ព្យាបាល​បញ្ហាឈឺខ្នងក្នុង​រយៈពេល​ត្រឹមតែ ១នាទី (មានវីដេអូ)

អ្នកដែល​ចំណាយពេលវេលា​អង្គុយច្រើន​ដូចជា នៅ​កន្លែងការងារ ឬអ្នកដែល​មិនសកម្ម​នឹងការងារច្រើន​តែងតែ​ជួបនឹង​បញ្ហាឈឺខ្នង។ អាការៈឈឺខ្នង​តែងតែ​កើតឡើង​ចំពោះ​មនុស្ស​ប្រភេទនេះ។
 
ព្យាបាល​បញ្ហាឈឺខ្នងក្នុង​រយៈពេល​ត្រឹមតែ ១នាទី (មានវីដេអូ)
ជំងឺឈឺខ្នងកើតឡើង​ដោយសារការ​ធ្វើឥរិយាបថ​មិនបានត្រឹមត្រូវ និងការដាក់​បន្ទុកធ្ងន់​ទៅលើខ្នង។ ប៉ុន្តែវាក៏អាចបណ្តាល​មកពីភាពតានតឹង ឬអស់​កម្លាំងផងដែរ។ ខាង​ក្រោមនេះ​ជាលំហាត់ប្រាណ​បែបសាមញ្ញៗ និង​អាចព្យាបាល​បញ្ហាឈឺខ្នង​បានយ៉ាងឆាប់រហ័ស​មិនលើសពី ៦០វិនាទី៖
១. អង្គុយត្រង់កន្លែង​ដែលសុខ​ស្រួលមួយ ហើយ​បិទភ្នែក​របស់អ្នក​ព្យាយាម​សម្រាក។
២. ដាក់ចុង​អណ្តាតរបស់អ្នក​នៅពីក្រោយ​ធ្មេញថ្គាមលើ។
៣. ស្រូបដង្ហើមចូល​យឺតៗតាម​ច្រមុះរាប់​រហូតដល់ ៤ ទប់​ដង្ហើម​រហូត​ដល់ ៧ ហើយ​ដកដង្ហើម​​ចេញតាមមាត់​រាប់រហូត​ដល់ ៨។ ព្យាយាម​បង្កើតសម្លេងលឺៗ ប្រសិនបើ​អ្នក​ទទួល​បាន​អារម្មណ៏​ធូរស្បើយ នៅពេល​ដកដង្ហើម​ចេញ។
៤. ធ្វើវិធីនេះ​ឲ្យបាន​លើសពី ៣ដង
ប្រសិនបើអ្នក​ចង់បាត់អាការៈ​ឈឺខ្នងមុន​ពេលចូលគេង​ក្នុង​រយៈពេលត្រឹម​តែ ៦០នាទី អនុវត្តតាម​លំហាត់ប្រាណ​ខាងក្រោម៖
១. ដេកចុះ ហើយប្រើ​កំភួនដៃទ្រខ្លួន​របស់អ្នក។
២. ប្រឹងលើកខ្លួន​របស់អ្នក​ឡើង ដូច្នេះអ្នកអាច​ជួយខ្លួនឯង​ដោយប្រើបាតដៃ។ ងើបក្បាល​របស់អ្នក ហើយនៅ​ឲ្យស្ងៀម​រយៈពេល ៨វិនាទី រួចត្រលប់​ទៅសភាព​ដើមវិញ។ អនុវត្ត​វិធីនេះ​ម្តងទៀត​ឲ្យបាន ៣-៤ដង។
៣. ដេកចុះ បត់ជង្គង់ និងទាញដៃដាក់ជាប់នឹ​ងខ្លួនប្រាណ​របស់អ្នក។ លើកដងខ្លួន​របស់អ្នក​ឡើង និងរង់ចាំរយៈ​ពេល ៨វិនាទី បន្ទាប់​មកត្រលប់​មកទីតាំង​ដើមវិញ។ ធ្វើ​លំហាត់ប្រាណ​បែបនេះ​ម្តងទៀត​ឲ្យបាន ៣-៤ដង។
៤. រក្សាការ​ដេកចុះ បត់ជង្គង់​ដដែល ព្យាយាម​លើកជង្គង់ឲ្យ​ប៉ះនឹង​ដើមទ្រូង​របស់អ្នក​ដោយ​ប្រើដៃ។ រក្សានៅ​បែបនេះ​រយៈពេល ៨វិនាទី រួចត្រលប់​មកក្នុង​ទីតាំងដើមវិញ។ ធ្វើវិធី​នេះឲ្យ​បាន​ច្រើនជាង ២ដង។
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ដារ៉ា
ប្រភព៖ healthyfoodplace

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ព្យាបាល​បញ្ហាឈឺខ្នងក្នុង​រយៈពេល​ត្រឹមតែ ១នាទី (មានវីដេអូ)