យុទ្ធនាការស្តីពីផលប៉ះពាល់នៃ ផលិតផលថ្នាំជក់ដល់សុខភាព ក្រោមប្រធានបទ “ ថ្នាំជក់ធ្វើអោយ ទារករបស់អ្នកស្លាប់ “

ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥៖ ក្រសួងសុខាភិបាល បានផ្សព្វផ្សាយុទ្ធនាការស្ដីពីផលប៉ះពាល់ នៃ​ ផលិតផលថ្នាំជក់ ដល់សុខភាព ក្រោមប្រធានបទ ថ្នាំជក់ធ្វើអោយ​ទារករបស់អ្នកស្លាប់ ដើម្បីដាស់តឿនរំលឹក ដល់ប្រជាពលរដ្ឋអំពីគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរនៃ ការស្រូបផ្សែងបារីចំពោះកុមារ និងដើម្បីទទួលបាននូវការគាំទ្រ ចំពោះវិធានការហាមជក់បារីនៅក្នុងកន្លែងធ្វើការ និងកន្លែងសាធារណ:។ យុទ្ធនាការនេះ ប្រើប្រាស់វីដេអូមួយ ដែលបង្ហាញអំពីការ ស្រូបផ្សែងបារីពីគេរបស់កុមារ ដែលអាចបណ្ដាល អោយកើតជំងឺសួត  ជំងឺហឺត ជំងឺឆ្លងត្រចៀក  រលូតកូន និងកូនកើតមិនគ្រប់ទំងន់។ យុទ្ធការនេះ ប្រព្រឹត្តទៅក្រោមជំនួយ ផ្នែកបច្ចេកទេស និងថវិកាពីអង្កការមូល និធិសួតពិភពលោក។

វីដេអូដែលមានចំណងជើងថា  “ថ្នាំជក់ធ្វើអោយទារករបស់អ្នកស្លាប់” ចាប់ផ្ដើមដោយការ ជក់បារីរបស់ បុរសម្នាក់និងស្រ្តីម្នាក់ នៅចំពោះមុខកុមារ ដែលស្រូបផ្សែងបារីនោះចូលទៅក្នុងសួត។​​ រូបភាពនៃកុមារ ដែលរងគ្រោះដោយសារជំងឺពាក់ព័ន្ធ ជាមួយផ្សែងបារី ត្រូវបានប្រើប្រាស់ដោយ មានការពន្យល់ថា ផ្សែងបារីផ្ទុកនូវសារធាតុគីមីពុលដូចជា ស្យានីដ និងកាបូនម៉ូណូអុកស៊ីត ដែលបណ្ដាលអោយ មានបញ្ហាសុខ ភាពធ្ងន់ធ្ងរ។ វីដេអូនេះ បញ្ចប់ដោយអំពាវនាវ អោយអ្នកជក់បារី ផ្តាច់បារីដើម្បីការពារ សុខភាពខ្លូនឯង និងអ្នកដែលខ្លូនស្រឡាញ់ ពីគ្រោះថ្នាក់នៃថ្នាំជក់ និងការស្រូបផ្សែងបារី ពីគេ។ ការធ្វើតេស្តបង្ហាញថា  វីដេអូននេះបានបង្កើន នូវការយល់ដឹង អំពីគ្រោះថ្នាក់នៃការ ជក់បារី និចេតនាក្នុងការការពារ កុមារពីការស្រូប ផ្សែងបារីពីគេ។

យុទ្ធនាការស្តីពីផលប៉ះពាល់នៃ ផលិតផលថ្នាំជក់ដល់សុខភាព ក្រោមប្រធានបទ “ ថ្នាំជក់ធ្វើអោយ ទារករបស់អ្នកស្លាប់ “

យុទ្ធនាការនេះ មានគោលបំណងផ្សព្វផ្សាយដល់អ្នកជក់បារី៩៥% នៅកម្ពុជា។ វីដេអូដែលមាន រយៈពេល១៥វិនាទី និង៣០វិនាទី នេះ នឹងចាក់ផ្សាយតាម ទូរទស្សន៍ស៊ីធីអិន ទូរទស្សន៍MYTV ទូរទស្សន៍ហង្សមាស ទូរទស្សន៍បាយ័ន និងទូរទស្សន៏អាស៊ីអាគ្នេយ៍ ក្នុងរយៈពេល២ខែ។ យុទ្ធនាការនេះ ក៏មានផ្សព្វផ្សាយតាម ផ្ទាំងបាណូក្នុងរាជធានីភ្នំពេញ និងតាមមូតូកង់បីក្នុង រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តកំពង់ចាម ព្រមទាំងតាមផ្ទាំងរូបភាពទូទាំងប្រទេស។

លោកស្រីបណ្ឌិត ឈា ឆដាភា ប្រធានមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព នៃក្រសួងសុខាភិបាល មានប្រសាសន៍ថា “ការស្រូបផ្សែងបារី បង្កអោយមានផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់អ្នក មិនជក់បារី។ ដូចេ្ចះ យើងត្រូវដាក់ចេញនូវវិធានការ ប្រកបដោយប្រសិទ្ធភាព ដើម្បីបង្កាអ្នកមិនជក់ បារីកុំអោយស្រូបផ្សែង បារីពីគេតទៅទៀត”។

“គ្មានណារចង់ស្រូបផ្សែងបារីពីគេទេ  ទោះកំពុងស្ថិតតនៅទីណាក៏ដោយ។ ហេតុដូចនេះហើយ ទើបមាន ប្រជាពលរដ្ឋកម្ពុជា រហូតដល់៨៤% កំពុងសាំណូមពរ អោយរាជរដា្ឋភិបាល ហាមឃាត់ការជក់ បារីនៅភោជនីយដា្ឋន ៨៥% ក្នុងអាគារធ្វើរការ និង៨៧%នៅពេល ធ្វើដំណើរតាមធ្យោបាយ ធ្វើដំណើរសាធារណៈ“ នេះជាប្រសាសន៍របស់លោកវេជ្ជ. មុំ គង់ នាយប្រតិបត្តិ នៃអង្កការចលនាដើម្បីសុខភាពកម្ពុជា។

លោក Sandra Mullin, អនុប្រធានអង្កការមូលនិធិសួតពិភពលោក បានសង្កត់ធ្ងន់ថា “យើងអបអរសាទរ ចំពោះមជ្ឈមណ្ឌល ជាតិលើកកំពស់សុខភាព ដែលបានផ្សព្វផ្សាយ យុទ្ធនាការនេះ ដែលជាយុទ្ធនាការមួយបានទទួលជោគជ័យ នៅប្រទេសជាង២០។ យើងកជឿជាក់ថាយុទ្ធនាការនេះ នឹងចូលរួមចំណែក ជំរុញអោយមានការ អនុម័តនូវអនុក្រឹត្យ ហាមជក់បារីបាន យ៉ាងឆាប់រហ័ស”។

ការប្រើប្រាស់ថ្នាំជក់នៅកម្ពុជា

យោងតាម The Tobacco Atlas ប្រជាពលរដ្ឋពេញវ័យកម្ពុជាក្លលើសពី២៣០៩០០០នាក់់ និងកុមារលើសពី ១០០០នាក់ កំពុងបន្តប្រើប្រាស់ថ្នាំជក់ ជារៀងរាល់ថ្ងៃ។ នេះរួមបញ្ចូលបុរសពេញវ័យ៤២% និងស្រី៤% ជក់ថ្នាំជក់ ច្រើនជាង មធ្យមបើធៀបទៅនឹង ប្រទេសដែលមានប្រាក់ ចំណូលទាបដូចគ្នា។ ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋកម្ពុជាពលើសពី ១០៤០០នាក់ បានស្លាប់ដោយ ជំងឺដែលបណ្តាលមកពីថ្នាំជក់។

ការស្រូបផែ្សងបារីពីគេ បង្កើនហានីភ័យនៃជំងឺមហារីកសួត៣០% និងជំងឺសរសៃឈាម បេះដូង២៥%។ ស្រូបផែ្សងបារីពីគេ បណ្ដាលអោយអ្នកមិន ជក់បារី៦០០ ០០០ស្លាប់នៅលើពិភពលោក ដោយសារជំងឺគាំងបេះដូង ជំងឺឆ្លងផ្លូវដង្ហើម ជំងឺហឺត និងជាំងឺមហារីក។

ការប្រើប្រាស់ថ្នាំជក់ គឺជាមូលហេតុស្លាប់ដែលអាចបង្ការបាននៅលើពិភពលោក សម្លាប់ជាពលរដ្ឋ ៦លាននាក់ក្នុង១ឆ្នាំៗ។

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត