​ឆេះ​ផ្ទះថ្ម​ក្រោម​ឈើ​លើ​១​ខ្នង នៅ​ភូមិ​រោល​ជ្រូក ដោយ​ទុស្សេ​ខ្សែភ្លើង​

បន្ទាយមានជ័យ: ឆេះ​ផ្ទះថ្ម​ក្រោម​ឈើ​លើ អស់​១​កំណាត់​ខ្នង  ដោយសារ​ទុស្សេ ឬ​ឆ្លង​ប៉ះ​ចរន្តអគ្គិសនី កាលពី​ម៉ោង​៩​និង​៤០​នាទី​ថ្ងៃទី​២២​ខែធ្នូ​ឆ្នាំ​២០១៥ នៅ​ភូមិ​រោល​ជ្រូក ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។​
 
​លោក មាស រិ​ទ្ធិ អធិការនគរបាល ស្រុក​ព្រះនេត្រព្រះ បានអោយដឹង នៅ​ថ្ងៃទី​២៣​ធ្នូ​ថា​: ម្ចាស់​ឈ្មោះ ទូច សឿន ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ មាន​មុខរបរ​ធ្វើស្រែ នៅ​ភូមិ​រោល​ជ្រូក ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។ ផ្ទះ​ដែល​ឆេះ​១​ខ្នង​នេះ មាន​ទំហំ ប្រវែង​៨×៦​ម៉ែត្រ ធ្វើ​ពី​ថ្ម​ក្រោម​ឈើ​លើ ប្រក់ស​ង្ក័​សី​និង​វ៉ៃ​ជ​ញ្ជំ​ង​ក្តារ​។​
 
​លោក​មាស រិទ្ធី បាន​និយាយ​បន្តថា​: ការឆេះ​នោះ បង្ក​ខូចខាត​អស់​ផ្ទះមួយ កំណាត់​លើ​ទាំងស្រុង ហើយ​សម្ភារៈប្រើប្រាស់​ក្នុងផ្ទះ ក៏ត្រូវ​ឆេះ​ទាំងអស់​។​
​ប៉ុ​ន្ត​វា​ពុំ​បង្ក​រងគ្រោះ​ដល់​មនុ​ស្សណា​ម្នាក់​ឡើយ​។​
   
​អ្នកជិតខាង ម្ចាស់ផ្ទះ និង​សមត្ថកិច្ច បានអោយដឹងថា​: មូលហេតុ​នៃ​ការឆេះ​នេះ តាម​ការសន្និដ្ឋាន​បឋម គឺ​បណ្តាលមកពី​ទុស្សេ​ខ្សែភ្លើង​។ ពេល​កំពុង​ឆេះ​ម្ចាស់ផ្ទះ បាន​កំពុង​ដេក​លង់លក់ នៅ​បន្ទប់​ជាន់​ខាងក្រោម​។ លុះ​ភ្លើង​ឆេះ​ពេញក្រមុំ ទើប​អ្នកជិតខាង បានឃើញ ហើយ​នាំគ្នារ​ត់ទៅ​ដាស់​ម្ចាស់ផ្ទះ រត់​ចេញមកក្រៅ​៕V