ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចែកចាយ​គ្រឿងញៀន​ទាំង​ថ្ងៃ​នៅ​ស្វាយប៉ាក

រាជធានី​ភ្នំពេញ​ ៖ ​ជនជាតិ​វៀតណាម​ម្នាក់​ត្រូវ​បានកំលាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​សហការ​ជាមួយ​​​នគរបាល​ប៉ុស្តិ៍​ស្វាយប៉ាក​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​៥ និង​១០​នាទី​ល្ងាច​ ថ្ងៃ​ទី​២៣ ​ធ្នូ ​​នៅ​តាម​ផ្លូវលំ​ក្នុងភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ ​ខណៈ​ពេល​កំពុង​ចែកចាយ​គ្រឿងញៀន​។

នៅ​ពេល​ឃាត់ខ្លួន​ សមត្ថកិច្ច​ដកហូត​បាន​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​10​កញ្ចប់ ​ក្នុង​នោះ​មាន​៧​កញ្ចប់​ធំ​ និង​3​កញ្ចប់​តូច​។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ ឡាំ ថា​ន់​យ៉ាវ​ ភេទ​ប្រុស​ អាយុ​36​ឆ្នាំ ​មានមុខ​រប​រមិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​ជួល​ក្បែរ​កន្លែង​ចាប់ខ្លួន​ខាងលើ​។

តាម​មន្ត្រី​នគរបាល​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ជា​មុខសញ្ញា​ចាស់តែងតែ​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន​ក្នុង​មូលដ្ឋាន​៕