ដី​ភ្នំ​តូច​និង​ភ្នំ​ធំ​នៅ​ស្រុក​មង្គល​បូ​រី ​ដែល​កាយ​យក​ដី​លក់​​ហើយ​មិន​អាច​ព័ទ្ធ​របង​ធ្វើ​ជា​កម្ម​សិទ្ធិ​បានទេ

ខេត្ត​បន្ទាយ​មាន​ជ័យ​​ ៖ ដី​ភ្នំ​តូច​និង​ភ្នំ​ធំ​នៅ​ស្រុក​មង្គល​បូ​រី​ដែល​កាយ​យក​ដី​លក់​ហើយ​មិន​អាច​ព័ទ្ធ​របង​ធ្វើ​ជា​កម្ម​សិទ្ធិ​បាន​ទេ​ជា​ដី​រដ្ឋ​ ។ អភិបាលរង​ខេត្ត​លើក​ឡើង​បិទផ្សាយ​ជា​សា​ធារ​ណៈនូវ​ឯកសារ​ថ្ងៃ​ទី​២៤ ​ខែធ្នូ​ ឆ្នាំ​២០១៥ ​នៅ​ឃុំ​ភ្នំ​តូច ​ស្រុក​មង្គល​បូ​រី​ ។

លោក មួ​ង វិបុល អនុប្រធាន​មន្ទី​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិ​យោល​ដី​ខេត្ត​ មាន​ប្រសាសន៍​ថា​​ ​ការ​បិទ​ផ្សាយ​ជា​សា​ធារ​ណៈនូវ​ឯកសារ​នៃ​ការ​វិនិច្ឆ័យ​លើ​ការ​ចុះបញ្ជី​ដីធ្លី​នៅ​ក្នុងភូមិ​មនោ​រម្យ​ និង​ភូមិ​បឹង​រាំង​ ឃុំ​ភ្នំ​តូច​ស្រុក​មង្គល​បូ​រី ​​ដើម្បី​​​ពិនិត្យ​ផ្ទៀងផ្ទាត់​ទិន្នន័យ ដែល​ក្រុមការងារ​ចុះបញ្ជី​លើ​ក្បាលដី​មាន​លក្ខ​ណៈជា​ប្រព័ន្ធ​បាន​ចុះ​អនុវត្ត​តាម​នីតិវិធី​ មាន​ក្បាលដី​សរុប​៧២៥​ក្បាលដី​ ។

លោក លី សារី អភិបាលរង​ខេត្ត​ បាន​មាន​ប្រសាសន៍​ថា ​ការ​បិទ​ផ្សាយ​ជា​សា​ធារ​ណៈ​​​រយៈ​ពេល​៣០​ថ្ងៃ​ ​គិត​ចាប់ពី​ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២០១៥​រហូត​ដល់​ថ្ងៃ​ទី​២២ ​ខែមករា​ ឆ្នាំ​២០១៦ ​។ លោក​បាន​បន្ត​ថា​ ​ប្រជាពលរដ្ឋ​ ឬ​ក្រុមហ៊ុន​ដែល​កាយ​ដី​ភ្នំ​តូច​ក៏​ដូច​ជា​ភ្នំ​ធំ ​នៅ​ក្នុងស្រុក​មង្គល​បូ​រី ​​មិន​អាច​ព័ទ្ធ​របង​ធ្វើ​ជា​កម្ម​សិទ្ធិផ្ទាល់​ខ្លួន​បាន​​ទេ ហើយក៍​មិន​អាច​ឱ្យ​​មន្ត្រី​ជំនាញ​ចុះបញ្ជី​យក​ដី​រដ្ឋ​ធ្វើ​ជា​កម្ម​សិទ្ធិ​បាន​ដែរ ​៕