អាវុធហត្ថខណ្ឌច្បារអំពៅ ចាប់ខ្លួនមុខសញ្ញាលួច និងកាប់ប្លន់ តាមដងផ្លូវ២នាក់

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ពាក់ព័ន្ឋនឹងករណីលួចម៉ូតូ និងកាប់ប្លន់ តាមដងផ្លូវកន្លងមក នៅក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ ត្រូវបានកម្លាំងល្បាត របស់អាវុធហត្ថខណ្ឌ ដឹកនាំដោយលោក មេបញ្ជាការ គិត សុផល ធ្វើការបង្ក្រាបនិង ចាប់ឃាត់ខ្លួន នៅយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥នេះ ។

លោក គិត សុផល បានឲ្យដឹងថា ករណីមុខសញ្ញាកាប់ប្លន់តាមដងផ្លូវ គឺកម្លាំងលោក ឃាត់ខ្លួននៅម៉ោង៩និង២៥នាទី យប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចក្នុងវត្តកំសាន្ត ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ កម្លាំងអហខណ្ឌយើងល្បាត ឃើញក្រុមក្មេង ស្ទាវប្រមូលផ្តុំគ្នា៤ទៅ៥នាក់ មានដាវសាម៉ូរ៉ៃចំនួន២ដើម ពេលនោះកម្លាំងយើង ឃាត់ខ្លួនបានម្នាក់មានឈ្មោះ សេង វិសាល ហៅ (អាព្រឹម) ភេទប្រុស អាយុ២១ឆ្នាំ មុខរបរធ្វើសំណង់ ស្នាក់នៅផ្ទះលេខ46C ផ្លូវបេតុង ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ ក្នុងនោះ កម្លាំងដកហូតវត្ថុតាងបាន ដាវសាម៉ូរ៉ៃ ចំនួន២ដើមផងដែរ ។

ដោយឡែកករណីលួចម៉ូតូ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌ បានឃាត់ខ្លួននៅវេលាម៉ោង ១៨និង៣០នាទី ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ នៅចំនុចផ្លូវ៣៦៩ ភូមិព្រែក សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ។ ជនសង្ស័យឈ្មោះ យ៉ន សុវណ្ណនុន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរព្រូឡាន (ក្រុមហ៊ុនហាយធិច) មានទីលំនៅ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

ដកហូតសម្ភារៈមាន ម៉ូតូម៉ាកស្កុបពី ពណ៍ផ្កាឈូកលាយស ស៊េរី២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1BY-3186  (ដោះស្លាកលេខចេញ) ដែលជាកម្មសិទ្ធិរបស់ជនរងគ្រោះឈ្មោះ ដុំ សុគន្ធា ភេទស្រី អាយុ២៧ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅ ផ្លូវ៦៥៦ ក្រុម២ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។

លោក គិត សុផល បានបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ នៅវេលាម៉ោង៧និង៤០នាទី ខណៈដែលជនរងគ្រោះរួមជាមួយ គ្រួសារបាននាំគ្នាទៅអង្គុយលេង នៅផ្ទះអ៊ំបង្កើត ដែលនៅចន្លោះពីផ្ទះ ជនរងគ្រោះ០២ផ្ទះ ដោយមិនបានចាក់សោទ្វារផ្ទះ ទេចំនែកម៉ូតូក៏មិនចាក់សោកដែរ ដូច្នេះទើបជនសង្ស័យ មានឱកាសចូលយកម៉ូតូរបស់ជនរងគ្រោះ បានតែម្តង (ផ្អែកលើរូបភាព កាមេរ៉ាសុវត្តិភាព) ក្រោយពីបាត់ម៉ូតូ ហើយជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅអាវុធហត្ថខណ្ឌច្បារអំពៅយើង ទើបអាវុធហត្ថយើងចុះ ស្រោវជ្រាវកំណត់មុខសញ្ញា (រូបភាពជនសង្ស័យ ក្នុងកាមេរ៉ាសុវត្តិភាព) ភ្លាមៗរហូតដល់ ថ្ងៃទី២៣/១២/២០១៥ វេលាម៉ោង ១៧និង៣០នាទី កំលាំងអ.ហខណ្ឌច្បារអំពៅ បានល្បាតមកដល់ចំនុចខាងលើ ក៏ប្រទះឃើញជនសង្ស័យ ដែលមានភិនភាគដូចក្នុងកាមេរ៉ាសុវត្តិភាព (ជនរងគ្រោះ) កំពុងជិះម៉ូតូរបស់ជនរងគ្រោះ (ដោះស្លាកលេខចេញ) ក៏ឃាត់ខ្លួនយកមកសាកសួរតែម្តង ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ និងវត្ថុតាងបញ្ជូនទៅកាន់ការិយាល័យ ស្រាវជ្រាវបទល្មើស ព្រហ្មទណ្ឌ អ.ហ រាជធានី ភ្នំពេញដើម្បីចាត់ការបន្ត ៕

អាវុធហត្ថខណ្ឌច្បារអំពៅ ចាប់ខ្លួនមុខសញ្ញាលួច និងកាប់ប្លន់ តាមដងផ្លូវ២នាក់
អាវុធហត្ថខណ្ឌច្បារអំពៅ ចាប់ខ្លួនមុខសញ្ញាលួច និងកាប់ប្លន់ តាមដងផ្លូវ២នាក់
អាវុធហត្ថខណ្ឌច្បារអំពៅ ចាប់ខ្លួនមុខសញ្ញាលួច និងកាប់ប្លន់ តាមដងផ្លូវ២នាក់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត