ហួសថ្លែង! ស្រ្តីវ័យក្មេងម្នាក់ ត្រូវប៉ូលិស ចិត្តខ្មៅ ដាក់ទារុណកម្ម ឲ្យហូប ស្រោមអនាម័យ (មានវីដេអូ)

បរទេស៖ កាលពីពេលថ្មីៗនេះ អ្នកនិយមប្រើប្រាស់ អ៊ីនធឺណែត ជាច្រើន មានការភ្ញាក់ផ្អើល និងផ្ទុះកំហឹង យ៉ាងខ្លាំង បន្ទាប់ពីបានទស្សនា វីដេអូឃ្លីបមួយខ្សែ ដែលបង្ហាញពី ស្រ្តីវ័យក្មេងម្នាក់ ត្រូវប៉ូលិសបង្ខំ ឲ្យហូបស្រោមអនាម័យ ដើម្បីទុកជា ការដាក់ទារុណកម្ម។

ហួសថ្លែង! ស្រ្តីវ័យក្មេងម្នាក់ ត្រូវប៉ូលិស ចិត្តខ្មៅ ដាក់ទារុណកម្ម ឲ្យហូប ស្រោមអនាម័យ (មានវីដេអូ)

យោងតាមបណ្តាញ ទំនាក់ទំនងសង្គម បានអះអាងថា វីដេអូឃ្លីបមួយខ្សែនោះ ត្រូវបានថត នៅក្នុងបុ៉ស្តិ៍ប៉ូលិស មួយកន្លែង ក្នុងរាជធានី Port Morseby នៃប្រទេស Papua New Guinea។

យ៉ាងណាមិញ ស្នងការប៉ូលិស ក្នុងប្រទេស Papua New Guinea បានបញ្ជាឲ្យ បើកការស៊ើបអង្កេត ជាបន្ទាន់ ចំពោះវីដេអូឃ្លីប មួយខ្សែនោះ ដោយសង្ឃឹមថា អាចកំណត់អត្តសញ្ញាណប៉ូលីស ដែលជាប់ពាក់ព័ន្ធ ក្នុងករណីនោះ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រភពមិនបានបញ្ជាក់ទេថា ហេតុអ្វីបានជា ស្រ្តីខាងលើ ស្ថិតនៅក្នុង បុ៉ស្តិ៍ប៉ូលិសនោះទេ។

បើតាមវីដេអូឃ្លីប បានបង្ហាញឲ្យឃើញ ស្រ្តីម្នាក់នោះ ត្រូវបានប៉ូលិសម្នាក់ គំរាមឲ្យហូប ស្រោមអនាម័យ បើមិនដូច្នោះទេ នាងនឹងត្រូវជាប់គុក ជាមិនខាន ហើយស្រ្តីរូបនោះ ក៏បានហូប ស្រោមអនាម័យ នោះ តែម្តង៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត