អ្នកពន្លត់អគ្គីភ័យម្នាក់ លោតពីលើអគារ ទាំងភ្លើងឆេះឆាបពេញខ្លួន (មានវីដេអូ)

ចិន៖ អ្នកពន្លត់អគ្គីភ័យម្នាក់ លែងគិតច្រើន ប្រថុយមួយចានទឹកមួយចានគោក លោតពីលើអគារដែលកំពុង មានអគ្គីភ័យឆាបឆេះ ព្រោះខ្លួនគាត់កំពុងត្រូវភ្លើងឆេះដូចគ្នា។

អ្នកពន្លត់អគ្គីភ័យម្នាក់ លោតពីលើអគារ ទាំងភ្លើងឆេះឆាបពេញខ្លួន (មានវីដេអូ)

វីដេអូខ្លីមួយបានបង្ហាញពី សកម្មភាពអ្នកពន្លត់អគ្គីភ័យម្នាក់ បានលោតពីលើអគារដែលកំពុងមានអគ្គីភ័យ ឆាបឆេះទាំងប្រថុយប្រថាន ព្រោះពេលនោះខ្លួនប្រាណរបស់គាត់ ត្រូវបានភ្លើងឆាបឆេះយ៉ាងខ្លាំង។

ហេតុការណ៍មួយនេះ កើតឡើងនៅឯស្រុក Jianli ខេត្ត Hubei ដែលតាមពិតទៅ មុនពេលដែលអ្នកពន្លត់អគ្គីភ័យរូបនោះ បានលោតចុះមកក្រោម គឺគាត់មានបំណងចង់តោងខ្សែសណ្តោងមួយ ដើម្បីសម្រូតចុះមកនោះទេ តែដោយពេលនោះ មានភាពអាសន្នខ្លាំង ហើយភ្លើងបាន ឆាបឆេះខ្លួនគាត់ខ្លាំងទៅហើយ គាត់ក៏បានសម្រេចចិត្ត លោតចុះមកក្រោមទាំងប្រញ៉ាប់ប្រញ៉ាល់ ធ្វើឲ្យអ្នកឃើញហេតុការណ៍នោះ ភ័យស្លន់ស្លោរជាខ្លាំង។

ទោះជាយ៉ាងណាក៏ដោយ អ្នកពន្លត់អគ្គីភ័យខាងលើ ត្រូវបានគេរាយការណ៍ថា លោកមិនមានគ្រោះថ្នាក់ដល់ជីវិតនោះទេ ប៉ុន្តែទទួលរងនូវរបួសបន្តិចបន្តួច៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

ប្រភព

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត