ដឹង​ពី​ភាព​ខុស​គ្នា​រវាង​រថយន្ត​ម៉ាស៊ីន​ស៊ីឡាំង​​៤ និង​​៦​ ​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ជ្រើស​រើស​

ដឹង​ពី​ភាព​ខុស​គ្នា​រវាង​រថយន្ត​ម៉ាស៊ីន​ស៊ីឡាំង​​៤ និង​​៦​ ​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ជ្រើស​រើស​

ភាព​ខុស​គ្នា​រវាង​ចំនួន​ស៊ីឡាំង​នៃ​​ម៉ាស៊ីន​​របស់​រថយន្ត​នៅ​តែ​​ជា​ចម្ងល់​​ដ៏​ចាក់​ស្រេះ​មួយ​​របស់​អ្នក​ដែល​មាន​បំណង​ចង់​ទិញ​រថយន្ត​​​មួយ​ចំនួន​ ដែល​​នេះ​ហើយ​​ធ្វើ​ឲ្យ​គេ​ពិបាក​ក្នុង​ការ​សម្រេច​ចិត្ត​​ជ្រើស​រើស​រថយន្ត។

 

ដឹង​ពី​ភាព​ខុស​គ្នា​រវាង​រថយន្ត​ម៉ាស៊ីន​ស៊ីឡាំង​​៤ និង​​៦​ ​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ជ្រើស​រើស​

 

​​​​​​​​ដើម្បី​ដឹង​ច្បាស់​ពី​ភាព​ខុស​គ្នា​មក​ស្វែង​យល់​​អំពី​ម៉ាស៊ីន​ឲ្យ​ច្បាស់​ជា​មុន​សិន។ រថយន្ត​នីមួយៗ​មាន​​ផ្ទុក​នូវ​ម៉ាស៊ីន​ដែល​មាន​ចំនួន​ស៊ីឡាំង​ខុសៗ​គ្នា​ ដោយ​ស៊ីឡាំង​នីមួយៗ​​មាន​ផ្ទុក​នូវ​ពិស្តុង​ចំនួន​មួយ​ធ្វើ​ចលនា​ចុះ​ឡើង។ ចំនួន​ពិស្តុង​កាន់​តែ​ច្រើន​ធ្វើ​ចលនា​ ​មាន​ន័យ​ថា​វា​​នឹង​អាច​បង្កើត​​កម្លាំង​បាន​កាន់​តែ​ច្រើន​ក្នុង​ពេល​ខ្លី។

 

ដឹង​ពី​ភាព​ខុស​គ្នា​រវាង​រថយន្ត​ម៉ាស៊ីន​ស៊ីឡាំង​​៤ និង​​៦​ ​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ជ្រើស​រើស​

ម៉ាស៊ីន​ត្រង់ (straight) ឬ ម៉ាស៊ីនជាជួរ (inline)

 

ជា​ទូទៅ​ម៉ាស៊ីន​ស៊ីឡាំង​៤​ គឺ​ជា​ប្រភេទ​​ម៉ាស៊ីន​ត្រង់​ (​straight) ​ឬ​ម៉ាស៊ីន​ជា​ជួរ​ (inline) ចំណែក​ឯ​ម៉ាស៊ីន​ស៊ីឡាំង​៦​វិញ​ជា​ប្រភេទ​ម៉ាស៊ីន​រាង​អក្សរ​ V ដែល​ភាគ​ច្រើន​គេ​សម្គាល់​ដោយ​ពាក្យ​ V6។ ម៉ាស៊ីន ​ស៊ីឡាំង​៦​​បាន​ក្លាយ​ជា​ជម្រើស​​ទី​មួយ​សម្រាប់​ក្រុមហ៊ុន​ផលិត​យានយន្ត​នៅ​សហរដ្ឋអាមេរិក​ ព្រោះ​ថា​វា​មាន​កម្លាំង​ខ្លាំង ​និង​សំឡេង​ស្ងាត់​ល្អ​ ប៉ុន្តែ​មាន​ទំហំ​ស្រាល​និង​មាឌ​តូច។

 

ដឹង​ពី​ភាព​ខុស​គ្នា​រវាង​រថយន្ត​ម៉ាស៊ីន​ស៊ីឡាំង​​៤ និង​​៦​ ​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ជ្រើស​រើស​

ម៉ាស៊ីនរាង​អក្សរ​ V

 

កាល​ពី​​ជំនាន់​មុន​សមត្ថភាព​​របស់​ម៉ាស៊ីន​ស៊ីឡាំង​៤​ និង​ ៦​មាន​ភាព​ខុស​គ្នា​ច្រើន​ ពោល​គឺ​ម៉ាស៊ីន​ស៊ីឡាំង​៦​មាន​កម្លាំង​ខ្លាំង​ជាង​ ស៊ីប្រេង​ច្រើន​ជាង​ និង​បញ្ចេញ​សារធាតុ​ពុល​ច្រើន​ជាង ប៉ុន្តែ​ក្រុមហ៊ុន​ផលិត​យានយន្ត​​ជា​ច្រើន​បាន​ខិត​ខំ​រិះ​រក​វិធី​ដើម្បី​កែ​ខៃ​ចំណុច​អវិជ្ជមាន​របស់​ម៉ាស៊ីន​ស៊ីឡាំង​​៦​នេះ។ ជាក់​ស្ដែង​រថយន្ត​ម៉ាស៊ីន​ស៊ីឡាំង​៦​​ដែល​ចេញ​លក់​លើ​ទីផ្សារ​បច្ចុប្បន្ន​ ភាគ​ច្រើន​ស៊ីប្រេង​តិច​ជាង​ពី​មុន​ និង​​មិន​បញ្ចេញ​សារធាតុ​ពុល​ច្រើន​ដូច​ពី​មុន​ឡើយ។

 

យ៉ាង​ណា​ក្ដី​ម៉ាស៊ីន​ស៊ីឡាំង​៦​នៅ​តែ​​ស៊ីប្រេង​ច្រើន​ជាង​ម៉ាស៊ីន​ស៊ីឡាំង​៤​ ប៉ុន្តែ​វា​មាន​កម្លាំង​ខ្លាំង​ជាង​ម៉ាស៊ីន​ស៊ីឡាំង​៤។ ដូច​នេះ​ភាព​ខុស​គ្នា​រវាង​ម៉ាស៊ីន​ទាំង​ពីរ​ប្រភេទ​នេះ​​មាន​មិន​ច្រើន​ប៉ុន្មាន​ឡើយ​ ដែល​ចំណុច​នេះ​ធ្វើ​ឲ្យ​គេ​ងាក​ទៅ​ពិចារណា​លើ​​ភាព​ខុស​គ្នា​រវាង​តម្លៃ​នៃ​​ម៉ាស៊ីន​ទាំង​ពីរ​នេះ​វិញ​ម្ដង។ ចំពោះ​រថយន្ត​ដែល​មាន​បំពាក់​ម៉ាស៊ីន​ស៊ីឡាំង​៤​ មាន​តម្លៃ​ថោក​ជាង​ម៉ាស៊ីន​ស៊ីឡាំង​៦​ ពោល​គឺ​ដល់​ទៅ​រាប់​ពាន់​ដុល្លារ​ឯ​ណោះ។

 

​វិបសាយ​ HowStuffWorks បាន​ណែនាំ​ថា​​ប្រសិន​បើ​​ចង់​ទិញ​រថយន្ត​ដែល​មាន​តម្លៃ​ទាប​​និង​ស៊ីប្រេង​តិច​គួរ​តែ​ជ្រើស​រើស​ម៉ាស៊ីន​ស៊ីឡាំង​៤​ ប៉ុន្តែ​បើ​ចង់​បាន​រថយន្ត​ដែល​មាន​កម្លាំង​ខ្លាំង​គួរ​តែ​បន្ថែម​ប៉ុន្មាន​ពាន់​ដុល្លារ​ទៀត​ដោយ​ជ្រើស​យក​ម៉ាស៊ីន​ស៊ីឡាំង​៦៕​​​​​​​​​​​​​​​

 

ចុច​អាន៖ ចំណុច​មួយ​ចំនួន​របស់​រថយន្ត​ Highlander ដែល​អ្នក​ប្រហែល​មិន​ដឹង

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖​ HowStuffWorks