ជើង​ខ្លាំង​​ថៃ Iquezang ថា កែវ រំចង់ នឹង​សន្លប់​រក​ផ្លូវ​មក​ផ្ទះ​វិញ​មិន​ឃើញ

ជើង​ខ្លាំង​​ថៃ Iquezang ថា កែវ រំចង់ នឹង​សន្លប់​រក​ផ្លូវ​មក​ផ្ទះ​វិញ​មិន​ឃើញ

ជើង​ខ្លាំង​មហា​កម្លាំង​ថៃ Iquezang Kor.Rungthanakeat បាន​និយាយ​ថា កីឡាករ​ចិត្ត​សឿង​កម្ពុជា កែវ រំចង់ នឹង​សន្លប់​ក្រោម​កណ្ដាប់​ដៃ​របស់​គេ​​រហូត​រក​ផ្លូវ​មក​ផ្ទះ​វិញ​មិន​ឃើញ ក្នុង​ការ​ប្រកួត​ឆ្លង​ឆ្នាំ​លើ​សង្វៀន Thai Fight នា​ថ្ងៃ​ទី​៣១ ខែ​ធ្នូ​ខាង​មុខ។

 

ជើង​ខ្លាំង​​ថៃ Iquezang ថា កែវ រំចង់ នឹង​សន្លប់​រក​ផ្លូវ​មក​ផ្ទះ​វិញ​មិន​ឃើញ
កែវ រំចង់ និង Iquezang ពេល​ប្រកួត​នៅ​ប្រទេស​វៀតណាម

 

នៅ​ក្នុង​វីដេអូ​ដែល​បង្ហោះ​ឡើង​ដោយ Thai Fight កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នេះ កីឡាករ Iquezang Kor.Rungthanakeat បាន​និយាយ​ដោយ​ជំនឿ​ចិត្ត​ថា៖ «សួស្ដី! ខ្ញុំ Iquezang Kor.Rungthanakeat, ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ប្រជាជន​ថៃ​គ្រប់​គ្នា​សប្បាយ​ចិត្ត នៅ​ថ្ងៃ​ទី៣១ ខែ​ធ្នូ​នេះ។… ហើយ​ខ្ញុំ​សូម​ប្រាប់​អ្នក កែវ រំចង់! ស្ដាប់​ឲ្យ​ច្បាស់​ណា… អ្នក​នឹង​សោក​ស្ដាយ ដែល​មាន​ខ្ញុំ​ជា​គូ​ប្រកួត។ អ្នក​នឹង​សន្លប់​ធ្ងន់ធ្ងរ​បំផុត ហើយ​សូម្បី​ផ្លូវ​ទៅ​ផ្ទះ​វិញ​ក៏​រក​មិន​ឃើញ​ដែរ»។

 

កីឡាករ Iquezang Kor.Rungthanakeat បាន​ជួប​ប្រកួត​គ្នា​ជាមួយ​កីឡាករ​កម្ពុជា កែវ រំចង់ ម្ដង​រួច​មក​ហើយ​លើ​​សង្វៀន Thai Fight នា​​ប្រទេស​វៀតណាម​កាល​ពី​ថ្ងៃ​ទី២៤ ខែ​តុលា​កន្លង​ទៅ។ ពេល​នោះ​កីឡាករ​ថៃ Iquezang បាន​ទទួល​ជ័យ​ជម្នះ​ទាំង​ចម្រូង​ចម្រាស ព្រោះ កែវ រំចង់ គិត​ថា​ខ្លួន​វាយ​ចូល​ច្រើន​ជាង។ ជំនួប​ថ្ងៃ​ទី៣១ គឺ​ជា​ការ​សងសឹក​គ្នា​ដើម្បី​កាត់​សេចក្ដី​រក​អ្នក​ឈ្នះ​ចាញ់​ពិត​ប្រាកដ ហើយ​ក៏​ជា​​ការ​ប្រកួត​ដែល​ប្រជាជន​ថៃ​រង់ចាំ​ទស្សនា​យ៉ាង​អន្ទះសា​ផង​ដែរ។

 

សូម​ទស្សនា​វីដេអូ Iquezang និយាយ៖

 

Posted by Thai Fight : Muay Thai The World’s Unrivalled Fight on Wednesday, December 23, 2015

 

ចុចអាន៖ កែវ រំចង់ ​មិន​អស់​ចិត្ត​គិត​ថា ​ឈ្នះ​១០០​%​ហើយ ព្រោះ​ Iquezang ​រត់​ដូច Floyd

ចុចអាន៖ ប្រជាជន​ថៃ​ចូល​ចិត្ត​ការ​វាយ​របស់ កែវ រំចង់ ក្នុង​កម្មវិធី Thai Fight

 

អត្ថបទ៖ គង់ វិសាល