រុ​ស្ស៊ី​ត្រៀម​ផ្តល់​អាវុធ​ឱ្យ​ដល់​អា​ហ្វ​ហ្គា​នី​ស្ថាន

អ្នក​ទទួលខុសត្រូវ​រុ​ស្ស៊ី​ម្នាក់​ថ្លែង​កាលពី​ថ្ងៃ​ទី​២៣ ធ្នូ ថា ប្រទេស​រុ​ស្ស៊ី​ត្រៀម​ផ្តល់​អាវុធ​ឱ្យ​ដល់​អា​ហ្វ​ហ្គា​នី​ស្ថាន ពិសេស​ក្នុង​ក្រប​ខណ្ឌ​ពាណិជ្ជកម្ម​មួយ ។

លោក​ហ្សា​មៀរ កា​ប៊ូ​ឡូ​វ បេសកជន​ពិសេស​ប្រធានាធិបតី​រុ​ស្ស៊ី​ប្រចាំ​អា​ហ្វ​ហ្គា​នី​ស្ថាន ដកស្រង់​សម្តី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន INTERFAX ថ្លែង​ថា យើង​ត្រៀម​ផ្តល់​អាវុធ​ដល់​អា​ហ្វ​ហ្គា​នី​ស្ថាន ក៏​ប៉ុន្តែ​យើង​ត្រូវធ្វើ​ដោយ​ប្រុង​ប្រយ័ត្ន ។

របាយការណ៍​មុន​ៗ​នេះ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​គូសបញ្ជាក់​ថា អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​ងាក​មក​រក​រុ​ស្ស៊ី​ឱ្យ​ជួយ​ផ្គត់ផ្គង់​អាវុធ ។ ដោយ​រិះគន់​អូតង់ ព្រោះតែ​បេសកកម្ម​របស់​ខ្លួន​ពុំ​មាន​ប្រសិទ្ធភាព​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន លោក​កា​ប៊ូ​កូវ បាន​បដិសេធ​ប្រតិបត្តិការ​យោធា​ជាយថាហេតុ​របស់​រុ​ស្ស៊ី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​មាន​លំនាំ​ដូច​គ្នា​នឹង​ការ​វាយប្រហារ​តាម​អាកាស​ដែល​រុ​ស្ស៊ី​បាន​ធ្វើ​នៅ​ស៊ី​រី ។