ចូល​រួម​គាំទ្រ​ការ​ប្រគំ​តន្ត្រី​ The MIC Cambodia ទាំង​អស់​គ្នា​​


ចូល​រួម​គាំទ្រ​ការ​ប្រគំ​តន្ត្រី​ The MIC Cambodia ទាំង​អស់​គ្នា​​

The MIC Cambodia ជា​ការ​ប្រគំតន្ត្រី​ និង​ប្រកួត​ចម្រៀង​ Original ដ៏​ធំ​បំផុត​ប្រចាំ​ឆ្នាំ​ដែល​មាន​​ការ​ចូល​រួម​ពី​កំពូល​តារា​ចម្រៀង​ Original ល្បី​ៗ​ ដូចជា លោក​ ហេង ពិទូ លោកZono កញ្ញា Nikki DJ Adda លោក កាន់ពេជ្រ អ្នកនាង ម៉េង កែវពេជ្ជតា លោក​ សុខ​ រក្សា​ លោក សូ​ ស្រណោះ និង​បេក្ខជន​កំពូល​តារា​ទាំង​១៥​នៃ​ការ​ប្រកួត​ចម្រៀងOriginal។ រយៈ​ពេល​ពេញ​មួយ​ថ្ងៃ​នា​ថ្ងៃ​ទី​ ២៧ ធ្នូ ខាង​មុខ​នេះ​ មិត្ត​យុវវ័យ​នឹង​ទទួល​បាន​ភាព​សប្បាយ​រីករាយ ស្រែក​ហ៊ោ​កញ្ជ្រៀវ​ និង​រាំ​កម្សាន្ត​ជាមួយ​បទ​ចម្រៀង Original ល្បីៗ។

 

ចាប់​ពី​ថ្ងៃ​ទី​២២ ដល់​២៤ ធ្នូ​នេះ​ The MIC Cambodia មាន​កម្មវិធី​ផ្ដល់​ជូន​ពិសេស Combo Promotion ដែល​រាល់​ការ​ជាវ​សំបុត្រ​ ៤ សន្លឹក​ មិត្ត​យុវវ័យ​នឹង​ទទួល​បាន​សំបុត្រ​បន្ថែម​១ដោយ​ឥត​គិត​ថ្លៃ នៅ​​ហាង​កាហ្វេ​ Brown IFL សាខា​ មាត់​ទន្លេ សាខា​ នរោត្តម សាខា Roster and Bakery សាខា​ បូកគោ​ សាខា ផ្សារ​ផេន​ស៊ល និង​សាខា AEON។

បើ​អ្នក​ស្រលាញ់​គាំទ្រ​ចម្រៀង Original និង​ចង់​លើក​ស្ទួយ​វិស័យ​ចម្រៀង​ខ្មែរ​ សូម​ចូល​រួម​ជាមួយ​ចលនា​នេះ​ទាំង​អស់​គ្នា។​ ការ​ប្រគំតន្ត្រី​នេះ​នាំ​មក​ជូន​លោក​អ្នក​ដោយ​ក្រុមហ៊ុន​ Mercedes Benz និង mJams Pleng។

 

ការ​ប្រគំ​តន្ត្រី​ The MIC Cambodiaនេះ​ក៏​មាន​ការ​ចូល​រួម​ពី​ Boot ជា​ច្រើន​ ហើយ​ក្នុង​នោះ​ក៏​មាន​ Boot Sabay​ សម្រាប់​ Fans របស់​សេវា​កម្សាន្ត​ទាំង​៤​ ដូច​ជា​ AK2, Age of Naga, FireStorm និង JX2។ ជា​ពិសេស​ Fans​ របស់​សេវា​កម្សាន្ត​ FireStorm អាច​មក​កាន់​ Boot ដើម្បី​ចូល​កម្សាន្ត​ដោយ​សេរី​ ព្រម​ទាំង​មាន​ការ​ប្រកួត​បង្ហាញ​ថ្វីដៃ​​ប្រយុទ្ធ​ ដើម្បី​ទទួល​បាន​រង្វាន់​ល្អ​ៗ​ជា​ច្រើន។​ កុំ​ភ្លេច​ណា!​ ចូល​រួម​ទាំង​អស់​គ្នា​ បាន​ទស្សនា​ការ​ប្រគំ​តន្ត្រី​ផង​ ព្រម​ទាំង​បាន​លេង​សេវា​កម្សាន្ត​ទាំង​៤​ទៀត​ រង្វាន់​ជា​ច្រើន​កំពុង​រង់​ចាំ​អ្នក​ទាំង​អស់​គ្នា​!

 

ចូល​រួម​គាំទ្រ​ការ​ប្រគំ​តន្ត្រី​ The MIC Cambodia ទាំង​អស់​គ្នា​​

 

អត្ថបទ៖ សុធា​