បិទវគ្គបំប៉ន ជំនាញនគរបាល ការពារ ព្រំដែនកម្ពុជា-វៀតណាម

ត្បូងឃ្មុំ៖  លោកឧត្តមសេនីយ៍ ម៉ៅ ពៅ ស្នងការនគរបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ បានអញ្ជើញជា អធិបតី ក្នុងពិធីបិទវគ្គបំប៉នជំនាញ នគរបាលការពារព្រំដែន៦១៥ ស្ថិតក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលសិក្សាអស់រយៈ ពេល១ខែកន្លងទៅ ក្រោមការជួយ ឧបត្ថមពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ។

លោក ឧត្តមសេនីយ៍ស្នងការ បានថ្លែងថា ក្នុងវគ្គបំប៉ននោះ ថ្វីត្បិតតែមានរយៈពេលខ្លី ប៉ុន្តែវគ្គបំប៉ននោះ អាចធ្វើឲ្យកម្លាំង ការពារព្រំដែន ទទួលបទពិសោធថ្មី ក្នុងយុទ្ធសាស្ត្រ កិច្ចការពារព្រំដែន។

ជាមួយគ្នានោះ លោក ម៉ៅ ពៅ បានផ្តល់ជាអនុសាសន៍ ដល់កម្លាំងទាំងអស់ឲ្យចេះសហការ ជាមួយអាជ្ញាធរស្រុក ក្នុងការត្រួតពិនិត្យ ជនបរទេសដែលបានចូលមក ធ្វើសកម្មភាពផ្សេងៗ ក្នុងមូលដ្ឋាន ក្នុងដែនដីកម្ពុជា និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋខ្មែរ ក្នុងការចេញ ចូលតាមព្រំដែន និងធានាបាននូវសុវត្ថភាព សន្តិសុខល្អជូនពួកគាត់៕