ព្យុះថូណាដូ បង្កការខូចខាត ធ្ងន់ធ្ងរ នៅភាគខាងត្បូងអាមេរិក

វ៉ាស៊ីនតោន៖ យ៉ាងហោចណាស់មនុស្ស ៣នាក់បានស្លាប់ និង ៤០នាក់ទៀត ទទួលរងរបួស បន្ទាប់ពីព្យុះថូណាដូ ចំនួន ៤ ផ្ទួនៗគ្នា បានកើតឡើង និង វាយប្រហាររដ្ឋ មីស៊ីស៊ីបពី ភាគ ខាងត្បូងសហរដ្ឋអាមេរិក នៅថ្ងៃពុធ ទី២៣ ខែធ្នូ ឆ្នាំ ២០១៥។ នេះបើតាមការផ្សាយរបស់ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ។

ទីភ្នាក់ងារចាត់ចែងគ្រោះអាសន្ន នៅរដ្ឋ មីស៊ីស៊ីបពី បានប្រកាសតាមបណ្តាញ សង្គមរបស់ ខ្លួនថា “ព្យុះខាងលើនេះ បានឆក់យកជីវិតប្រជាជនយើង ៣នាក់។ ព្យុះថូណាដូ ភាគច្រើន កើតនៅក្នុងស្រុក ប៊ែនតុន និង ម៉ាសល ដែលបណ្តាលឲ្យមានមនុស្សស្លាប់។ ការរើកកាយ គំនរអគារលំនៅដ្ឋាន និង ផ្ទះបែកបាក់ បាន និង កំពុងបន្តធ្វើឡើងនៅឡើយ។”

គួរបញ្ជាក់ថា ព្យុះថូណាដូ នេះជាព្យុះកំណាច ដែលភាគច្រើន កើតឡើងនៅបណ្តារដ្ឋ ភាគ ខាងត្បូង រដ្ឋអាមេរិក ហើយវាតែបង្កការខូចខាត យ៉ាងដំណំ ដូចជារដ្ឋ ផ្លូរីដា, អាកាន់សាស់, តិចសាស់, និង អូក្លាហូម៉ា ជាដើម៕

ព្យុះថូណាដូ បង្កការខូចខាត ធ្ងន់ធ្ងរ នៅភាគខាងត្បូងអាមេរិក