នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ចុះ​អប់រំ និង​ព្រមាន​ដល់​អ្នក​រឹងទទឹង ក្នុង​ការ​ដាក់​របស់​ញ៉ាំ​លើ​ដី​គ្មាន​អនាម័យ

ខេត្តបន្ទាយមានជ័យ ៖ កាលវេលា​​ព្រឹក​ថ្ងៃ​ទី២៤ ​ធ្នូ ២០១៥ កម្លាំង​នគរ​បាល​ក្រុង​ប៉ោយ​ប៉ែ​ត​ បាន​ធ្វើការ​ចុះ​អប់រំ​​​ដល់​​អ្នក​ដឹក​​ជញ្ជូន​និង​ទ​ទួល​ទិញ​ចូល​​នំ​​បញ្ចុក​,​ បាញ់ហយ​,​ បាញ់​ស៊ុ​ង​ និង​លត​ ដើម្បី​​ពង្រឹង​សន្តិសុខ ​បន្ទាប់​ពី​ប្រទះ​ឃើញ​ពួកគេ​​នៅ​តែ​បន្ត​ដាក់​ចោល​​​​ផ្ទាល់​ដី​ ​ខ្វះ​អនាម័យ​​មុន​ពេល​​​នាំ​ចូល​ទៅ​​ទីផ្សារ​នៅ​ក្រុង​​ប៉ោយ​​ប៉ែ​ត ​។

ថ្វី​ដ្បិត កាលពី​ពេល​ថ្មី​ៗនេះ ​ភ្នាក់ងារ​កោះសន្តិភាព​បាន​ផ្តិត​យក​រូបភាព ​និង​បាន​ណែនាំ​ឱ្យ​​អ្នក​ដឹក​ជញ្ជូន២​រូប​​ប្រាប់​អ្នកបើកបរ​រថ​យន្ត​បញ្ឈប់​ការ​ដាក់​នំ​ទាំងនេះ​​ផ្ទាល់​ដី​ មុន​ការ​នាំ​ចូល​ទីផ្សារ​​ ។ ហើយ​ថែម​ទាំង​បាន​ស​រសេរ​រិះគន់​លើ​បញ្ហា​នេះ​ម្តង​រួច​​ទៅ​ហើយ​ក្តី​តែ​សកម្មភាព​ដាក់​​នំ​ផ្ទាល់​ដី​នេះ ​នៅ​តែ​កើត​មាន​ដដែល​ ។

កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​​បាន​​ចុះ​ល្បាត​ពង្រឹង​សន្តិសុខ​​ជូ​ន​ពលរដ្ឋ ក៏​ប្រទះ​ឃើញ​ហេតុ​ការ​ណ៍​នេះ​ បាន​ធ្វើការ​អប់រំ​​ដល់​​អ្នក​ម៉ូតូឌុប​២រូប ​ដែល​ស៊ីឈ្នួល​ដឹក​ជញ្ជូន​ចូល​​ទីផ្សារ​ ក៏​​ដូច​ជា​​អ្នក​ទទួលយក​ទៅ​លក់​បន្ត​ឱ្យ​​បញ្ឈប់​​ដាក់​នំ​ផ្ទាល់​ដី​​តទៅ​ទៀត​ ចាប់ពី​ថ្ងៃ​នេះ​​ត​ទៅ​ ។​ គួររំលឹកថា នំ​បញ្ចុក​,​ បាញ់ហយ​,​ បាញ់​ស៊ុ​ង​ និងលត ​ឈ្មួញ​ទុក​ចោល​ផ្ទាល់​ដី​គ្មាន​អនាម័យ​មុន​នាំ​ចូល​ទីផ្សារ