បុរសដែលធ្លាប់ធ្វើជាស្រី មានផ្ទៃពោះ ជាមួយស្រី ដែលធ្លាប់ធ្វើជាប្រុស

អេក្វាឌ័រ៖ វាពិតជារឿងមួយ កម្រជួបប្រទះ ដែលមានគូស្នេហ៍កែភេទមួយគូ ក្នុងនោះ បុរសដែលធ្លាប់ជាស្ត្រី មានផ្ទៃពោះ ជាមួយស្រ្តី ដែលធ្លាប់ជាបុរស។

បុរសដែលធ្លាប់ធ្វើជាស្រី មានផ្ទៃពោះ ជាមួយស្រី ដែលធ្លាប់ធ្វើជាប្រុស
រូបរបស់ លោក Fernando Machado និងកញ្ញា Diane Rodriguez

ប្រភពព័ត៌មានឲ្យដឹងថា លោក Fernando Machado អាយុ ២២ឆ្នាំ មកពីប្រទេសវេណេហ្ស៊ុយអេឡា ធ្លាប់ជានារី តែកែភេទជាបុរស ហើយក៏កំពុងតែពពោះកូន ៣ខែក្នុងផ្ទៃ ឯមិត្តស្រីខ្លួន ឈ្មោះថា កញ្ញា Diane Rodriguez អាយុ៣៣ឆ្នាំ គឺជាបុរសកែភេទ ជានារី រស់នៅប្រទេស អេក្វាឌ័រ។  

ជាមួយគ្នានេះដែរ ក្រោយពីពួកគេបានសាងស្នេហ៍ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម អស់រយៈពេល ២ឆ្នាំរួចមក  ពួកគេក៏បានមករស់នៅជាមួយគ្នា នៅប្រទេសអេក្វាឌ័រ។ ពេលនេះទាំងពីរនាក់ បានក្លាយជាគូស្នេហ៍កែភេទទី១ ដែលមានកូន​ នៅក្នុងប្រទេសនេះផងដែរ។

ការពិតណាស់ ទាំង Diane និង Fernando គឺសឹតតែបានធ្វើការវះកាត់ កែភេទដូចគ្នា ដូច្នេះចំពោះការមាន ផ្ទៃពោះ គឺអាចទៅរួចសម្រាប់ពួកគេដែរ។

Diane បាននិយាយថា៖ “វាគឺជាបំណងប្រាថ្នារបស់ពួកយើង ហើយក៏គ្មានអ្វីអាចបញ្ឈប់ ពួកយើងបានដែរ ដូច្នេះពួកយើងក៏សម្រេចចិត្តថាធ្វើវា។ ជាការពិតណាស់ ពួកយើងទាំងពីរ រស់នៅដូចជាបុរស និងស្រ្តីអញ្ចឹងដែរ ហើយដំណើរការនៃការប្តូរភេទនេះ ក៏ពិតជាមានភាពស្មុគស្មាញ សម្រាប់ពួកយើងដែរ”៕

បុរសដែលធ្លាប់ធ្វើជាស្រី មានផ្ទៃពោះ ជាមួយស្រី ដែលធ្លាប់ធ្វើជាប្រុស
បុរសដែលធ្លាប់ធ្វើជាស្រី មានផ្ទៃពោះ ជាមួយស្រី ដែលធ្លាប់ធ្វើជាប្រុស
បុរសដែលធ្លាប់ធ្វើជាស្រី មានផ្ទៃពោះ ជាមួយស្រី ដែលធ្លាប់ធ្វើជាប្រុស

ប្រភព៖

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត