បញ្ជូន​ខ្លួន​​ជន​សង្ស័យ​៦នាក់​ពាក់​ព័ន្ធ​ការ​ជួញ​ដូរគ្រឿង​ញៀន​ទៅ​សាលា​ដំបូង​ខេត្ត​

ខេត្តសៀមរាប ​៖ ​នគរបាល​ប្រឆាំង​គ្រឿង​ញៀ​ខេត្ត ​សហការ​ជាមួយ​នគរ​បាល​ប៉ុស្តិ៍​​មូលដ្ឋាន ចុះ​​បង្ក្រាប​ករណី​គ្រឿងញៀន ​​ដោយ​ឃាត់ខ្លួន​បុរស​​​ចំនួន​៦​នាក់ ខណៈ​ពួក​គេ​កំពុង​ចែកចាយ​ថ្នាំ​ញៀន​តាម​ដងផ្លូវ​សាធារណៈ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​​ កាល​ពី​ថ្ងៃ​ទី​២២​និង​ទី​២៣ ​ខែធ្នូ​ ឆ្នាំ​២០១៥ ​ស្ថិត​នៅ​​​ក្នុង​សង្កាត់​២​ផ្សេង​គ្នា គឺសង្កាត់​ជ្រាវ និង​សង្កាត់​គោក​ចក ក្រុង​សៀមរាប ។

លោក​វរសេនីយ៍ទោ អ៊ុំ សា​អាត នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​​​ខេត្ត​ បានឱ្យ​ដឹង​​ថា​ ជន​សង្ស័យទាំង​៦នាក់​​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​ខាង​លើ​ ​​មាន ​​១/​ឈ្មោះ ឈាន ឈុ​ន​លី​ អាយុ​២៨​ឆ្នាំ ​ជា​​ព្រូរថយន្ត​តាក់ស៊ី រស់នៅ​ភូមិ​វាល​ម្លូរ ឃុំ​វាល​ម្លូរ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ​២/​ឈ្មោះ សឿ​ម ផា ហៅ​ផ​ន ​អាយុ​៣៥​ឆ្នាំ​ មុខរបរ​លើក​អ​វ៉ា​ន់ មានស្រុក​កំណើត​ភូមិ​ត្រពាំង​ថ្នល់ ឃុំ​កន្ទ្រាំ​ង ស្រុក​ប្រាសាទបាគង ​។ ​​អ្នក​ទាំង​២​នាក់ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​៩និង​២០​នាទី​យប់​ថ្ងៃ​ទី​២២ ​ធ្នូ​ ​២០១៥ ស្ថិត​នៅ​​ភូមិ​ខា្នរ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ​​៣/​ឈ្មោះ កន រ៉ាត់ ​អាយុ​២០​ឆ្នាំ​ ​ជា​កម្មករ​សំណង់ មានស្រុក​កំណើត​ភូមិ​តា​ព្រហ្ម ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង ​​៤/​ឈ្មោះ លុយ ឡី ​អាយុ​២៥​ឆ្នាំ​ ​ជា​កម្មករ​សំណង់​ ​រស់នៅភូមិ​វាល សង្កាត់​គោក​ចក ក្រុង​សៀមរាប​ ​​៥/​ឈ្មោះ លុយ លិ​ ​​​អាយុ​២៦​ឆ្នាំ ​ជា​មន្ត្រី​​យោធា រស់នៅភូមិ​វាល សង្កាត់​គោក​ចក ក្រុង​សៀម​រាប​​ និង​​​៦/​ឈ្មោះ សុខ គឹ​ម​អាង ហៅ​កោន ​​អាយុ​២៦​ឆ្នាំ​ ​ជា​​កម្មករ​សំណង់ ​។​ ​​ចំណែក​វត្ថុ​ដែល​ដកហូត​បាន​ ​រួម​មាន ទូរស័ព្ទ​ដៃ​៣គ្រឿង​​ ​ម្សៅ​មេ​តំ​ហ្វេ​តា​មីន​​១​កញ្ចប់​ ស្មើ​ទម្ងន់​០,២​ក្រាម និង​ឧ​បករ​ណ៏​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន​ផង​ដែរ​ ។

​ជនសង្ស័យ​ទាំង​៦​នាក់ និង​វត្ថុ​តាង ​ត្រូវ​បាន​​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​​សាលា​ដំបូង​ខេត្ត​​ នៅថ្ងៃ​ទី​២៤ ​ខែធ្នូ​ ឆ្នាំ​២០១៥​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​​ ​៕​