ដំឡើងភ្លើង​​ស្តុប​ថ្មី​១៣​ទីតាំង​ជួយ​ស​ម្រួលប្រ​ព័ន្ធចរាចរ​ណ៍​នៅ​តំបន់​ជាយ​រាជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ សាំ ពិសិដ្ឋ ប្រធាន​មន្ទី​រសាធារណការ និង​ដឹក​ជញ្ជូន ​រាជធានី​ភ្នំពេញ ​បាន​ឲ្យ​ដឹង​ថា ដោយ​ស្ថានភាព​ចរាចរ​ណ៍កាន់តែ​កើនឡើងនៅ​តំបន់​ជាយ​រាជ​ធានី​ និង​ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​លំហូរ​ចរាចរ​ណ៍ឲ្យ​បាន​ល្អ​ប្រសើរ​ឡើង​នោះ ​សាលា​រាជធានី​ភ្នំពេញ បាន​និង​កំពុង​​ដំឡើង​​ភ្លើងស្តុប​ថ្មី​​ចំនួន១៣​កន្លែង គឺ ៖

ទី​១.​វិ​ថី​ម៉ុង​ឫ​ទ្ធី ប្រសព្វផ្លូវ​លេខ​១០០៣ ទី​២.​ផ្លូវជាតិ​លេខ​៦ប្រសព្វផ្លូវ​ឧកញ៉ា​ លី​ យ៉ុ​ង​ផាត់ ​ទី​៣.​មហាវិថី​ព្រឹទ្ធាចារ្យ ​ហ៊ុន​ នាង ប្រសព្វផ្លូវជាតិ​លេខ​២​ចាក់​អង្រែ ទី​៤.​ផ្លូវ​ជាតិ​លេខ​៤ប្រសព្វ​ផ្លូវ​កប់​ស្រូវ ទី​៥.​ផ្លូវជាតិ​លេខ​៥​ប្រសព្វ​ផ្លូវ​ស្ពាន​កប់​ស្រូវ ទី​៦.​ផ្លូវ​ហាណូយប្រសព្វ​ផ្លូវ​ស្ពាន​កប់​ស្រូវ ទី​៧.​ផ្លូវ​ហាណូយប្រសព្វ​ផ្លូវ​វត្ត​សំរោង​អណ្តែត ទី​៨.​ផ្លូវជាតិ​លេខ​៥​ប្រសព្វ​ផ្លូវ​លេខ​៥៩៨ ទី​៩.​ផ្លូវជាតិ​លេខ​៥ ប្រសព្វ​ផ្លូវ​សាលា​ដំ​ដែក ទី​១០.​ផ្លូវ​លេខ​២០០៤ប្រសព្វ​ផ្លូវ​ដួង ងៀប ទី​១១.​ផ្លូវជាតិ​លេខ​៥ប្រសព្វ​ផ្លូវ​លេខ​៦៨ ទី​១២.​ផ្លូវ​លេខ​២១៧(​ផ្លូវ​ចំការ​ដូង​) ប្រសព្វ​ផ្លូវ​ព្រៃ​ស និង​ទី​១៣.​ផ្លូវ​លេខ​២១៧(​ផ្លូវ​ចំការ​ដូង​) ប្រសព្វ​ផ្លូវ​លូ​៥​តែ​ម្តង ៕ ​