នាយក​រដ្ឋមន្ដ្រី​ខ្មែរ​និយាយ​ការ​ពារ​គោល​នយោបាយ​ថាម​ពល​របស់​រដ្ឋាភិបាល

កាល​ពី​ម្សិល​មិញ​លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​និយាយ​ការ​ពារ​ចំពោះ​គោល​នយោបាយ​ថាម​ពល​របស់​រដ្ឋាភិបាល​ ហើយ​ក៏​បាន​វាយ​ប្រហារ​ទៅ​លើ​អ្នក​ការ​ពារ​បរិស្ថាន​ផង​ដែរ​ដែល​ជំទាស់​ទៅ​​នឹង​រោង​ចក្រ​វារី​អគ្គិសនី​​ដោយ​ព្រមាន​ផ្ដាច់​អគ្គិសនី​ដល់​អ្នក​បរិស្ថាន​ទាំង​នោះ ហើយ​ថា​ពួក​គេ​គួរ​ប្រើ​ភ្លើង​ចន្លុះ​វិញ។