ពិធីសម្ពោធដាក់ អោយប្រើប្រាស់ ជាផ្លូវការ សាលាមតេយ្យ សិក្សាបល្ល័ង្គ ក្នុងឃុំពង្រ

កំពង់ឆ្នាំងៈនៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥នេះ សាលាមតេយ្យ សិក្សាបល្ល័ង្គ ក្នុងឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវបានធ្វើពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ ។ ពិធីសម្ពោធខាងលើនេះប្រារព្ធធ្វើឡើងក្រោមវត្តមានដ៍ឧត្តុង្គឧត្តម  សម្តេច អគ្គមហាសង្ឃ រាជាធិបតី ទេព វង្ស និង លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំង លោកស្រីនិងមានការអញ្ជើញចូលរួម ពីសំណាក់មន្ត្រីរាជការនៃមន្ទីរស្ថាប័ននានាជុំវីញខេត្ត ។

នាឱកាសនៃការសម្ពោធដាក់អោយប្រើប្រាស់នេះ សាលាមតេយ្យសិក្សាបល្ល័ង្គនេះ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងទៅកាន់មន្ត្រីអប់រំ លោកគ្រូ អ្នកគ្រូ អោយមានការយកចិត្តទុកដាក់ថែរក្សា នូវសមិទ្ធិផល សាលាមត្តេយ្យដែលបានលេចជារូបរាងឡើង និងដាក់សម្ពោធអោយប្រើប្រាស់នាថ្ងៃនេះ អោយបានល្អប្រសើរ ដើម្បីជាគុណប្រយោជន៍ដ៍ឧត្តុង្គឧត្តម សម្រាប់កុមារជំនាន់ក្រោយៗ បានទទួលការអប់រំគ្រប់ៗគ្នា ក្លាយជាប្រជាពលរដ្ឋដែលមានការអប់រំ និងជាសរសរទ្រូងដ៍រឹងមាំរបស់ប្រទេសជាតិ និងត្រូវរួមគ្នា ធ្វើអោយមានការអភិវឌ្ឍន៍បន្ថែមទៀតឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង  លោកក៍បានផ្តាំផ្ញើទៀតថា សូមអោយនាយកសាលា និងលោកគ្រូ អ្នកគ្រូយកចិត្តទុកដាក់ក្នុងការបង្ហាត់បង្រៀនសិស្សានុសិស្សទាំងអស់អោយបានល្អប្រសើរ ផងដែរ៕