បុរស​ម្នាក់​បាន​ស្លាប់​នៅក្នុង​បន្ទប់​ផ្ទះជួល សង្ស័យ​ខ្យល់គ​

ភ្នំពេញ​៖ បុរស​ម្នាក់​ជា​កម្មករ​រោងចក្រ បាន​ដេកស្លាប់​ក្នុង​បន្ទប់​ជួល​សង្ស័យ​ខ្យល់គ ដោយ​គ្មាន​អ្នកដឹង​រហូត​ប្អូនប្រុស​ត្រឡប់​មកពី​ធ្វើការ ចូល​ហូបបាយ​ថ្ងៃត្រង់ ទើប​ប្រទះឃើញ​ស្លាប់​បាត់ទៅហើយ និង បាន​បង្ក​ឲ្យ​មាន ការភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង ១១ និង ៣០ នាទី​ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ​២០១៥ នៅក្នុង​បន្ទប់​ផ្ទះជួល​មួយកន្លែង​នៅ​ស្ថិត​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ។​ ជនរងគ្រោះ​មានឈ្មោះ ភី ឡង់ឌី អាយុ ៣៨ ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​ថ្លុ​ង​ក្រ​វ៉ាន់ ឃុំ បុ​រ​ខ្នុរ ស្រុក​ចំការលើ ខេត្តកំពង់ចាម មាន​ប្រពន្ធ និង កូនប្រុស ០២ នាក់​ក្នុងបន្ទុក បាន​ផ្លាស់​ទីលំនៅ​មក​នៅ​ខាង​ប្រពន្ធ​ជាង​១០ ឆ្នាំ​មកហើយ​នៅ​ភូមិ​ព្រៃ​ច្រាស់​កើត ឃុំ​ព្រះ​ស្រែ ស្រុក​ឧ​ត្ថុ​ង្គ ខេត្តកំពុងស្ពឺ ។

បុរស​ម្នាក់​បាន​ស្លាប់​នៅក្នុង​បន្ទប់​ផ្ទះជួល សង្ស័យ​ខ្យល់គ​

តាម​សម្តី​ប្អូនប្រុស​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា​រូបគេ និង បងប្រុស​បានចេញ​មក​ពី​ធ្វើការ​រោងចក្រ ហ្គ្រេ​ន​ថ្វិ​ន វេន​យប់​ជាមួយគ្នា ហើយ​បង​របស់ខ្លួន​នៅ​មិនទាន់បាន​ចូល​សម្រាក​ទេ​នៅ​ជជែក​គ្នា​លេង​ជាមួយ​អ្នកជិតខាង​លុះដល់​ម៉ោង​ប្រហែលជា​8​ជាង​ក៏បាន​ចូលក្នុង​បន្ទប់​សម្រាក​ហើយ​រូបគេ​ក៏បាន​ចូល​សម្រាក​ក្នុង​បន្ទប់​ជិត​ហ្នឹង​ដែរ លុះដល់​ម៉ោង​១១ និង ៣០ នាទី ថ្ងៃត្រង់ ថ្ងៃ​ដដែល ដោយ​មិនឃើញ​បងប្រុស​របស់ខ្លួន​បើកទ្វារ រូបគេ​ក៏បាន​គោះទ្វារ​ហៅ​តែ​មិនឮ​ឆ្លើយ​ក៏បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកជិតខាង​មក​មើល និង បានគាស់​បង្អួច​មើលឃើញ​ជនរងគ្រោះ​មិនដឹង​ស្លាប់​តាំងពី​ពេលណា​នោះទេ ។

បុរស​ម្នាក់​បាន​ស្លាប់​នៅក្នុង​បន្ទប់​ផ្ទះជួល សង្ស័យ​ខ្យល់គ​

​ក្រោយពេល​កើតហេតុ សាច់ញាតិ​បាន​ទូរស័ព្ទ​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​ចោមចៅ និង កម្លាំង​ជំនាញ​ពិនិត្យ​ម និង ធ្វើ​កោសល្យ​វិ​ច្ឆ័​យ ឃើញថា​ជនរងគ្រោះ​បាន​ស្លាប់​ដោយសារ​ខ្យល់គ​ពិត​ប្រា​ដក​មែន ។ ក្រោយពេល​ពិនិត្យ​រួច សព​ត្រូវបាន​ប្រគល់ជូន​សាច់ញាតិ​ជនរងគ្រោះ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត ៕ ពោធិ៍​សែន​ជ័យ (​ប្រភព TV5)

បុរស​ម្នាក់​បាន​ស្លាប់​នៅក្នុង​បន្ទប់​ផ្ទះជួល សង្ស័យ​ខ្យល់គ​