កូនប្រុស​របស់​ឯកឧត្តម​ បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ៣​នាក់​ ទទួល​បាន​តំណែង​និង​ងារ​”​ឯកឧត្តម​”​ជា​បន្តបន្ទាប់​

​កូនប្រុស​របស់​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តតាកែវ​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ ប្រធាន​អាជ្ញាធរ​អប្សរា​ ប្រធាន​សមាគម​មិត្តភាព​កម្ពុជា​-​ថៃ​ និង​ត្រូវជា​ដន្លងដងស្នែង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកណ្តាល​ និង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ចំនួន​៣​នាក់​ ទទួល​បាន​មុខ​តំណែង​ និង​ងារ​"​ឯកឧត្តម​"​ជា​បន្តបន្ទាប់​ រួម​មាន​ ៖

១-​ឯកឧត្តម​ សុខ​ សូ​កាន​ ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តតាកែវ​ និង​ជា​សមាជិក​គណៈកម្មការ​សាធារណការ​ ដឹក​ជញ្ជូន​ ទូរគមនាគមន៍​ ប្រៃសណីយ៍​ ឧស្សាហកម្ម​ រ៉ែ​ ថាមពល​ ពាណិជ្ជកម្ម​ រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ។​
២-​ឯកឧត្តម​ សុខ​ ពុទ្ធិ​វុ​ធ​ (​ជា​កូនប្រសា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​)​ ជា​អភិបាល​ក្រុមហ៊ុន​ Kids​ City​ Asia​ Company​ Limited​ ជា​សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ សង្គមកិច្ច​ និង​វប្បធម៌​ (​អម​ទីស្តីការគណៈរដ្ឋមន្ត្រី​)​ និង​ជា​សមាជិកសមាគម​មិត្តភាព​កម្ពុជា​-​ថៃ​ ។​
៣-​ឯកឧត្តម​ សុខ​ សង្វារ​ ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​អគ្គនាយករង​អាជ្ញាធរ​អប្សរា​ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​ ៕​

កូនប្រុស​របស់​ឯកឧត្តម​ បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ៣​នាក់​ ទទួល​បាន​តំណែង​និង​ងារ​”​ឯកឧត្តម​”​ជា​បន្តបន្ទាប់​