គ្រូបង្រៀន​ម្នាក់ត្រូវ​រថយន្តបុក និង ​កិន​ស្លាប់នៅនឹងកន្លែងភ្លាមៗ​

បុរស​ជា​គ្រូបង្រៀន​ម្នាក់ ​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ក្រោយពី​ជួប​គ្រោះថ្នាក់​ចរាចរ​ណ៍​ឡានក្រុង​ដឹក​កម្មករ​បុក​ពីក្រោយ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ ខណ​:​ពេលដែល​រូបគាត់​កំពុង​ជិះ​ម៉ូតូ តាមផ្លូវ​ទៅ​សាលាបង្រៀន​សិស្ស ​។ ហេតុការណ៍​នេះ បានកើត​ឡើង នៅវេលា​ម៉ោង ០៧​ និង ​១៥ ​នាទី​ព្រឹក​ថ្ងៃទី២៤ ខែធ្នូ ២០១៥​នេះ នៅ​ភូមិ​វត្ត​ថ្មី ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្តាល​។​

គ្រូបង្រៀន​ម្នាក់ត្រូវ​រថយន្តបុក និង ​កិន​ស្លាប់នៅនឹងកន្លែងភ្លាមៗ​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ អាច​បណ្ដាលមកពី​តៃកុង​រថយន្ត​ងងុយដេក​ខ្លាំងពេក ទើបបានជា​ជ្រុល​ចង្កូត​ទៅបុក​អ្នកជិះ​ម៉ូតូ​ពីក្រោយ​នៅ​ជ្រុង​ផ្លូវ​ម្ខាង​ទៀត បណ្តាល​ឲ្យ​ជនរងគ្រោះ​ជា​គ្រូបង្រៀន​ម្នាក់ ឈ្មោះ តឿ បង្រៀន​គណិតវិទ្យា​នៅ​វិទ្យាល័យ​កំពង់ប្រាសាទ បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​ភ្លាម​។​

គ្រូបង្រៀន​ម្នាក់ត្រូវ​រថយន្តបុក និង ​កិន​ស្លាប់នៅនឹងកន្លែងភ្លាមៗ​

​សមត្ថកិច្ច​បាន​បន្តថា រថយន្ត​បង្ករ​បាន​បន្ត​បុក​ ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ថែមទៀត ប៉ុន្តែ​មិនបាន​បង្ក​ឲ្យ​ មាន​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ផ្សេងទៀត​ទេ ហើយ​ភ្លាមៗ​នោះ តៃកុង​រថយន្ត​បាន​បើកទ្វា​រថយន្ត​របស់ខ្លួន​រត់គេចខ្លួន​បាត់ស្រមោល​។ ចំណែក​សាកសព​ត្រូវបាន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី និង ​រថយន្ត​បង្កហេតុ ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​ទៅ​រក្សាទុក​រក​ដំណោះស្រាយ​នៅ​ស្នងការដ្ឋាន​នគរបាល​៕ សុទ្ធ គឹម​សឿន​

គ្រូបង្រៀន​ម្នាក់ត្រូវ​រថយន្តបុក និង ​កិន​ស្លាប់នៅនឹងកន្លែងភ្លាមៗ​

គ្រូបង្រៀន​ម្នាក់ត្រូវ​រថយន្តបុក និង ​កិន​ស្លាប់នៅនឹងកន្លែងភ្លាមៗ​