នៅ​​អ៊ីរ៉ង់​ក៏​មាន​តុបតែង​​អបអរ​បុណ្យ​គ្រិស្ត​ស្មាស​ដែរ

នៅ​​អ៊ីរ៉ង់​ក៏​មាន​តុបតែង​​អបអរ​បុណ្យ​គ្រិស្ត​ស្មាស​ដែរ

​អ៊ីរ៉ង់ ជា​ប្រទេស​​មូស្លីម​ដ៏​តឹងរឹង​មួយ​ ហើយ​ក៏​ជា​ប្រទេស​មួយ​ដែល​គេ​ចាត់​ទុក​ថា​បាន​រឹតត្បិត​ខ្លាំង​ខាង​ជំនឿ​ វប្បធម៌​ផង​ដែរ​ ​ជា​ពិសេស​ចំពោះ​នារី​ក្មេងៗ​ដើរ​ចេញ​តាម​ដង​​ផ្លូវ​សាធារណៈ​ជា​ដើម។ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​អ៊ីរ៉ង់​ បាន​បន្ធូរបន្ថយ​ច្រើន​ជាង​មុន ពោល​គឺ​ចាប់​តាំង​ពី​​​ប្រទេស​នៅ​មជ្ឈឹម​បូពា៌​មួយ​នេះ បាន​​ចុះ​កិច្ច​ព្រមព្រៀង​​បញ្ឈប់​​​កម្មវិធី​​នុយ​ក្លេអ៊ែ​ជាមួយ​ប្រទេស​មហាអំណាច​ធំ​​ៗ​ ​​ជា​ថ្នូរ​នឹង​ការ​ដក​ទណ្ឌកម្ម​មក។

 

នៅ​​អ៊ីរ៉ង់​ក៏​មាន​តុបតែង​​អបអរ​បុណ្យ​គ្រិស្ត​ស្មាស​ដែរ

 

ជាក់ស្ដែង គ្រិស្ដម៉ាស់​ដែល​ជា​ពិធី​បុណ្យ​សាសនា​គ្រិស្ត​ ក៏​មាន​ប្រារព្វ​នៅ​ទីក្រុង​តេអេរ៉ង់​ ប្រទេស​នេះ​ផងដែរ។ នៅ​តាម​ហាង​ទំនិញ និង​ទីប្រជុំជន​នានា មាន​តុបតែង​​​ដើម​គ្រិស្ត​ស្មាស ស្រប​ពេល​ប្រជាជន​នាំ​គ្នា​​ដើរ​ទិញ​ឥវ៉ាន់​​ ​តាម​បែប​ប្រទេស​លោក​ខាង​លិច​ សម្រាប់​ត្រៀម​ថ្ងៃ​បុណ្យ​ដែល​មក​ដល់​នា​ថ្ងៃ​២៥ ធ្នូ ស្អែក​នេះ​ផង​ដែរ។

 

អ្នក​កាន់​សាសនា​​គ្រិស្ត​កំពុង​រស់​នៅ​ប្រទេស​អ៊ីរ៉ង់​មាន​ប្រមាណ​ ១៥ម៉ឺន​នាក់ ​ដែល​ភាគ​ច្រើន​ពួកគេ​ជា​ជន​ជាតិ​​អាមេនី ដែល​រាល់​ឆ្នាំ​តែង​ប្រារព្ធ​​ពិធី​នេះ​នៅ​វិហារ ឬ​នៅ​ផ្ទះ​ពួកគេ។ ​សម្រាប់​ឆ្នាំ​នេះ ​គ្រួសារ​មូស្លីម​មួយ​ចំនួន ​បាន​​ចាប់​អារម្មណ៍​ពិធី​នេះ ដោយ​មាន​​ការ​​ទិញ​​វត្ថុ​អនុស្សាវរីយ៍​នានា​ ​និង​មាន​ការ​តុបតែង​លំអ​នៅ​ផ្ទះផង​ដែរ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ចំនួន​ទេសចរ​បរទេស ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​​អ៊ីរ៉ង់​បាន​កើន​​ ១២%​ នៅ​​រយៈពេល២​ឆ្នាំ​ចុងក្រោយ និង​រំពឹង​ថា​នឹង​កើន​ឡើង​បន្ថែម​ទៀត។ ឆ្នេរ​សមុទ្រ ​​ស្ថាបត្យកម្ម​បែប​ឥស្លាម ​និង​អាហារ​ដ៏​មាន​ឱជា​រស ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ទិសដៅ​ទេសចរណ៍​​​របស់​អ៊ីរ៉ង់​ ក្នុង​ឆ្នាំ២០១៦​ខាង​មុខ។

 

ខាង​ក្រោម​​នេះ ជា​រូប​ថត​របស់​ ទេសចរ​ និង​អ្នក​ថតរូប​បារាំង លោក Bernard Russo ​ដែល​បាន​តាម​ផ្ដិត​យក​ទិដ្ឋភាពជិត​ថ្ងៃ​បុណ្យ​គ្រិស្ត​ស្មាស​នៅ​អ៊ីរ៉ង់៕

 

នៅ​​អ៊ីរ៉ង់​ក៏​មាន​តុបតែង​​អបអរ​បុណ្យ​គ្រិស្ត​ស្មាស​ដែរ

 

នៅ​​អ៊ីរ៉ង់​ក៏​មាន​តុបតែង​​អបអរ​បុណ្យ​គ្រិស្ត​ស្មាស​ដែរ

 

នៅ​​អ៊ីរ៉ង់​ក៏​មាន​តុបតែង​​អបអរ​បុណ្យ​គ្រិស្ត​ស្មាស​ដែរ

 

នៅ​​អ៊ីរ៉ង់​ក៏​មាន​តុបតែង​​អបអរ​បុណ្យ​គ្រិស្ត​ស្មាស​ដែរ

 

នៅ​​អ៊ីរ៉ង់​ក៏​មាន​តុបតែង​​អបអរ​បុណ្យ​គ្រិស្ត​ស្មាស​ដែរ

 

នៅ​​អ៊ីរ៉ង់​ក៏​មាន​តុបតែង​​អបអរ​បុណ្យ​គ្រិស្ត​ស្មាស​ដែរ

 

 

 

ចុចអាន៖ ផ្សារ​​​​លក់​ឥវ៉ាន់​ពេញ​និយមនៅ​អឺរ៉ុប​ ក្នុង​​ថ្ងៃ​បុណ្យ​គ្រីស្តស្មាស

ចុចអាន៖​ ត្រជាក់​ភ្នែក​ព្រឹក​នេះ មើល​រូប​ថត​ប្រកួត​ពាន​​ Travel Photographer of the Year

 

ប្រែ​សម្រួល៖ ឡេង ភារុណ

ប្រភព៖ Dailymail​​​​