ឧទ្ធម្ភាគចក្រម៉ុងហ្គោលី ធ្លាក់ បណ្តាលឲ្យយោធា ស្លាប់ និង របួស១១នាក់

អ៊ូឡង់បាទ័រ៖ ឧទ្ធម្ភាគចក្រ ប្រភេទ Mi-8 របស់យោធាម៉ុងហ្គោលី បានជួបគ្រោះថ្នាក់ ពេល កំពុងហ្វឹកហាត់ពេលយប់ ថ្ងៃពុធម្សិលមិញ បណ្ដាលឲ្យយោធា នៅលើយន្ដហោះស្លាប់ម្នាក់ និង រងរបួស១០នាក់។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ នេះបន្ដទៀតថា គ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ យោធានេះ បានកើតឡើងនៅតំបន់ ដែលមានទីតាំងប្រហែលជា ៥០គីឡូម៉ែតភាគខាងកើតរដ្ឋធានីអ៊ូឡង់បាទ័រ។

យោងតាមសេចក្ដីរាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានឲ្យដឹងថា យន្ដហោះយោធា ម៉ុងហ្គោលី បានធ្វើការហ្វឹក ហាត់នោះ ប្រហែលជាបង្ខំធ្វើការចុះចតបន្ទាន់ នៅពេលដែល មានសញ្ញាប្រកាសអាសន្នភ្លាមៗ។ ក្រោយពេលកើតហេតុ បច្ចុប្បន្នយោធាម៉ុងហ្គោលី កំពុង ដាក់ការស៊ើបអង្កេតលើករណីនេះ ៕

ឧទ្ធម្ភាគចក្រម៉ុងហ្គោលី ធ្លាក់ បណ្តាលឲ្យយោធា ស្លាប់ និង របួស១១នាក់