អធិការ​នគរបាល​ និង​មេ​អាវុធ​ហត្ថ​ទទួល​ការ​បណ្តុះ​បណ្តាល​ចំណេះ​ដឹង​ច្បាប់ព្រហ្មទណ្ឌ​

ខេត្តកំពង់ចាម ៖ អយ្យ​ការ​អម​សាលា​សាលាដំ​បូង​​ខេត្ត និង​គម្រោង​យុត្តិធម៌​ ដើម្បី​កុមារ​របស់​អង្គការជំនួយ​​ផ្នែក​ច្បាប់​​នៃ​កម្ពុជា​ បាន​​រៀបចំ​កិច្ចប្រជុំ​ពិភាក្សា​ការ​ងារ​រវាង​អយ្យការ​អម​សាលាដំបូង​​ខេត្តនគរបាល​យុត្តិធម៌​ និង​អង្គភាព​​ពាក់ព័ន្ធ ក្នុង​វិស័យ​យុត្តិធម៌​ព្រហ្ម​ទណ្ឌ ។

កិច្ចប្រជុំ​នេះ​ បង្កើត​ឡើង​ដោយ​ផ្អែក​​តាម​ស្មារតី​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុវត្ត​​​តាម​លិខិត​ណែនាំ​លេខ
៤៨៦ ស្តី​ពី​ការ​ពង្រឹង​កិច្ចប្រជុំ​អង្គភាព​ពាក់ព័ន្ធ ក្នុង​វិស័យ​យុត្តិធម៌​ព្រហ្មទណ្ឌ ដោយ​បាន​ធ្វើ​ឡើង​​ក្រោមអធិបតីភាព​លោក​ស្វាយ សំណាង អង្គ​ព្រះរាជអាជ្ញា​រ​ង​អម​សាលា​ឧ​ទ្ធ​រ​ណ៍​ ។ ​ក្រោម​ការ​ផ្តល់​ឧបត្ថម្ភ​គាំទ្រ​ពី​ឆ្នោតជាតិ​នៅ​អង់គ្លេស (Big Lottery Fund  ) តាម​រយៈ​អង្គការ​អេ​វ្រី​ឆាល​អង់គ្លេស  ។ ចំពោះ​មន្ត្រី​ដែល​បាន​មក​ចូលរួម​ទទួល​បំប៉ន​ចំណេះដឹង​ផ្នែក​ច្បាប់​នេះ គេ​សង្កេត​ឃើញ​មាន​អធិការនគរបាល មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​គ្រប់​ស្រុក​-​ក្រុង​ទាំង​១០​ មន្ត្រី​សាលាដំបូង​ខេត្ត​ផង​ដែរ ។

កិច្ចប្រជុំ​នេះ​មាន​គោលបំណង​ ធ្វើ​​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​អនុវត្ត​ច្បាប់ធ្វើ​ឲ្យ​មាន​កំណើន​សេចក្តី​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ​ដល់​មន្ត្រី​អនុវត្ត​ន៏​ច្បាប់​ទាំងអស់ និង​ដើម្បី​ពង្រឹង​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការល្អ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ ជា​ពិសេស​គឺ​ការ​ចែករំលែក​ព​ត៌​មាន​ការ​ពិភាក្សា​បញ្ហារ​ប្រឈមការ​ដោះស្រាយ​បញ្ហារ​រួម​គ្នា​អំពី​ការ​អនុវត្ត​ច្បាប់ ។ 

ការ​ចាត់ការ​លើ​បណ្តឹងអាជ្ញាការ​តាមដាន​ចរន្ត​អនុវត្ត​សេចក្តីសម្រេច​របស់​តុលាការ  ការ​បំពេញ​បេស​កម្ម​យុត្តិធម៌​ព្រហ្មទណ្ឌ​លើ​កុមារ  កា​រលើ​កម្ពស់​ការគោរព​សិទ្ធ​ពលរដ្ឋសិទ្ធិ​កុមារ កា​រលើ​កម្ពស់​ការ​អនុវត្ត​ន៍​អនុសញ្ញា​អន្តរជាតិលិខិត​បទដ្ឋាន​គតិយុត្តិនានា​​ទាក់ទង​នឹង​កុមារ ពិភាក្សា​បន្ថែម​លើ​បទ​បង្ហាញ  ស្តី​ពី​ការ​ស៊ើបអង្កេត​ក្នុង​រឿង​ព្រហ្មទណ្ឌ ។