នគរបាល​អន្តោប្រវេសន៍ ចុះ​ពិនិត្យ​ទីតាំង​ក្រុមហ៊ុន​ហុងកុង​លែ​ន ឃាត់ខ្លួន​កម្មករ​ខ្មែរ​និង​បរទេស​១៤៣​នាក់

ភ្នំពេញ:  លោក​ឧ​ត្ត​ម​សេនីយ៍ អ៊ុក ហៃ​សិលា ប្រធាន​នាយកដ្ឋាន​ប្រធាន ស៊ើបអង្កេត និង​អនុវត្តនីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែធ្នូឆ្នាំ​២០១៥​នេះ បាន​ដឹកនាំ មន្ត្រីក្រោមឱវាទ​ចុះ​ពិនិត្យ និង​ឆែកឆេរ​រក​ទីតាំងជនបរទេស​រស់នៅ​ខុសច្បាប់ នៅ​ជិត​ស្ថានទូត​អាម៉េរិក ក្នុង​សង្កាត់​វត្តភ្នំខណ្ឌដូនពេញ  ។​

នគរបាល​អន្តោប្រវេសន៍ ចុះ​ពិនិត្យ​ទីតាំង​ក្រុមហ៊ុន​ហុងកុង​លែ​ន ឃាត់ខ្លួន​កម្មករ​ខ្មែរ​និង​បរទេស​១៤៣​នាក់

​ក្នុង​ប្រតិបត្តិការ​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ២០១៥ នៅតាម​បណ្ដោយ​ផ្លូវ​លេខ​១០៦ កែង​និង​ផ្លូវ​លេខ​៦១ ចំណុច​ទល់មុខទីលាន​ប្រជាធិបតេយ្យ ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ។​

នគរបាល​អន្តោប្រវេសន៍ ចុះ​ពិនិត្យ​ទីតាំង​ក្រុមហ៊ុន​ហុងកុង​លែ​ន ឃាត់ខ្លួន​កម្មករ​ខ្មែរ​និង​បរទេស​១៤៣​នាក់

​លោក ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត អនុវត្តន៍​និតិ​វិធីនៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ឲ្យ​ដឹងថា ទីតាំង​ក្រុមហ៊ុន​ហុងកុង​លែ​ន ដែលកំពុងតែ​សាងសង​ជា​ខុន​ដូរ​មា​នក​ខ្ពស់​២៤​ជាន់​នេះ គឺ​កម្លាំង​បាន​ចុះ​ប្រតិបត្តិការរួច​ម្តងមកហើយ ដោយ​ឃាត់ខ្លួន​ជនជាតិ​បរទេស​ជាច្រើន​នាក់ ដោយពួកគេ​គ្មាន​លិខិត​ការងារ រួច​ឃាត់​យកមក​ធ្វើ​ច្បាប់​ការងារ​ត្រឹមត្រូវ​តាមច្បាប់​ផងដែរ ។​

នគរបាល​អន្តោប្រវេសន៍ ចុះ​ពិនិត្យ​ទីតាំង​ក្រុមហ៊ុន​ហុងកុង​លែ​ន ឃាត់ខ្លួន​កម្មករ​ខ្មែរ​និង​បរទេស​១៤៣​នាក់

​ដោយឡែក​ដោយមាន​ការ​សង្ស័យថា ទីតាំង​នេះ​នៅមាន​ជនបរទេស​ដែល​មក​រស់នៅនិង​ធ្វើការ​ងារ​នៅ​ប្រទេស​កម្ពុជា​គ្មាន​ច្បាប់​ត្រឹមត្រូវ​នោះ ទើប​លោក​ដឹកនាំកម្លាំង​ចុះ​ត្រួតពិនិត្យ​ម្តងទៀត ហើយ​ជា​លិទ្ធ​ផល​បាន​ឃាត់​កម្មករ​ទាំងអស់​មានជនជាតិខ្មែរ​និង​ជនជាតិ​បរទេស​ចំនួន​១៤៣ ដើម្បី​ត្រួតពិនិត្យ​មើ​សៀវភៅ​ការងារផងដែរ ។​

នគរបាល​អន្តោប្រវេសន៍ ចុះ​ពិនិត្យ​ទីតាំង​ក្រុមហ៊ុន​ហុងកុង​លែ​ន ឃាត់ខ្លួន​កម្មករ​ខ្មែរ​និង​បរទេស​១៤៣​នាក់

​លោក ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា បាន​បន្តទៀតថា ក្រោយពី​ធ្វើការ​ត្រួតពិនិត្យ​រួចកម្លាំង​របស់លោក​បាន​រកឃើញ ជនជាតិខ្មែរ​៩០​នាក់  ជនជាតិ​វៀតណាម​៣១ជនជាតិ​ហ្វី​លី​ពិន​៧ ជនជាតិ​កូរ៉េ​១២​នាក់  ជនជាតិ​អង់​គ្លេ​ស ​១​នាក់ មាន​ទាំងប្រុសទាំងស្រី ត្រូវបាន សមត្ថកិច្ច​ឃាត់ខ្លួន​សាកសួរ​នៅ​ទីតាំង​ខាងលើនេះ​និងធ្វើការ​អប់រំ​ណែនាំ​ឲ្យ​ធ្វើ​សៀវភៅ​កា​រងារ និង ផាកពិន័យ តាមច្បាប់ ដោយ ធ្វើផាកពិន័យ​ថវិកា​ចូល​រដ្ឋ​ចំនួន​ ៥០​ម៉ឺន​រៀល​ សម្រាប់​ជនជាតិ​បរទេស​ម្នាក់ ៕​