ការ​ថែរក្សា​ទូរសព្ទ​ស៊េរី Galaxy ឲ្យ​ថ្មី​ជានិច្ច​មិន​មែន​ជា​រឿង​លំបាក​ទៀត​ឡើយ


ការ​ថែរក្សា​ទូរសព្ទ​ស៊េរី Galaxy ឲ្យ​ថ្មី​ជានិច្ច​មិន​មែន​ជា​រឿង​លំបាក​ទៀត​ឡើយ

​នាពេល​បច្ចុប្បន្ន​ ទូរសព្ទ​អាច​ប្រើប្រាស់​បាន​កាន់​តែ​ច្រើន​យ៉ាង ដូច្នេះ​ហើយ​អ្នក​ចាំបាច់​ត្រូវ​តែ​ថែរក្សា វា​ឲ្យបាន​ល្អ​បំផុត​។ វា​មិន​ត្រឹមតែ​មាន​ន័យ​ថា​ការ​ការពារ​ថ្ម​ឲ្យ​ប្រើ​បាន​យូរ​ប៉ុណ្ណោះទេ តែ​ក៏​មាន​ន័យ​ថា អ្នក​ត្រូវ​រៀបចំ​ការ​ទុកដាក់​ឯកសារ និង​RAM ព្រមទាំង​ត្រូវ​បាន​រក្សាទុក​អ្វី​គ្រប់​យ៉ាង​ឲ្យបាន​ល្អ និង​មាន​សុវត្ថិភាព​។​

ចុង​ឆ្នាំ​ក្រោយ​នេះ​ ក្រុមហ៊ុន​សាម​សុង បាន​ណែនាំ​កម្មវិធី Smart Manager ដែល​អាច​ជួយ​អ្នក​ប្រើ​ប្រាស់​ស្កែន (scan) ​និង​បង្កើន​ប្រសិទ្ធភាព​ស្មាត​ហ្វូន​របស់​ពួកគេ​ក្នុង​ពេល​តែមួយ​។ វា​ត្រូវ​បាន​ដាក់ឲ្យ​ដំណើរ​ការ​តាំង​ពី​ថ្ងៃ​សម្ពោធ​ទូរសព្ទ​សាម​សុង Galaxy S6 និង Galaxy S6 edge ​មកម្ល៉េះ ហើយ​វា​ត្រូវ​បាន​ធ្វើ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ឡើង​ជា​លំដាប់​។ ទូរសព្ទ​សាម​សុង Galaxy S6 edge+ និង Note5 មាន​រួច​ជា​ស្រេច​នូវ​កម្មវិធី​ជួយ​រក្សា​ថ្ម​ទូរស័ព្ទ​ក៏​ដូចជា app optimization និង​កម្មវិធី​សុវត្ថិភាព​ជា​ច្រើន​។

 

ការ​ថែរក្សា​ទូរសព្ទ​ស៊េរី Galaxy ឲ្យ​ថ្មី​ជានិច្ច​មិន​មែន​ជា​រឿង​លំបាក​ទៀត​ឡើយ

 

កម្មវិធី Smart Manager ផ្តោត​សំខាន់​លើ​ថាមពល​ថ្ម ផ្ទុក​ឯកសារ RAM និង ប្រព័ន្ធ​សុវត្ថិភាព​។

ការរក្សា​ថ្ម​ទូរសព្ទឲ្យ​ប្រើប្រាស់​បាន​យូរ

អ្នក​ប្រើប្រាស់​ទូរសព្ទ​ទំនើប​មួយ​ចំនួន​មិន​បាន​ដឹង​ថា​គេ​អាច​លុប​កម្មវិធី​ដែល​មិន​សូវ​ប្រើ​ឬ​មិន​ដែល​ប្រើ​ពី​ទូរសព្ទ​ដៃ​នោះ​ទេ​។ នៅពេល​ខ្លះ​កម្មវិធី​ទាំង​នោះ​ដំណើរការ​ហើយ​ប្រើ​ថាមពល​ថ្ម​អស់​ជាច្រើន​។ អ្នក​អាច​ប្រើ Smart Manager ដើម្បី​ការពារ​ការ​ខ្ជះខ្ជាយ​ថាមពល​ថ្ម​ទូរសព្ទ​តាម​រយៈ “App Optimization”​។

 

​អ្នក​អាច​ជ្រើសរើស​យក “Always Optimizing”, “Automatically Optimizing” ឬក៏ “Disable For”​។ “Always Optimizing” បញ្ឈប់​កម្មវិធី​មិន​ឲ្យ​ប្រើប្រាស់​ថាមពល​ថ្ម​តែម្តង​។ ប្រសិន​បើ​អ្នក​ជ្រើស​រើស​ “Automatically Optimizing” កម្មវិធី​នឹង​ឈប់​ប្រើ​ថាមពល​ថ្ម​រយៈពេល​៣​ថ្ងៃ​បន្ទាប់​ពី​ប្រើ​រួច​។ នៅពេល​ដែល​អ្នក​ជ្រើស​រើស​យក “Disable For” អ្នក​នឹង​លែង​ទទួល​សារ​រំឭក​ពី​កម្មវិធី​នោះ​ទៀត​ហើយ។

 

​លើ​អេក្រង់​ក៏​បង្ហាញ​ពី​ភាគរយ​នៃ​ថាមពល​ថ្ម​ដែល​មាន​ព្រម​ទាំង​រយៈពេល​ដែល​វា​អាច​ប្រើ​បាន​បន្ត​ទៀត​។ ដោយ​ការ​ជ្រើស​រើស​យក Battery Usage អ្នក​អាច​មើល​ថា​តើ​មានកម្ម​វី​ធី​អ្វីខ្លះ​ដែល​បាន​ដំណើរការ បន្ទាប់​ពី​អ្នក​បញ្ចូល​ថ្ម​ពេញ​។ Power Saving Mode និង Ultra Power Saving Mode ក៏​បង្ហាញ​ឲ្យ​ឃើញ​ពី​រយៈ​ពេល​ថាមពល​ថ្ម​អាច​ប្រើប្រាស់​បាន​សម្រាប់​អ្នក​ដែល​ចង់​សន្សំ​ថាមពល​ថ្ម​។ ដើម្បី​មើល​ពី​ការ​ប្រើប្រាស់​ថ្ម​របស់​កម្មវិធី​នីមួយៗ សូម​ជ្រើស​យក​ព័ត៌មាន​លម្អិត​។

 

ការ​ថែរក្សា​ទូរសព្ទ​ស៊េរី Galaxy ឲ្យ​ថ្មី​ជានិច្ច​មិន​មែន​ជា​រឿង​លំបាក​ទៀត​ឡើយ

 

ការ​ថែរក្សា​ទូរសព្ទ​ស៊េរី Galaxy ឲ្យ​ថ្មី​ជានិច្ច​មិន​មែន​ជា​រឿង​លំបាក​ទៀត​ឡើយ

 

ការ​សម្អាត

​ដើម្បី​បង្កើន​ទំហំ​សម្រាប់​ផ្ទុក​ឯកសារ​របស់​អ្នក កម្មវិធី Smart Manager នឹង​ស្កេន​ដោយ​ស្វ័យប្រវត្តិ ហើយ​លុប​ទិន្នន័យ​ដែល​មិន​ចាំបាច់​មួយ​ចំនួន​។ អ្នក​អាច​បើក​ Smart Manager ហើយ​ជ្រើស​រើស​យក Storage ដើម្បី​មើល​ថា​តើ​ទំហំ​កន្លែង​ផ្ទុក​ឯកសារ​របស់​អ្នក​ប្រើ​អស់​ប៉ុណ្ណា​ហើយ​។ ​ប៊ូ​តុង​ព័ត៌មាន​លម្អិត​នៅ​ខាងលើ​បំផុត​នៅ​អេក្រង់​បង្ហាញ​ព័ត៌មាន​បន្ថែម​អំពី​ទំហំ​សរុប​ដែល​អាច​នៅ​ប្រើ​ប្រាស់​បាន ប្រព័ន្ធ​អង្គ​ចងចាំ ទំហំ​ដែល​បាន​ប្រើ ទិន្នន័យ​សម្ងាត់ និង​ឯកសារ​ផ្សេងៗ​នៃ​ទូរសព្ទ​របស់​អ្នក​។​
​អ្នក​ក៏​អាច​លុប​ទិន្នន័យ​នៅ​លើ​ទូរសព្ទ​ដោយ​ខ្លួនឯង​។ អ្នក​ប្រើប្រាស់​ក៏​អាច​ពិនិត្យ​ការ​ផ្ទុក​ឯកសារ​ដោយ ជ្រើស​រើស​យក “User Data” នៅក្នុង​បញ្ជី​ផ្ទុក (Storage Menu)​។ វា​អាច​បង្ហាញ​ពី​ទំហំ​ប្រភេទ​នៃ​ឯកសារ​នី​មួយៗ​ដែល​កំពុង​តែ​ប្រើប្រាស់​។ ប្រសិនបើ​អ្នក​ជ្រើស​យកពាក្យ Application អ្នក​អាច​មើល​ឃើញ​ថា កម្មវិធី​មួយ​ណា​ដែល​បាន​ប្រើ​ញឹកញាប់ ហើយ​លុបចោល​កម្មវិធី​ណា​ដែល​អ្នក​មិនសូវ​ប្រើប្រាស់​។

 

ការ​ថែរក្សា​ទូរសព្ទ​ស៊េរី Galaxy ឲ្យ​ថ្មី​ជានិច្ច​មិន​មែន​ជា​រឿង​លំបាក​ទៀត​ឡើយ

 

RAM

RAM គឺជា​កន្លែង​ដែល​ត្រូវ​បាន​រក្សា​ទុក​ឯកសារ​បណ្តោះអាសន្ន​នៅ​ពេល​ដែល​ទូរសព្ទ​របស់​អ្នក​ដំណើរ​ការ​កម្មវិធី​។ ការ​សម្អាត RAM របស់​អ្នក នឹង​ជួយ​ឲ្យ​អ្នក​មាន​កន្លែង​ផ្ទុក​ច្រើន និង​ដំណើរការ​បាន​លឿន​ជាង​មុន​។​
​នៅ​អេក្រង់​របស់​ទូរសព្ទ​ក៏​មាន​បង្ហាញ​ចំនួន​ភាគរយ​នៃ RAM ដែល​បាន​ប្រើប្រាស់ កម្មវិធី​កំពុង​ ដំណើរ​ការ និង​ទំហំ RAM ដែល​កំពុង​ប្រើប្រាស់​។ អ្នក​ក៏​អាច​មើល​ថា​តើ​មាន​កម្មវិធី​ប៉ុន្មាន​ដែល​កំពុង​តែ​ដំណើរ​ការ​នៅ​លើ​ RAM ដែល​ជួយ​អ្នក​ក្នុង​ការ​ជ្រើស​រើស​ថា​តើ​កម្មវិធី​ណា​ដែល​គួរ​តែ​បិទ​។ មិន​តែ ប៉ុណ្ណោះ អ្នក​ក៏​អាច​ជ្រើសរើស​យក​ពាក្យ “End All” ដើម្បី​បិទ​កម្មវិធី​ទាំងអស់​។

ការពារ​ខ្លួន​របស់​អ្នក

​ពេលខ្លះ​អ្នក​ប្រើ​ទូរសព្ទ​អាច​នឹង​តម្លើង​កម្មវិធី ឬ​ក៏​មេរោគ​ចូល​ទូរសព្ទ​ដោយ​មិន​ដឹង​ខ្លួន ហើយ​វា​អាច​នាំ​ឲ្យ​បាត់បង់​ព័ត៌មាន​ផ្ទាល់​ខ្លួន​ឬ​ខូច​ទូរសព្ទ​។ នៅក្នុង​ករណី​ធ្ងន់ធ្ងរ វា​អាច​ធ្វើ​ឲ្យ​ទូរសព្ទ​ដំណើរ​ការ​យឺត​ឬ​ឆាប់​អស់​ថាមពល​ថ្ម​។
​Smart Manager ស្កែន​ដោយ​ស្វ័យប្រវត្តិ​ដើម្បី​ពិនិត្យ​មើល​មេរោគ កម្មវិធី​ដែល​ស៊ី​ថ្ម​ខ្លាំង​ពេក កម្មវិធី​ដែល​ធ្វើ​ឲ្យ ​error ខុស​ពី​ធម្មតា ព្រម​ទាំង​ដោះស្រាយ​រាល់​បញ្ហា​ដែល​កើត​មាន​។ អ្នក​ប្រើ​ប្រាស់​ក៏​អាច​ធានា​បាន​នូវ​​សុវត្ថិភាព​ដោយ​លុប ឬ​បិទ​កម្មវិធី​ដែល​អ្នក​មិន​ចង់​បាន​។ ទូរសព្ទ​សាម​សុង​ដែល​មាន Smart Manager ផ្តល់​នូវ​ដំណោះ​ស្រាយ​ដោយ​ប្រឆាំង​នឹង​មេរោគ​តាម​រយៈ​ការ​សហការ​ជាមួយ​ក្រុមហ៊ុន Intel Security ។​

 

ការ​ថែរក្សា​ទូរសព្ទ​ស៊េរី Galaxy ឲ្យ​ថ្មី​ជានិច្ច​មិន​មែន​ជា​រឿង​លំបាក​ទៀត​ឡើយ

 

ការ​គ្រប់​គ្រង

​ជាមួយនឹង Smart Manager អ្នក​ប្រើប្រាស់​ទូរសព្ទ​ទំនើប​សាម​សុង Galaxy អាច​មាន​ទំនុកចិត្ត​ថា ទូរសព្ទ​របស់​ពួកគេ​មាន​សុវត្ថិភាព និង​មាន​ដំណើរការ​ល្អ​។ ឥលូវ​នេះ​ Smart Manager អាច ប្រើ​ប្រាស់​បាន​សម្រាប់​ទូរសព្ទ S6, S6 edge, S6 edge+, S5, S4, Note5, Note4 និង Note3 ជាដើម​។​
​សម្រាប់​ព័ត៌មាន​លម្អិត​ សូម​ចូល​ទៅ​កាន់​៖ http://news.samsung.com/global/smart-manager-the-way-to-keep-your-galaxy-smartphone-as-good-as-new-always ៕

 

អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd

​គឺជា​ក្រុមហ៊ុន​នាំ​មុខ​គេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិទ្យា​ដោយ​ផ្តល់​លទ្ធភាព​ថ្មីៗ​ជូន​មនុស្ស​គ្រប់​រូប​ គ្រប់​ទីកន្លែង​។ តាម​រយៈ​ការ​បង្កើត​ថ្មី និង​របក​គំហើញ​ឥត​ឈប់​ឈរ យើង​កំពុង​តែ​ផ្លាស់​ប្តូរ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​នូវ​ពិភព​ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រ​ផ្ទាល់​ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីន​ថត​រូប ឧបករណ៍​ផ្ទះ​បាយ ម៉ាស៊ីន​ថត​ចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ​ដែល​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ដំណោះ​ស្រាយ​ផ្សេងៗ​ប្រើ​ប្រព័ន្ធ LED​។ យើង​កំពុង​តែ​នាំ​គេ​ផ្នែក​អ៊ីនធឺណិត​ (Internet of Things) ដែល​មាន​ឧបករណ៍​វៃឆ្លាត​ជាច្រើន និង​មាន​ការ​សហការ​យ៉ាង​ល្អ​និង​សកម្ម​នៅក្នុង​ឧស្សាហកម្ម​ផ្សេងៗ​។ យើង​មាន​បុគ្គលិក​ចំនួន ៣១៩.០០០​នាក់ នៅ​ទូទាំង​៨៤​ប្រទេស​ដោយ​មាន​បរិមាណ​លក់​ប្រចាំ​ឆ្នាំ​ចំនួន ១៩៦ ពាន់​លាន​ដុល្លារ​អាមេរិក​។

 

ដើម្បី​ស្វែង​រក​ព័ត៌មាន​បន្ថែម​ និង​ទទួល​បាន​ព័ត៌មាន​ថ្មីៗ អត្ថបទ និង​ឯកសារ​ផ្សេងៗ សូម​មើល​គេហទំព័រ news.samsung.com​៕

 

អត្ថបទ៖ ពាណិជ្ជកម្ម