CNC នឹងផ្សាយផ្ទាល់ មហាតន្ដ្រី ប៉ូកការីស្វេត ចាប់ពីថ្ងៃទី១ មករា ឆ្នាំ២០១៦

ភ្នំពេញ៖ ដើម្បីអបអរសាទរ នៅក្នុងឱកាស ឆ្លងឆ្នាំសកល ២០១៦ ខាងមុខនេះ មហាតន្ដ្រីដ៏អស្ចារ្យដែលមាន ឈ្មោះ “ប៉ូកការីស្វេត” នឹងប្រារព្ធឡើងនៅថ្ងៃទី១ ខែ មករា ឆ្នាំ២០១៦ ខាងមុខ នៅស្ថានីយ៍ទូរទស្សន៍CNC ដែលមានតារាល្បីៗជាច្រើនចូលរួមសម្តែង ដូចជាលោកព្រាប សុវត្ថិ កញ្ញាយូរី និងនាយចឺមជាដើម។           

កម្មវិធីនេះ ឧបត្ថម្ភផ្តាច់មុខដោយភេសជ្ជៈប៉ូកការីស្វេត ដែលជាផលិតផលរបស់ប្រទេសជប៉ុន។ ជាលើកទីមួយហើយសំរាប់ឆ្នាំថ្មីនេះ ដែលតារាចម្រៀងល្បីឈ្មោះនៅកម្ពុជា របស់ផលិតកម្មហង្សមាស លោកព្រាប សុវត្ថិ នឹងចូលរួមក្នុងការប្រគំតន្រ្តី ជាមួយទូរទស្សន៍CNCនៅឬស្សីកែវ។

កម្មវិធីប្រគំតន្រ្តីនេះ នឹងធ្វើឡើងជារៀលរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង៧ដល់៩យប់ ជារៀងរាល់សប្តាហ៍។ នេះជាការបញ្ជាក់ ពីផលិតករផ្នែកព័ត៌មានកម្សាន្ត ប្រចាំស្ថានីយទូរទស្សន៍CNC លោក សេត គឹមសឿន។

លោក សេត គឹមសឿនថា “មហាតន្ដ្រីប៉ូកការីស្វេត យើងនឹងគ្រោងធ្វើឡើង ចាប់ពីថ្ងៃទី១ ខែ១ ឆ្នាំ២០១៦នេះ ហើយកម្មវិធីនេះ នឹងមានចំណុចពិសេស និងហៅតារាចម្រៀងល្បីៗ ក៏មានតារាកំប្លែងល្បីៗនៅក្នុង វគ្គពាក់កណ្ដាល និងចុងបញ្ចប់ក៏មានក្រុម កំប្លែងនាយពាក់មីចូលរួមសម្តែងផងដែរ”។

លោកបន្តថា “ពាក្យថាខុនសឺតមួយម៉ាត់អត់ខុសគ្នាទេ ប៉ុន្តែកម្មវិធីថ្មីនេះ ថ្មីខុសពីគេត្រង់ថា កម្មវិធីដំបូងយើង មានសិល្បៈល្បីៗចូលរួម (លោកព្រាប សុវត្ថិ) កំប្លែងខ្លី ឬច្រៀងបែបកំប្លែងអីជាដើមអីចឹងទៅ”។

លោកបញ្ជាក់ថា មហាតន្ដ្រីប៉ូកការីស្វេត មានពិធីករល្បីៗ៣រូប ដូចជាលោកប៊ីអាយ ជី លោក ណារ៉ា និងកញ្ញាម៉ៃ យ៉ា។ អ្វីដែលប្លែកមួយទៀត ក្នុងកម្មវិធីគឺពិធីករស្រីជាកូនកាត់ខ្មែរ ចិន និង អាល្លឺម៉ង់។ នេះជាចំណែកទាក់ទាញថ្មីមួយ សម្រាប់ការប្រគំតន្ដ្រី ប៉ូកការីស្វេត៕