ចេញជាផ្លូវការហើយ ស្មាតហ្វូន Galaxy A9 មានលក្ខណៈសម្បត្តិពិសេសៗអ្វីខ្លះ ?

ចេញជាផ្លូវការហើយ ស្មាតហ្វូន Galaxy A9 មានលក្ខណៈសម្បត្តិពិសេសៗអ្វីខ្លះ ?

Galaxy A9 ជាស្មាតហ្វូនដ៏ទំនើបពិសេសមួយក្នុងត្រកូល A របស់ក្រុមហ៊ុន Samsung ដែលទើបនឹងចេញជាផ្លូវការកាលពីម្សល់មិញនេះ ស្មាតហ្វូន នេះបានរចនាឡើងមិនសូវជាខុសគ្នាប៉ុន្មានទេជាមួយ Galaxy A8 ប៉ុន្តែរូបរាងរបស់ស្មាតហ្វូននេះធំជាង Galaxy A8 តែ 0.3 អ៊ីង ។ Galaxy A9 មាន រាងស្តើង ធ្វើឡើងពីលោហៈធាតុដ៏រឹងមាំ ប្រើស៊ីមពីរ មានអេក្រង់ដ៏ធំទូលាយទំហំ 6.0 អ៊ីង ជាប្រភេទ Super AMOLED capacitive ជាមួយនឹងកម្រិត ភាពច្បាស់ 1080 x 1920 ភិចសែល ដែលអាចបង្ហាញរូបភាព វីដេអូ បានយ៉ាងច្បាស់ម៉ត់ល្អ ត្រជាក់ភ្នែក ក្នុងកម្រិត 4K ។ ស្មាតហ្វូននេះមានកាមេរ៉ា ក្រោយទំហំ 13 មេកាភិចសែល អមជាមួយ LED Flash ធំមួយគ្រាប់ អាចថតរូបភាព ថតវីដេអូ បានយ៉ាងច្បាស់ ម៉ត់ខៃ រស់រវើកពិតៗក្នុងកម្រិត 4K ចំនែកកាមេរ៉ាមុខវិញ មានទំហំ 8 មេកាភិចសែល ដែលអាចថតរូប Selfie បានយ៉ាងច្បាស់ល្អ មិនចាញ់កាមេរ៉ាក្រោយប៉ុន្មានទេ ។ Galaxy A9 មាន មេម៉ូរីក្នុងម៉ាស៊ីនទំហំ 32 ជីកាបៃ សំរាប់ផ្ទុកឯកសារបានយ៉ាងច្រើន ថែមទាំងអាចបន្ថែមមេម៉ូរីកាតបានរហូតដល់ទំហំ 128 ជីកាបៃទៀត ចំពោះរ៉េម មានទំហំ 3 ជីកាបៃ ហើយប្រើស៊ីភីយូប្រភេទ Quad-core 1.8 GHz Cortex-A72 និង quad-core 1.2 GHz Cortex-A53 ដែលអាចអោយអ្នក ធ្វើការដោនឡូតហ្គេមធំៗ កម្មវិធីផ្សេងៗ បានយ៉ាងលឿនទាន់ចិត្ត ហើយអាចលេងហ្គេមអនឡាញ បើកកម្មវិធីនានា ដោយគ្មានបញ្ហា ។ Galaxy A9 ដំនើរការដោយប្រព័ន្ធប្រតិបត្តិការ Android OS, v5.1.1 (Lollipop) និងមានថាមពលថ្មទំហំ 4000 មីលីអំពែ ។

ចេញជាផ្លូវការហើយ ស្មាតហ្វូន Galaxy A9 មានលក្ខណៈសម្បត្តិពិសេសៗអ្វីខ្លះ ?

  • គាំទ្រ : GSM / HSPA / LTE
  • អេក្រង់ : 6.0 inches
  • បន្ទះឈីប : Qualcomm MSM8976 Snapdragon 652
  • CPU : Quad-core 1.8 GHz Cortex-A72 & quad-core 1.2 GHz Cortex-A53
  • RAM : 3 GB
  • Memory ខាងក្នុង : 32 GB
  • Memory ខាងក្រៅៈ អាចបន្ថែមរហូតដល់ 128 GB
  • កាមេរ៉ាក្រោយ : 13 MP, f/1.9, autofocus, OIS, LED flash
  • កាមេរ៉ាមុខ : 8 MP
  • ថាមពលថ្ម : Li-Ion 4000 mAh
  • ប្រព័ន្ធប្រតិបត្តិការ : Android OS, v5.1.1 (Lollipop), planned upgrade to v6.0 (Marshmallow)
  • ពណ៌ : Pearl White, Midnight Black, Champagne Gold

ចេញជាផ្លូវការហើយ ស្មាតហ្វូន Galaxy A9 មានលក្ខណៈសម្បត្តិពិសេសៗអ្វីខ្លះ ?

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus ចេញជាផ្លូវការហើយ ស្មាតហ្វូន Galaxy A9 មានលក្ខណៈសម្បត្តិពិសេសៗអ្វីខ្លះ ?
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com ចេញជាផ្លូវការហើយ ស្មាតហ្វូន Galaxy A9 មានលក្ខណៈសម្បត្តិពិសេសៗអ្វីខ្លះ ?

ចុះថ្ងៃទី 24 ខែធ្នូ ឆ្នាំ 2015 ម៉ោង 03:00 ល្ងាច

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ