នារី​​ថត​ស្រាត​ក្នុង​ឈុតបុរាណ​ថៃ ត្រូវ​សមត្ថកិច្ច​ប្រកាស​តាម​ចាប់


នារី​​ថត​ស្រាត​ក្នុង​ឈុតបុរាណ​ថៃ ត្រូវ​សមត្ថកិច្ច​ប្រកាស​តាម​ចាប់

ចៅ​សង្កាត់​​តំបន់ Bang Khun Tien ស្ថិត​ក្នុង​ទីក្រុងបាងកក បាន​រៀបចំ​ឯកសារ​ប្ដឹង​ទៅ​មន្ត្រី​ប៉ូលិស​ដើម្បី​ស្វែងរក​នារី​ម្នាក់​​បាន​បង្ហោះ​រូប​ស្រាត​​ដោយ​មាន​គ្រប​គ្រឿង​លំដាប់​​បុរាណ​ថៃ​តិចតួច​បិទបាំង​ខ្លួន​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្បាច់​រាំ​បុរាណ​ថៃ​។

 

នារី​​ថត​ស្រាត​ក្នុង​ឈុតបុរាណ​ថៃ ត្រូវ​សមត្ថកិច្ច​ប្រកាស​តាម​ចាប់

 

លោក Chaturong Ponglamjiek ចៅ​សង្កាត់​តំបន់​ខាង​លើ​បាន​និយាយ​ថា លោក​បាន​ណែនាំ​កូន​ចៅ​ឲ្យ​រក​ទីតាំង​ដែល​​នារី​ម្នាក់​នោះ​បាន​បង្ហោះ ព្រោះ​រូប​ទាំង​នោះ​​​ដូច​ជា​នៅ​ស្ពាន​​ព្រៃ​កោងកាង​ដែល​ស្ថិត​នៅ​តំបន់​របស់​លោក។

 

រូប​ស្រាត​របស់​នារី​មិន​ទាន់​ដឹង​អត្តសញ្ញាណ​​បាន​ល្បី​ពាសពេញ​បណ្ដាញ​អ៊ីនធឺណិត​ក្នុង​សប្ដាហ៍​នេះ ដែល​ជា​ហេតុ​នាំ​ឲ្យ​សង្កាត់​រក​ស្វែង​នារី​នោះ។ ចៅ​សង្កាត់​រូប​នេះ​បាន​បន្ត​ថា គ្មាន​នរណា​ម្នាក់​បាន​សុំ​ច្បាប់​អនុញ្ញាត​សង្កាត់​ក្នុង​ការ​ថត​រូប​ន​ឡើយ។ ការ​ថត​ស្រាត​នេះ​អាច​មាន​ហេតុផល​ពីរ ទី១​​​បាន​ធ្វើ​ឡើង​យ៉ាង​សំងាត់ ទី២​រូប​នេះ​អាច​ថត​​កាល​ពី​ឆ្នាំ​មុន។ យ៉ាងណាក្ដី សង្កាត់​នៅ​តែ​ស្វែង​រក​រឿង​នេះ​ឲ្យ​ច្បាស់។

 

ពេល​ដែល​សង្កាត់​​ប្រមូល​ទិន្នន័យ​បាន​ច្រើន ពូក​គេ​នឹង​បញ្ជូន​ឯកសារ​ប្ដឹង​ទៅ​ប៉ូលិស​​ដើម្បី​ស្វែង​រក​ចាប់​ខ្លួន​ និង​កាត់ទោស​តាម​ផ្លូវ​ច្បាប់​សម្រាប់​ទង្វើ​មិន​គប្បី​របស់​នាង។ នេះ​បើ​តាម​​ឲ្យ​ដឹង​ពី T News ៕

 

នារី​​ថត​ស្រាត​ក្នុង​ឈុតបុរាណ​ថៃ ត្រូវ​សមត្ថកិច្ច​ប្រកាស​តាម​ចាប់

 

នារី​​ថត​ស្រាត​ក្នុង​ឈុតបុរាណ​ថៃ ត្រូវ​សមត្ថកិច្ច​ប្រកាស​តាម​ចាប់

 

នារី​​ថត​ស្រាត​ក្នុង​ឈុតបុរាណ​ថៃ ត្រូវ​សមត្ថកិច្ច​ប្រកាស​តាម​ចាប់

 

ចុចអាន៖ថៃ​ដាក់​សុទ្ធ​តែ​​ក្រុម​ប៉ូលិស​ “Superheroes” ការពារ​ថ្ងៃ​បុណ្យបណ្ដែត​ប្រទីប

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ

ប្រភព៖  coconuts