សន្តិសុខ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ចាប់​ជនសង្ស័យ​ម្នាក់​ចូល​លួច​កាបូប​លុយ​និង​ទូរស័ព្ទ​ក្នុង​បន្ទប់​គ្រូពេទ្យ​

ភ្នំពេញ: ជនសង្ស័យ​ម្នាក់​បាន​ឡើង​ទៅលើ​អគារ​ជាន់​ទី​៣ ចូលទៅក្នុង​បន្ទប់​អ្នកគ្រូ​ពេទ្យ​ធ្វើសកម្មភាព​ប៉ុនប៉ង​លួច​កាបូប​លុយ​និង​ទូរស័ព្ទ តែ​មិនបាន​សម្រេច​តែ​ត្រូវបាន​សន្តិសុខ​ចាប់បាន​ស្វាគមន៍​ម្នាក់​មួយ​ដៃ ម្នាក់​មួយ​ជើង ឡើង​ទ្រមខ្លួន ទើប​ប្រគល់​ឲ្យសមត្ថកិច្ច​យកទៅ​ចាត់ការ​តាមច្បាប់​។​

​ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់​ថ្ងៃទី​២៣ ខែធ្នូនៅក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ស្ថិតនៅក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន ។​

 ស្ត្រី​ម្ចាស់​កាបូប​ឈ្មោះ ហូ​វ ផៅ​វ៉ា​រី អាយុ​៥០​ឆ្នាំ ជា​គ្រូពេទ្យ​នៅ​អគារ​វះកាត់ ស្នាក់នៅផ្ទះ​លេខ​១Eo សង្កាត់​ច្បារអំពៅ​១ ខណ្ឌ​ច្បារអំពៅ ។ ចំណែក​ជន​ស្ស័​យ​ឈ្មោះនួន រតនា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​មិន​ពិ​ក​ប្រាកដ ស្នាក់នៅ​សង្កាត់​ទួលទំពូង​២ ខណ្ឌចំការមន មាន​ស្រុកកំណើត​នៅ​ភូមិ​ស្វាយមាស ឃុំ​សំពង​ជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម មាន​ប្រពន្ធ​និង​កូន​៦​នាក់ ។​

​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាលនគរបាល​ទំនប់ទឹក ដើម្បី​ដាក់បន្ទុក​ទៅលើ​ជនសង្ស័យ​ចាត់ការ​តាមច្បាប់ ៕​