គ្រោះថ្នាក់ ចរាចរណ៍ ប្រមាណ ៧០% នៅកម្ពុជា គឺជាអ្នកជិះម៉ូតូ ដោយមិនពាក់ មួកសុវត្ថិភាព

ព្រះសីហនុ៖ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ នាពេលបច្ចុប្បន្ន វាកំពុងក្លាយជា ជំងឺសាធារណៈមួយ ដែលខ្លាំង និងកាចសាហាវ ជាងជំងឺអេដស៍ ទៅទៀត ដោយឆក់យកជីវិត អ្នកធ្វើដំណើរតាមដងវិថី ដែលអត់ពាក់មួកសុវត្ថិភាពប្រមាណ៧០ភាគរយ នៅក្នុងប្រទេសកម្ពុជា។

ទន្ទឹមជាមួយនឹងបញ្ហានេះដែរ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ នេះអង្គការមូលនិធិ បង្ការរបួសអាស៊ី ដែលហៅកាត់ថា AIP នោះ បានបើកសិក្ខាសាលាមួយ ដើម្បីពង្រឹងសមត្ថភាពសម្រាប់ អ្នកសារព័ត៌មាន អំពីការពាក់មួយសុវត្ថិភាព ។

លោក គឹម បញ្ញា នាយកអង្គការមូលនិធិ បង្ការរបួសអាស៊ី ប្រចាំនៅកម្ពុជា បានបង្ហាញពីរបាយការណ៍ប្រព័ន្ធព័ត៌មានជនរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅកម្ពុជា (RCVIS) បានបង្ហាញថា អ្នកស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ ប្រមាណ៧០% នៅកម្ពុជា គឺជាអ្នកជិះម៉ូតូ (អ្នកបើកបរ និងអ្នករួមដំណើរ ជាមួយនឹង ព្រមទាំងកុមារ) និង ៦០% គឺទទួលរងការប៉ះទង្គិចក្បាល ហើយភាគច្រើនលើសលុប គឺមិនមានពាក់មួក សុវត្ថិភាព នៅពេលកើតមាន គ្រោះថ្នាក់ចរាចរណ៍។

នាយកអង្គការខាងលើ ក៏បានបង្ហាញរបាយការណ៍ បន្តថា «ការពាក់មួកសុវត្ថិភាព បានត្រឹមត្រូវ និងមានគុណភាពពិត ដោយអាចកាត់បន្ថយហានិភ័យ នៃការរងរបួសក្បាលធ្ងន់ធ្ងរ រហូតដល់ទៅប្រមាណ ៦៩ភាគរយ និង ការស្លាប់ប្រមាណជា ៤២ភាគរយ»។

បញ្ហាខាងលើនេះដែរ វាកំពុងក្លាយជាក្តីកង្វល់ របស់អង្គការសង្គមស៊ីវិលផ្សេងៗ ជាពិសេសអង្គការមូលនិធិបង្ការរបួសអាស៊ី តែម្តង។ ទន្ទឹមជាមួយនឹងក្តីកង្វល់នេះ ជំងឺសាធារណៈ លើដងវិថីនេះ សូមឲ្យប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ចូលរួមគោរពច្បាប់ចរាចរណ៍ ក្នុងន័យកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ ដោយពាក់មួកសុវត្ថិភាព ឲ្យបានត្រូវត្រូវមុននឹងចេញដំណើរ។ សូមគិតថា មួកមិនថ្លៃនោះទេ តែអាយុជីវិតរបស់លោកអ្នក វាថ្លៃជាងមួកទៅទៀត ៕

គ្រោះថ្នាក់ ចរាចរណ៍ ប្រមាណ ៧០% នៅកម្ពុជា គឺជាអ្នកជិះម៉ូតូ ដោយមិនពាក់ មួកសុវត្ថិភាព

គ្រោះថ្នាក់ ចរាចរណ៍ ប្រមាណ ៧០% នៅកម្ពុជា គឺជាអ្នកជិះម៉ូតូ ដោយមិនពាក់ មួកសុវត្ថិភាព