជាមួយគ្រួសារបាននាំគ្នាទៅអង្គុយលេង នៅផ្ទះអ៊ំបង្កើតដែលនៅចន្លោះពីផ្ទះជនរងគ្រោះ០២ផ្ទះដោយមិនបានចាក់សោទ្វារផ្ទះទេចំនែកម៉ូតូក៏មិនចាក់សោកដែរដូច្នេះទើបជនសង្ស័យមានឱកាសចូលយកម៉ូតូរបស់ជនរងគ្រោះ បានតែម្តង (ផ្អែកលើរូបភាពកាមេរ៉ាសុវត្តិភាព)ក្រោយពីបាត់ម៉ូតូហើយជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅអាវុធហត្ថខណ្ឌច្បារ អំពៅយើង ទើបអាវុធហត្ថយើងចុះស្រោវជ្រាវកំណត់មុខ សញ្ញា(រូបភាពជនសង្ស័យក្នុងកាមេរ៉ាសុវត្តិភាព) ភ្លាមៗរហូតដល់ ថ្ងៃទី២៣/១២/២០១៥ វេលាម៉ោង ១៧និង៣០នាទីកំលាំង អ.ហខណ្ឌច្បារអំពៅបានល្បាតមកដល់ចំនុចខាងលើ ក៏ប្រទះឃើញជនសង្ស័យ ដែលមានភិនភាគដូចក្នុងកាមេរ៉ាសុវត្តិភាព (ជនរងគ្រោះ) កំពុងជិះម៉ូតូរបស់ជនរង គ្រោះ (ដោះស្លាកលេខចេញ) ក៏ឃាត់ខ្លួនយកមកសាកសួរតែម្តង ។

បច្ចុប្បន្នៈជនសង្ស័យទាំង២នាក់ និងវត្ថុតាងបញ្ជូនទៅកាន់ការិយាល័យ ស្រាវជ្រាវបទល្មើស ព្រហ្មទណ្ឌ អ.ហ រាជធានី ភ្នំពេញដើម្បីចាត់ការបន្ត ៕

អាវុធហត្ថខណ្ឌច្បារអំពៅ ចាប់ខ្លួនមុខសញ្ញាលួច និងកាប់ប្លន់ តាមដងផ្លូវ២នាក់

អាវុធហត្ថខណ្ឌច្បារអំពៅ ចាប់ខ្លួនមុខសញ្ញាលួច និងកាប់ប្លន់ តាមដងផ្លូវ២នាក់

អាវុធហត្ថខណ្ឌច្បារអំពៅ ចាប់ខ្លួនមុខសញ្ញាលួច និងកាប់ប្លន់ តាមដងផ្លូវ២នាក់