សា​​​លា​​​ឧទ្ធរណ៍​​​​​​តម្កល់​​​សាល​​​ក្រម​​​តុលា​​​ការ​​​ក្រុង​​​​​​ក្នុង​​​ករណី​​​ លោក ថោង សារ៉ាត់​​​ និង​​​ឪ​​​ពុក​​​ម្តាយ​​​លោក

សាលា​​​ឧទ្ធរណ៍​​​នៅ​​​ថ្ងៃ​​​នេះ​​​បាន​​​​​​តម្កល់​​​សាល​​​ក្រម​​​​​​​​​តុលាការ​​​ក្រុង​​​ភ្នំពេញ​​​ក្នុង​​​សំណុំ​​​រឿង​​​​​​លោក​​​ ថោង សារ៉ាត់ ជា​​​ឧត្តម​​​សេនីយ៍​​​យោធា និង​​​ឪពុក​​​ម្តាយ​​​របស់​​​លោក​​​​​​​​​​​​ពាក់​​​ព័ន្ធ​​​នឹង​​​​​​​​​ការ​​​រក្សា​​​អាវុធ​​​​​​ដោយ​​​ខុស​​​ច្បាប់។

​​​លោក ទិត សុធី​​​បូរា​​​លក្ខណ៍​​​ ប្រធាន​​​​​​ចៅ​​​​​​ក្រម​​​ជំនំុ​​​ជម្រះ​​​​​​សាលា​​​ឧទ្ធរណ៍​​​បាន​​​ប្រកាស​​​សាល​​​ដីកា​​​ថ្ងៃ​​​នេះ​​​ថា “​​​សាលា​​​ឧទ្ធរណ៍​​​សម្រេច​​​តម្កល់​​​​​​សាល​​​​​​ក្រម​​​​​​សាលា​​​ដំបូង​​​​​​​​​រាជ​​​ធានី​​​ភ្នំ​​​ពេញ​​​ទុក​​​ជា​​​បាន​​​ការ និង​​​បន្ត​​​ឃុំ​​​ខ្លួន​​​​​​ជន​​​ជាប់​​​ចោទ​​​​​​ កែវ សារី ថោង ចំរើន និង​​​​​​ថោង​​​ សារ៉ាត់”។

​​​កាល​​​ពី​​​ខែ​​​​​​មិថុនា តុលាការ​​​​​​​​​​​​ក្រុង​​​​​​ភ្នំពេញ​​​​​​​​​​​​បាន​​​​​​ផ្តន្ទា​​​ទោស​​​លោក​​​ ថោង សារ៉ាត់ ​​​ជា​​​មន្ត្រី​​​ក្រសួង​​​ការ​​​ពារ​​​ជាតិ ឲ្យជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​ពីរ​​​ឆ្នាំ​​​កន្លះ និង​​​​​​ពិន័យ​​​ជា​​​ប្រាក់​​​៦​​​លាន​​​រៀល​​​​​​ និង​​​​​​កាត់​​​ទោស​​​ឪពុក​​​ម្តាយ​​​របស់​​​លោកគឺ​​​​​​អ្នក​​​ស្រី ​​​កែវ សារី  និង​​​លោក ថោង​​​ ចំរើន​​​  ឲ្យជាប់​​​ពន្ធនាគារ​​​ម្នាក់​​​ៗ​​​រយៈ​​​ពេល​​​ពីរ​​​ឆ្នាំ​​​ពី​​​បទ​​​រក្សា​​​ទុក​​​អាវុ​​​ធ​​​​​​​​​ដោយ​​​ខុស​​​ច្បាប់ ហើយ​​​​​​ពិន័យ​​​ពួក​​​គេ​​​​​​​​​ជា​​​ប្រាក់​​​​​​ចំនួន​​​៦​​​លាន​​​​​​រៀល​​​ក្នុង​​​ម្នាក់ៗ​​​។

ឧត្តម​​​សេនីយ​​​៍​​​ទោ សារ៉ាត់ ក៏កំពុង​​​ប្រឈមនឹង​​​​​​​​​​​​ការ​​​​​​ចោទ​​​ប្រកាន់​​​ពីបទ​​​​​​មនុស្ស​​​ឃាត​​​គ្រោង​​​ទុក​​​ជា​​​មុន​​​ពាក់​​​ព័ន្ធ​​​នឹង​​​​​​ការ​​​​​​បញ្ជា​​​​​​ឲ្យ​​​​​​​​​អង្គរក្ស​​​​​​របស់​​​ខ្លួន​​​​​​​​​សម្លាប់​​​លោក​​​​ឧកញ៉ា អឹុង​​​ ម៉េង​​​ជឺ ប្រធាន​​​​​​ក្រុមហ៊ុន Shimmex Group ​​​ដែល​​​ត្រូវ​​​​​​គេ​​​បាញ់​​​​​​ចំ​​​ជា​​​​​​ច្រើន​​​​​​​​​គ្រាប់​​​នៅ​​​ខាង​​​​​​ក្រៅ​​​ហាង​​​​​​លក់​​​ផ្លែ​​​ឈើ​​​មួយ​​​កន្លែង​​​​​​​​​ ក្នុង​​​ខណ្ឌ​​​ចំការ​​​មន​​​ ក្រុង​​​ភ្នំពេញ​​​​​​ កាល​​​ពី​​​ខែ​​​វិច្ឆិុកា​​​ ឆ្នាំ​​​មុន​​​។ នគរ​​​បាល​​​បាន​​​​​​ឆ្មក់​​​ចូល​​​ភូមិ​​​​គ្រឹះ​​​​​​របស់​​​គ្រួសារ​​​គាត់​​​​​​​​​​​​នៅ​​​ក្នុង​​​​​​ក្រុង​​​ភ្នំពេញ​​​កាល​​​ពី​​​ខែ​​​ធ្នូ​​​ ឆ្នាំ​​​​​​មុន ​​​ហើយ​​​បាន​​​រក​​​​​​ឃើញ​​​អាវុធ​​​មួយ​​​ចំនួន៕

The post សា​​​លា​​​ឧទ្ធរណ៍​​​​​​តម្កល់​​​សាល​​​ក្រម​​​តុលា​​​ការ​​​ក្រុង​​​​​​ក្នុង​​​ករណី​​​ លោក ថោង សារ៉ាត់​​​ និង​​​ឪ​​​ពុក​​​ម្តាយ​​​លោក appeared first on ខេមបូឌា ដេលី.