សុគន្ធ ថេ​រ៉ា​យុ អ្នកគាំទ្រ​ចោល​ថា ​ធ្វើ​វៃ​ឫ​ក​ម្ល៉េះ

តារាចម្រៀង​នៃ​ផលិតកម្ម​ថោ​ន លោក សុគន្ធ ថេ​រ៉ា​យុ នាពេល​ថ្មីៗ​នេះ ត្រូវបាន​អ្នកគាំទ្រ​របស់ខ្លួន ម្នាក់​ចោទថា​ជា​មនុស្ស​វៃ​ឬ​ក ក៏​ដោយសារតែ​អ្នកគាំទ្រ​ម្នាក់​នោះ បាន​ផ្ញើ​សារ​តាម​បណ្ដាញ​សង្គម ហ្វេ​ស​ប៊ុ​ក​ទៅ ថេ​រ៉ា​យុ ហើយ ថេ​រ៉ា​យុ ផ្ទាល់ មិនបាន​តប​នឹង​សារ​នោះ​ភ្លាមៗ​ ទៅ​គេ​វិញ ។​

សុគន្ធ ថេ​រ៉ា​យុ អ្នកគាំទ្រ​ចោល​ថា ​ធ្វើ​វៃ​ឫ​ក​ម្ល៉េះ

​បើតាម​ការ​បង្ហោះ​យ៉ាង​វែង​អន្លាយ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​តារាចម្រៀង​វ័យក្មេង សុគន្ធ ថេ​រ៉ា​យុ ក្នុងន័យ​បកស្រាយ​នោះបាន​បញ្ជាក់ថា «​អត់​ដឹងអី​សោះ​ដាក់អោយ​ខ្ញុំ​ចុកៗ​ ចឹ​ង​ហ្មង​? ចង់ ប្រាប់​ទៅ​ប្អូនប្រុស​ថា មិនមែន​បង​ឬ​ក​ ទេ​តែ​បង​រវល់​ការងារ​ទើប​មិនទាន់បាន​ឆ្លើយតប​ប្អូន ហើយ ម្យ៉ាងទៀត​បង​ធ្លាប់បាន​បង្ហោះ​ប្រាប់​អ្នក​ទាំងអស់គ្នា និង ​គ្រប់ fans ហើយ ថា​ខ្ញុំ​រវល់​ការងារ​មិនបាន ឆ្លើយតប​ទេ សង្ឃឹមថា​អ្នក​ទាំងអស់គ្នា​យោគយល់ និង​ អធ្យាស្រ័យ​ផង បើ​មាន​ពេលទំនេរ​ខ្ញុំ​នឹង ឆ្លើយតប​វិញ តែ​ប្អូន​បង​មិនទាន់បាន​មើល​ស្រួលបួល​ផង ប្អូន​លេង​និយាយ​ដាក់​បង​យ៉ាងៗ​ ហ្នឹង​ទៅ ហើយ ok អត់​អី​ទេ​បើ​ប្អូន​ខឹង​មិន​ចង់ទុក​បង​ជា idol របស់​ប្អូន​ក៏​មិន​អី​ដែរ បង​មិន​ខឹង​ទេ​ធ្វើ​ម៉េច បង​មិនមាន​ពេល​អង្គុយចាំ​ឆ្លើយ​គ្រប់ពេល សុំទោស​ផង​ចុះ​ណា ហើយក៏​ចង់​ផ្តាំ​ទៅ​អ្នក​ទាំងអស់គ្នា ផង​ថា ខ្ញុំ​សុំទោស​ដែល​មិនបាន​ឆ្លើយតប​រាល់​គ្រប់ chat and comments ព្រោះ​អី​ខ្ញុំ​មានការ​ងារ ច្រើន​ត្រូវធ្វើ មិនមែន​អង្គុយលេង​តែ Facebook ទេ ហើយ​ណាមួយ​ទៀត​ ខ្ញុំ​មិនបាន​ស៊ីប្រាក់ខែ Facebook ទេ Facebook ក៏​មិនមែនជា​អ្នក​ចិញ្ចឹម​អោយ​បាយ​ខ្ញុំ​ហូប​ដែរ អ៊ីចឹង​សូមអ្នក​ទាំងអស់គ្នា អធ្យាស្រ័យ​ផង​កុំ​ប្រកាន់​ខឹង​ខ្ញុំ​អី ព្រោះ​ខ្ញុំ​មាន​ការងារ​ខ្ញុំ​ត្រូវធ្វើ​ច្រើនណាស់ អ៊ីចឹង​ខ្ញុំ​អស់​អ្វី​ត្រូវ​និយាយ ហើយ ចុងក្រោយ​អរគុណ​ច្រើន​ចំពោះ​ការគាំទ្រ​ នឹង ​ស្រលាញ់​រាប់អាន Good Night everyone sweet dream!!!!

សុគន្ធ ថេ​រ៉ា​យុ អ្នកគាំទ្រ​ចោល​ថា ​ធ្វើ​វៃ​ឫ​ក​ម្ល៉េះ

​មុននឹង​មានការ​បកស្រាយ​របស់ ថេ​រ៉ា​យុ នេះ ក៏​មានការ​បង្ហោះ​ដូច​អ្វីដែល ថេ​រ៉ា​យុ បាន​សរសេរ​ដែរ ដោយ ថេ​រ៉ា​យុ បាន​បញ្ជាក់ថា «​មិនបាន​ឆ្លើយតប ព្រោះ​រវល់​ថត​កម្មវិធី​ណា សូម​អធ្យាស្រ័យ​ផង​» ។​

សុគន្ធ ថេ​រ៉ា​យុ អ្នកគាំទ្រ​ចោល​ថា ​ធ្វើ​វៃ​ឫ​ក​ម្ល៉េះ

​ជាមួយគ្នានេះដែរ ថេ​រ៉ា​យុ បានបង្ហាញ​ពី​អារម្មណ៍​របស់ខ្លួន​ថា មិន​ខឹង​នឹង​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក ម្នាក់​នោះឡើយ ដោយ ថេ​រ៉ា​យុ បាន​សរសេរ​នៅក្នុង Comment ថា «​ជួនកាល​គាត់​នៅ​ក្មេង​ពេក​គាត់ ឆេវឆាវ​បន្តិច តែ​ខ្ញុំ​មិន​ខឹង​គាត់​ទេ តែ​ខ្ញុំ post នេះ​ចង់អោយ​គាត់​យល់​ពី​អារម្មណ៍​ខ្ញុំ​» ។​

សុគន្ធ ថេ​រ៉ា​យុ អ្នកគាំទ្រ​ចោល​ថា ​ធ្វើ​វៃ​ឫ​ក​ម្ល៉េះ

​សូមបញ្ជាក់ថា តារាចម្រៀង​វ័យក្មេង និង​មាន​ប្រជាប្រិយភាព សុគន្ធ ថេ​រ៉ា​យុ នា​ចុង​ឆ្នាំនេះ កំពុងតែ​រវល់​ខ្លាំង​ នឹង​ការងារ​សិល្បៈ ពិសេស​ការថត​បទ​ច​ម្រៀ​ង​ថ្មី​តែម្ដង ដែល​បទ​ទាំងនោះ គឺ​សម្រាប់​បម្រើ​នៅក្នុង​រដូវ​កាល​បុណ្យ​ណូអែល​នេះ​តែម្ដង ៕ ខេមរា​