នគរបាល អន្តោរប្រវេសន៍ ឆែកជនបរទេស រស់នៅខុសច្បាប់ នៅសំណង់ Hong Kong Land ក្នុងសង្កាត់វត្តភ្នំ បាន១៤៣នាក់

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ អ៊ុក ហៃសិលា ប្រធាននាយកដ្ឋានប្រធាន ស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥នេះ បានដឹកនាំ មន្រ្តីក្រោមឱវាទចុះពិនិត្យ និងឆែកឆេររកទីតាំងជនបរទេសរស់នៅខុសច្បាប់ នៅជិតស្ថានទូតអាម៉េរិក ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ក្រោយពីចុះឆែកឆេររួចមកលោក អ៊ុក ហៃសិលា មិនបានទាន់បញ្ជាក់ពីតួរលេខ នៃការចាប់ឃាត់ខ្លួន ជនបរទេសទាំងអស់នេះនៅឡើយទេ។

កងកម្លាំងមានសមត្ថកិច្ចដឹកនាំដោយលោកឧត្តមសេនីយ៍ អ៊ុក ហៃសិលា ប្រធាននាយកដ្ឋានប្រធាន ស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឃាត់ខ្លួនជនបរទេស ចំនួន១៤៣នាក់នៅសំណង់ការដ្ឋាន Hong Kong Land ។
ការឃាត់ខ្លួនពួកគេនេះ ដើម្បីពិនិត្យឯកសារនានាពាក់ព័ន្ធនឹងការរស់នៅ។ ជនបរទេសទាំងនោះរួមមានជនជាតិកូរ៉េ ហ្វីលីពីន វៀតណាម និងអង់គ្លេស៕