ជន​សង្ស័យ​២នាក់​ពាក់​ព័ន្ធ​​​គ្រឿង​ញៀន​ត្រូវ​ប៉ូលិស​​ឃាត់​ខ្លួន​នៅ​​​ផ្ទះសំណាក់​ពេ​ជ​ហ៊ុន

ខេត្តរតនគិរី ៖ ជនសង្ស័យ​រក្សា​ទុក​ និង​ចែកចាយ​គ្រឿងញៀន​២​នាក់​ ត្រូវ​បាន​នគរ​បាល​ប៉ុស្តិ៍​រដ្ឋបាល​​ឡា​បាន​សៀ​ក​ ធ្វើការ​បង្ក្រាប​បាន​នៅ​​​ផ្ទះសំណាក់​ពេ​ជ​ហ៊ុន ​កាល​ពី​វេលា​ម៉ោង​៧និង​៣០​នាទី​ថ្ងៃ​ទី​២៣ ​ខែធ្នូ​ ឆ្នាំ​២០១៥​ ​ស្ថិត​នៅ​ភូមិ​ទេស​អន្លុង ​សង្កាត់​​បឹង​កន្សែង​ ក្រុង​បាន​លុង​ ។

​មន្ត្រី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ​ជនសង្ស័យ​​​ទាំង​២នាក់ ម្នាក់ ​ឈ្មោះ​ វ​ណ្ណា ​ឡូយ​ ភេទ​ប្រុស ​អាយុ​៥២​ឆ្នាំ​ ​​មាន​ទីលំនៅ​ភូមិ​ភ្នំ ​ឃុំ​ទន្លេ​បិទ ​ស្រុក​ត្បូងឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ​ មុខរបរ​មិន​ពិតប្រាកដ​ និង​ម្នាក់​ទៀត​​​ឈ្មោះ​ ហុង​ ង​ន់​សេង ​ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ ​ជា​អ្នក​លក់​ត្រី​ មាន​ទីលំនៅ​ភូមិ​ស្លាបក្តោង​ ឃុំ​ជប់់ ​ស្រុក​ត្បូងឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ ​។ ចំណែក​វត្ថុ​ដែល​ដកហូត​​បាន​ រួម​មាន​ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សារធាតុ​ញៀន​ចំនួន​១០​កញ្ចប់​ធំ​ ​និង​ម៉ូតូ​ហុងម៉ាក​ដា​វ៉េវ​ ​ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​កំពង់ចាម​១D-៣៩២២​ ​មួយ​គ្រឿង និង​​ទូរ​ស័ព្ទ​ដៃ​១​ ​។

​​ជនសង្ស័យ​ទាំង​២នាក់​រួម​ទាំង​វត្ថុតាង ​ត្រូវ​បាន​​សមត្ថកិច្ច​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ចាត់ការ​តាម​ផ្លូវច្បាប់​ ៕​