ទារក​ដែល​ទើប​នឹង​កើត គួរតែ​ថែ​ដូចម្តេច​?

ទារក​ដែល​ទើប​នឹង​កើត គួរតែ​ថែ​ដូចម្តេច​?

​ការថែទាំ​កូន​ដែល​ទើបនឹង​កើត​គឺជា​រឿង​ដែល​លំបាក​សម្រាប់​អ្នក​ម្តាយ​ដែល​មាន​កូន​លើកដំបូង ដោយសារតែ​គ្មាន​បទពិសោធន៍ ធ្វើឱ្យ​អ្នក​ម្តាយ​តែងតែ​ធ្វើ​ខុស​ជានិច្ច ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​របៀប​ថែទាំ​ផ្សេងៗ​ដែល​អ្នក​អាច​យកទៅ​អនុវត្ត​បាន​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

​សម្អាត​មាត់​កូន​
​នៅពេល​ដែល​កូន​អ្នក​ទើប​ចាប់កំណើត អ្នក​គួរតែ​សម្អាត​មាត់​កូន​ឱ្យ​ស្អាត​ដើម្បី​កុំឱ្យ​មាន​ទឹកភ្លោះ​នៅ​ក្នុង​មាត់​កូន ដែល​អាច​ធ្វើឱ្យ​គេ​មាន​ជំងឺ​សួត​។​

ស្បែក​

​ដោយសារ​តែ​ស្បែក​កូន​នៅ​ទន់ ដូចនេះ​អ្នក​គួរតែ​ស្លៀកពាក់​ខោ​អាវ​ដែល​រលុង​ឱ្យ​កូន ហើយ​មិន​ត្រូវ​ឱ្យ​មាន​របស់​ដែល​ស្រួច​នៅ​ជិត​កូន​ឡើយ ព្រោះ​វា​អាច​ប៉ះ​នឹង​ស្បែក​កូន ដែល​អាច​ធ្វើឱ្យ​កូន​របួស​បាន​។​

គេង​
អ្នក​ត្រូវ​តែ​ឱ្យ​កូន​គេង​ឱ្យ​គ្រប់ ហើយ​របៀប​នៃ​ការ​គេង​ក៏​សំខាន់​ដែរ បើ​គេង​ខុស​របៀប នោះ​កូន​នឹង​ងាយ​មាន​គ្រោះថ្នាក់​ណាស់ ហើយ​ការ​គេង​គ្រប់​អាចធ្វើឱ្យ​កូន​មាន​ប្រាជ្ញា​ឆ្លាត​វៃ​បាន​។​

សីតុណ្ហភាព​បន្ទប់​
អ្នក​គួរតែ​ឱ្យ​កូន​នៅក្នុង​បន្ទប់​ដែល​មាន​សីតុណ្ហភាព​ចំនួន​២៥​អង្សា​សេ ហើយ​សីតុណ្ហភាព​ក្នុង​ខ្លួន​កូន​ត្រូវ​តែ​រក្សា​ចំនួន​៣៦.៥​។​

ការ​ពរ​
បើ​គ្មាន​រឿង​អ្វី​ទេ អ្នក​គួរតែ​កុំ​ពរ​កូន​ឡើង ព្រោះ​បើ​អ្នក​ប្រើ​ចលនា​ខុស​ក្នុងកា​រពរ​កូន វា​អាច​ប៉ះពាល់​ដល់​ឆ្អឹង​របស់​កូន​បាន ដែល​អាច​ធ្វើឱ្យ​វា​លូតលាស់​មិនបាន​ល្អ​។​

បរិយាកាស​
អ្នក​គួរតែ​ឱ្យ​កូន​នៅ​កន្លែង​ដែល​ស្ងាត់ មិន​មាន​សម្លេង​រំខាន ថែមទាំង​មាន​ខ្យល់អាកាស​ចេញចូល ទើប​ល្អ​ចំពោះ​ការលូតលាស់​របស់​កូន​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។