ក្រសួងពាណិជ្ជកម្ម ទទួលបាន "ពានរង្វាន់ប្រាក់" ក្នុងការប្រកួត ពិព័រណ៍ពាណិជ្ជកម្ម ពិភពលោក នៅអ៉ីតាលី

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥នេះ បានបង្ហាញ "ពានរង្វាន់ប្រាក់" ដែលបានទទួលពីការតំាងពិព័រណ៍ ពាណិជ្ជកម្មពិភពលោក និង ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិឆ្នាំ២០១៥ ធ្វើឡើងនៅទីក្រុងមីឡាន ប្រទេសអ៉ីតាលី ជាមួយនិងការប្រកួតប្រជែង ពីបណ្តាប្រទេសចំនួន៩១ នៅលើពិភពលោក។

ព្រឹត្ដិការណ៍ ពិព័រណ៍ពិភពលោកនេះ មានការចូលរួមពីបណ្តាប្រទេសចំនួន ១៤៥ នៅលើពិភពលោក និង អង្គការអន្តរជាតិធំៗ ចំនួន០៣។  ដោយឡែកប្រទេសកម្ពុជា បានចូលរួមប្រកួតជាមួយ៩១ ប្រទេស និង ជាលទ្ធផលកម្ពុជា ជាប្រទេសតែមួយគត់ក្នុងតំបន់អាស៊ាន ដែលមានមោទនភាពយ៉ាងក្រៃលែង ទទួលបានពានរង្វាន់ប្រាក់ ០១គ្រឿង (Silver Award) ពីគណៈកម្មការរៀបចំពិព័រណ៍ពិភពលោក និងការិយាល័យពិព័រណ៍អន្តរជាតិ (BIE)។

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា  ពាន់រង្វាន់នេះ យើងអាចបញ្ជាក់ពីការទទួលស្គាល់ ពីមុខមាត់កម្ពុជា លើឆាកអន្តរជាតិ និងនាំមកនូវមោទនភាពជាតិសម្រាប់កម្ពុជា ក្នុងការចូលរួមពីព័រណ៍ពិភពលោកឆ្នាំ២០១៥។ លោកបានបន្តថា សម្រាប់ប្រធានបទ ”ដំណាំស្រូវដំា នៅលើដែលដីវប្បធម៌ដ៏សម្បូរបែប” ដែលស្ថិតក្រោមប្រធានបទ របស់ពិព័រណ៍ពិភពលោក ” ចិញ្ចឹម ភពផែនដី ផ្តល់ថាមពល សម្រាប់ជីវិត”សម្រាប់ឆ្នាំ២០១៥។

លោកបានបញ្ជាក់ថា នៅឆ្នាំ២០១៦ ខាងមុខនេះ ក្រសួងពាណិជ្ជកម្ម និង សំណពរឲ្យប្រជាពលរដ្ឋខ្មែរ ជួយទិញផលិតផលខ្មែរ ហើយយើងនិងឲ្យការនំាផលិតផល ទំាងក្នុងស្រុក និង ក្រៅស្រុក ដោយប្រើឈ្មោះ (Make in Cambodia) ដើម្បីឲ្យខ្មែរចេះជួយទិញ ផលិតផលខ្មែរយើង និង ឲ្យបរទេសបានឃើញពីផលិតផលខ្មែរ (by Make in Cambodai)។

លោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ដែរថា ”ពន្លាជាតិកម្ពុជា ត្រូវបានសាងសង់នៅក្នុងទីតាំងនៃ Rice Cluster ដែលមាន ០៦ប្រទេសចូលរួមក្នុង នោះមាន កម្ពុជា បង់ក្លាដេស ឡាវ មីយ៉ាន់ម៉ា សេរ៉ាឡេអូន និងបាស្មាទីឥណ្ឌា “។

លោកបានបន្តថា ពន្លាជាតិកម្ពុជាត្រូវបានបែងចែក ជាបីផ្នែកសំខាន់ៗដោយផ្អែកទីមួយ ត្រូវបានតុបតែងរចនាពី វប្បធម៌ អរិយធម៌ ដែលបង្ហាញពីប្រាង្គប្រាសាទនានា ដែលជាមរតកដ៏មានតម្លៃរបស់កម្ពុជា ។ ផ្នែកទីពីត្រូវបានតុបតែងរចនាជាតំបន់កសិកម្ម ដើម្បីឲ្យស្របទៅតាម ប្រធានបទពិព័រណ៍ពិភពលោក ហើយការរចនា គឺផ្ដោតសំខាន់ទៅលើការអភិរក្ស ឧបករណ៍កសិកម្មបុរាណមួយចំនួន និងាការអភិវឌ្ឍន៍ នៃវិស័យកសិមកម្មកម្ពុជា ជាពិសេសដំណាំស្រូវ និង ផ្នែកទីបី ត្រូវបានរៀបចំជាតំបន់ពាណិជ្ជកម្ម ដោយមានការ ដាក់តាំងបង្ហាញ និងលក់នូវផលិតសប្បកម្ម វត្ថុអនុស្សាវរីយ៍ ដែលជាផលិតផលរបស់ខ្មែរ ព្រមទាំងមានរៀបចំឲ្យមានឆាក សម្ដែងសិល្បៈផងដែល៕

ក្រសួងពាណិជ្ជកម្ម ទទួលបាន "ពានរង្វាន់ប្រាក់" ក្នុងការប្រកួត ពិព័រណ៍ពាណិជ្ជកម្ម ពិភពលោក នៅអ៉ីតាលី

ក្រសួងពាណិជ្ជកម្ម ទទួលបាន "ពានរង្វាន់ប្រាក់" ក្នុងការប្រកួត ពិព័រណ៍ពាណិជ្ជកម្ម ពិភពលោក នៅអ៉ីតាលី

ក្រសួងពាណិជ្ជកម្ម ទទួលបាន "ពានរង្វាន់ប្រាក់" ក្នុងការប្រកួត ពិព័រណ៍ពាណិជ្ជកម្ម ពិភពលោក នៅអ៉ីតាលី