ក្មេង២នាក់ បងប្អូនបង្កើត លង់ទឹកស្រះស្លាប់ នៅស្រុកចំការលើ

កំពង់ចាម៖ ក្មេងប្រុសម្នាក់ និងក្មេងស្រីម្នាក់ ជាបងប្អូនបង្កើត បានលង់ទឹកបឹងស្លាប់ កាលពីម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចភូមិពែងមាសត្បូង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។

តាមមន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ក្មេងប្រុសរងគ្រោះ មានឈ្មោះ លី សុខឡុង អាយុ១០ឆ្នាំ និងក្មេងស្ត្រីម្នាក់ទៀតឈ្មោះ លី នីតា អាយុ៧ឆ្នាំ ក្មេងរងគ្រោះទាំងពីរ មានទីលំនៅក្នុងភូមិ-ឃុំ កើតហេតុ។

មន្ត្រីនគរបាល បានឲ្យដឹងទៀតថា មុនពេលកើតហេតុ ក្មេងរងគ្រោះទាំងពីរនាក់បងប្អូន បានដើរតាមជីតា ទៅដាំដំឡូង នៅក្បែរស្រះទឹកនោះ ដែលមានទីតាំងក្រោយ សាកលវិទ្យាល័យ ប៊ុន រ៉ានីហ៊ុន សែនស្ពឺ ។ លុះខណៈជីតា កំពុងរវល់ដាំដំឡូង ក្មេងទាំងពីរនាក់ បាននាំគ្នាទៅមុជលេងទឹកស្រះ ។ ក្រោយពីបាត់ចៅមិនឃើញ ទើបជីតាដើររក និងមុជទឹករាវរក ឃើញចៅទាំងពីរបាន លង់ទឹកស្លាប់បាត់ទៅហើយ៕

ក្មេង២នាក់ បងប្អូនបង្កើត លង់ទឹកស្រះស្លាប់ នៅស្រុកចំការលើ
ក្មេង២នាក់ បងប្អូនបង្កើត លង់ទឹកស្រះស្លាប់ នៅស្រុកចំការលើ
ក្មេង២នាក់ បងប្អូនបង្កើត លង់ទឹកស្រះស្លាប់ នៅស្រុកចំការលើ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត