ទីបញ្ជាការជួរមុខ សមយុទ្ធ លើផ្ទៃសមុទ្រ ពង្រឹងសន្តិសុខ ទប់ស្កាត់ភេរវកម្ម និងបង្ក្រាបបទល្មើសផ្សេងៗ

ព្រះសីហនុ៖ឧត្តមសេនីយ៍ឯក សួន សំណាង អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិ សន្តិសុខ លម្ហសមុទ្រ និងឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាមេបញ្ជាការ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហ សមុទ្រ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥នេះ បានដឹកនាំកម្លាំងមួយចំនួន ធ្វើសមយុទ្ធលើផ្ទៃសមុទ្រ ដោយផ្តោតលើកិច្ចការពារ សន្តិសុខ ទប់ស្កាត់អំពើភេរវកម្ម បង្ក្រាបបទល្មើសផ្សេងៗ រួមនិងត្រៀមជួយសង្គ្រោះ ប្រជាពលរដ្ឋដែលជួបបញ្ហា នៅពេលធ្វើដំណើរ លើផ្ទៃសមុទ្រ ក្នុងរដូវធ្លាក់ខ្យល់ខ្លាំងនេះ។

សមយុទ្ធលើផ្ទៃសមុទ្រនេះ មានការចូលរួម ពីមន្រ្តីស្ថាប័នគន្លឹះ សរុបចំនួន ៤៥នាក់ ដែលមកពីកងទ័ពជើងទឹក នគរបាលជើងទឹក រដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ផ្នែក ធ្វើការល្បាតលើផ្ទៃសមុទ្រ ផ្តោតលើកិច្ចការពារ រក្សាសន្តិសុខ ព្រមទាំងទប់ស្កាត់ រាល់អំពើភេរវកម្ម និងបទល្មើសផ្សេងៗលើផ្ទៃសមុទ្រ៕