ធ្លាយ​រឿងអាស្រូវ​អ​តី​តមេ​គុក​ PJ​ ស៊ី​ឈ្មោះ​គេ​ចូល​ធ្វើ​ប៉ូលិស​ក្រសួងមហាផ្ទៃ​

​លោក​ឧត្តម​អគ្គានុរក្ស​ថ្នាក់​លេខ​៣​ ហ៊ូ​ ពុធ​វិសាល​ អត្តលេខ​០០៤៨​ ប្រធាន​ពន្ធនាគារ​រាជធានី​ភ្នំពេញ​(PJ)​ ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​ឲ្យ​ទៅ​កាន់​តំណែង​ជា​អនុប្រធាន​នាយកដ្ឋាន​អប់រំ​កែប្រែ​ នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​វិញ​ ដោយ​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​លេខ​១០០០៤១​ប្រក​ ចុះ​ថ្ងៃ​ទី​០២​ ខែធ្នូ​ ឆ្នាំ​២០១៥​ ហើយ​ពិធី​ផ្ទេរតំណែង​បាន​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២០១៥​នេះ​ ក្រោម​អធិបតីភាព​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ ។​

​ក្រោយ​ការ​ដកហូត​មុខ​តំណែង​លោក​ឧត្តម​អគ្គានុរក្ស​ថ្នាក់​លេខ​៣​ ហ៊ូ​ ពុធ​វិសាល​ អត្តលេខ​០០៤៨​ ពី​ប្រធាន​ពន្ធនាគារ​ PJ​ រួច​មក​ ស្រាប់តែ​លេច​បែកធ្លាយ​រឿងអាស្រូវ​ថា​ អតីត​មេ​គុក​ PJ​ រូប​នេះ​ស៊ី​ឈ្មោះ​គេ​ "​ឈ្មោះ​ ហ៊ូ​ ពុធ​វិសាល​"​ ដើម្បី​ចូល​ធ្វើ​ប៉ូលិស​ក្រសួងមហាផ្ទៃ​ ហើយ​ឈ្មោះ​ ហ៊ូ​ ពុធ​វិសាល​ ជា​ឈ្មោះ​ដើម​ក្នុង​ក្របខ័ណ្ឌ​ប៉ូលិស​ក្រសួងមហាផ្ទៃ​ កូតា​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ គឺ​មនុស្ស​ពិត​សព្វ​ថ្ងៃជា​បុគ្គលិក​អ្នក​សារព័ត៌មាន​រស្មី​កម្ពុជា​ ខណៈ​ឈ្មោះ​ ហ៊ូ​ ពុធ​វិសាល​ ត្រូវ​បាន​គេ​យក​ទៅ​លក់​ក្របខ័ណ្ឌ​ប៉ូលិស​នា​អំឡុង​ឆ្នាំ​១៩៩៤​ ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​១​ ឆ្នាំ​១៩៩៣​ រៀបចំ​ដោយ​អ៊ុ​ន​តាក់​ (UNTAC)​ ។​

​នៅ​ពេល​រាជរដ្ឋាភិបាល​សម្រេច​ធ្វើ​សមាហរណកម្ម​មន្ត្រីរាជការ​ចំនួន​២.៤៥៦​នាក់​ បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​ពន្ធនាគារ​ក្រសួងមហាផ្ទៃ​ ដោយ​អនុក្រឹត្យ​លេខ​១៤៩៤​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​១៣​ ខែតុលា​ ឆ្នាំ​២០១៤​ និង​តាម​រយៈ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០១១៥/០៥៧​ ចុះ​ថ្ងៃ​ទី​១៦​ ខែមករា​ ឆ្នាំ​២០១៥​ លោក​ ហ៊ូ​ ពុធ​វិសាល​ ឋានន្តរស័ក្តិ​ថ្នាក់​ខ​.១.៣​ អតីត​ជា​ប្រធាន​ពន្ធនាគារ​រាជធានី​ភ្នំពេញ​ ទទួល​បាន​ឋានន្តរស័ក្តិ​ឧត្តម​អគ្គានុរក្ស​ថ្នាក់​លេខ​៣​ អត្តលេខ​០០៤៨​ នៃ​ក្របខ័ណ្ឌ​មន្ត្រី​ពន្ធនាគារ​ក្រសួងមហាផ្ទៃ​ ហើយ​លោក​ ហ៊ូ​ ពុធ​វិសាល​ បាន​ប្រកាស​ថា​ លោក​កើត​ថ្ងៃ​ទី​០២​ ខែធ្នូ​ ឆ្នាំ​១៩៦៤​ និង​បាន​ចូល​បម្រើ​ការងារ​រដ្ឋ​នា​ថ្ងៃ​ទី​២៥​ ខែឧសភា​ ឆ្នាំ​១៩៨៦​ ។​

​ពាក់ព័ន្ធ​នឹង​ការ​បែកធ្លាយ​រឿងអាស្រូវ​នេះ​ គេហទំព័រ​សារព័ត៌មាន​ ដើម​ត្នោត​ មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​បញ្ជាក់​ពី​លោក​ឧត្តម​អគ្គានុរក្ស​ថ្នាក់​លេខ​៣​ ហ៊ូ​ ពុធ​វិសាល​ បាន​នៅឡើយ​ទេ​ គិត​ត្រឹម​ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២០១៥​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​ស្ថានការណ៍​សង្គម​ និង​នយោបាយ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ នា​ពេល​ធ្វើ​សមាហរណកម្ម​មន្ត្រីរាជការ​ និង​កងកម្លាំងប្រដាប់អាវុធ​រវាង​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​១​ ឆ្នាំ​១៩៩៣​ មាន​លេច​ចេញ​រឿងអាស្រូវ​នៃ​ការ​ទិញ​-​លក់​ឈ្មោះ​មន្ត្រី​ជា​ហូរហែ​នៅ​តាម​ស្ថាប័នរដ្ឋ​ សូ​ម្បី​តែ​ស្ថាប័ន​តុលាការ​(​ក្រសួងយុត្តិធម៌​)​ក៏​មាន​ដែរ​ រហូត​ដល់​មាន​មន្ត្រី​ខ្លះ​ ដើម្បី​ការងារ​ និង​អំណាច​បុណ្យស័ក្តិ​ សុខចិត្ត​បោះបង់​លែង​ប្រើ​ឈ្មោះ​កំណើត​ខ្លួនឯង​ដែល​ឪពុក​-​ម្តាយ​ដាក់​ឲ្យ​ ហើយ​ប្រើ​ឈ្មោះ​អ្នក​ដទៃ​ទល់​សព្វថ្ងៃ​ ។​ ដូច្នេះ​ ករណី​នេះ​ មាន​តែ​លោក​ ហ៊ូ​ ពុធ​វិសាល​ ជា​ម្ចាស់​ឈ្មោះ​ដើម​ពិតប្រាកដ​ខ្លួនឯង​ ទើប​អាច​ដឹង​យ៉ាង​ច្បាស់​ថា​ តើ​មានការ​ស៊ី​ឈ្មោះ​គេ​ចូល​ធ្វើ​ប៉ូលិស​ក្រសួងមហាផ្ទៃ​ដែរ​ឬ​អត់​ ៕​

ធ្លាយ​រឿងអាស្រូវ​អ​តី​តមេ​គុក​ PJ​ ស៊ី​ឈ្មោះ​គេ​ចូល​ធ្វើ​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្លាយ​រឿងអាស្រូវ​អ​តី​តមេ​គុក​ PJ​ ស៊ី​ឈ្មោះ​គេ​ចូល​ធ្វើ​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្លាយ​រឿងអាស្រូវ​អ​តី​តមេ​គុក​ PJ​ ស៊ី​ឈ្មោះ​គេ​ចូល​ធ្វើ​ប៉ូលិស​ក្រសួងមហាផ្ទៃ​