ប្រការ​១០​យ៉ាង​ អ្នក​មិន​គួរ​ប្រព្រឹត្តពេល​ឡើង​ជិះ​យន្តហោះ​


ប្រការ​១០​យ៉ាង​ អ្នក​មិន​គួរ​ប្រព្រឹត្តពេល​ឡើង​ជិះ​យន្តហោះ​


​​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​​​ ​អ្នក​ធ្វើ​ដំណើរ​តាម​យន្តហោះ​​​ទៅកាន់​គោល​រៀង​ៗ​​ខ្លួន​​ ​ក្នុង​នោះ​មាន​អ្នក​ធ្លាប់​ធ្វើ​ដំណើរ​តាម​អាកាស​ច្រើន​ដង និង​មាន​អ្នក​​មិន​ធ្លាប់​ពី​មុន​ក៏​មាន​។ ​យ៉ាង​ណា​ក្ដី អ្នក​ធ្លាប់​ធ្វើ​ដំណើរ​ទៅ​មក​​​ច្រើន​ដងខ្លះ ក៏​នៅ​តែ​​អាច​ប្រព្រឹត្ត​ខុស​​​នោះ​ដែរ​ ដែល​ធ្វើ​បុគ្គលិក​លើ​យន្តហោះ​ធុញ​ទ្រាន់ ឬ​អ្នក​​អង្គុយ​ក្បែរ​មិន​សប្បាយ​ចិត្ត។
 

ប្រការ​១០​យ៉ាង​ អ្នក​មិន​គួរ​ប្រព្រឹត្តពេល​ឡើង​ជិះ​យន្តហោះ​
​ 

ដើម្បី​ជៀស​វាង​កំហុស​ច្រំដែល និង​រំខាន​​ដល់​បុគ្គលិក​យន្តហោះ ឬ​អ្នក​ដំណើរ​ផ្សេង​ទៀត សូម​ស្វែង​យល់​ចំណុច​ខ្លះ​ៗ​​ខាង​ក្រោម៖
 

១. ​មិន​ត្រូវ​ដោះ​ស្បែក​ជើង និង​ស្រោម​ជើង​ទេ

 
​ការ​ធ្វើ​បែប​នេះ​​បាន​ប៉ះ​ពាល់​​អ្នក​អង្គុយ​ក្បែរ និង​ក្រុម​បុគ្គលិក​ ព្រោះ​វា​បាន​ជះ​ក្លិន​ស្អុយ​​របស់​ស្រោម​ជើង​ក្នុង​យន្តហោះ។​
 

២. ​លើក​ម្រាម​ដៃ​ជា​សញ្ញា​ហៅ​បុគ្គលិក​

 
​កំហុស​នេះ​តែង​តែ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ជា​ញឹក​ញាប់ ​សម្រាប់​ការ​ហៅ​បុគ្គលិក​ឲ្យ​ជួយ​ខ្លួន​រឿង​អ្វី​មួយ។ ​​ពេល​នេះ​លោក​អ្នក​គ្រាន់​តែ​ចុច​​ប៊ូតុង​សញ្ញា​​​ប្រាប់​ គឺគ្រប់​គ្រាន់​ហើយ។
 

៣. ​ចុច​ប៊ូតុង​ហៅ ​ម្ដង​ហើយ​ម្ដង​ទៀត​

 
ប្រការ​នេះ​ធ្វើ​ឲ្យ​​គេ​ធុញ​ទ្រាន់​ជា​ខ្លាំង ​រួម​ទាំង​អ្នក​ដំណើរ​ផ្សេង​ទៀត​ផង ចុច​តែម្ដង​គឺ​បាន​ហើយ។
 

៤. ​មិន​ព្រម​បិទ​គ្រឿង​អេឡិចត្រូនិក​របស់​ខ្លួន
 

ប្រការ​១០​យ៉ាង​ អ្នក​មិន​គួរ​ប្រព្រឹត្តពេល​ឡើង​ជិះ​យន្តហោះ​
 

៥. ​មិន​ត្រូវ​សួរ​បាន​អ្វី​ហូប​សម្រាប់​អាហារ​ពេល​ល្ងាច​ឡើយ​

 
​​ការ​សួរ​បែប​នេះ​​ ក៏​អាច​រំខាន​បុគ្គលិក​បម្រើ​ការ​លើ​យន្តហោះ​ផង​ដែរ ​ព្រោះ​គេ​បាន​ជូន​​បញ្ជី​រាយ​មុខ​ម្ហូប​ពេល​​ឡើង​ជិះ​រួច​ហើយ។

 

៦. បដិសេធ​មិន​ព្រម​ពាក់​ខ្សែ​ក្រវាត់
 

ប្រការ​១០​យ៉ាង​ អ្នក​មិន​គួរ​ប្រព្រឹត្តពេល​ឡើង​ជិះ​យន្តហោះ​
 

៧. ​នាំ​ក្មេង​​តូច​ស្រែក​យំ​លើ​យន្តហោះ

 
ពិត​ណាស់​ថា​វា​ជា​រឿង​ពិបាក​មួយ ដែល​ធ្វើ​មិន​ឲ្យ​ក្មេង​តូច​យំ តែ​អ្នក​គួរ​រក​វិធី​លួងតាម​ដែល​អាច​ធ្វើ​ទៅ​បាន ព្រោះ​វា​អាច​រំខាន​គេ​​គ្រប់​គ្នា​​។

 
៨. ស្លៀក​ពាក់​​មិន​សមរម្យ​ (ស្លៀក​ខ្លីពេក)
 

៩. មាន​ជម្លោះ​​ពាក្យ​សម្ដី ឬ​វាយ​តប​គ្នា
 

១០. ផឹក​ស្រា​ច្រើន​ពេក
 

ប្រការ​១០​យ៉ាង​ អ្នក​មិន​គួរ​ប្រព្រឹត្តពេល​ឡើង​ជិះ​យន្តហោះ​

 
ចុចអាន៖ ៦ឆ្នាំ ​អាមេរិក​​ចំណាយ​​ជាង​៧០លាន​ដុល្លារ ឲ្យ​​អូបាម៉ាដើរ​កម្សាន្ត​
 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Airfarewatchdog, Independent
​​​​​​​​​​​​