ឃាត់ខ្លួនពីរនាក់ ពាក់ព័ន្ធនិងករណី ជួញដូរគ្រឿងញៀន ខុសច្បាប់ នៅរតនគិរី

រតនគិរី ៖ កម្លាំងនគរបាលក្រុង បានលុងឃាត់ខ្លួនជន សង្ស័យ២នាក់ករណី រក្សាទុកដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ដោយបានការសម្របសម្រួលផ្លូវច្បាប់ ពីតំណាងអយ្យការ អមសាលាដំបូងខេត្ត និងលោកហួត បូរី អធិការនគរបាលក្រុងបានលុង ដាក់បទបញ្ជា ដល់បណ្តាកម្លាំងប៉ុស្តិ៍  រដ្ឋបាលក្នុងការទប់ស្កាត់ និងបង្រ្កាបបទល្មើសផ្សេងៗ ក្នុងមូលដ្ឋាន ។ ជាក់ស្តែង កាលពីវេលា ម៉ោង ១៩ និង ៣០ នាទីយប់ ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ នេះ ត្រូវបានកម្លាំងនគរបាល ប៉ុស្តិ៍ រដ្ឋ បាលសង្កាត់ ឡាបានសៀក ឃាត់ខ្លួនជនសង្ស័យ ចំនួន ២ នាក់ករណីរក្សាទុក ដឹកជញ្ជូន ឬជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចផ្ទះសំណាក់ពេជ្រ ហ៊ុន ស្ថិតក្នុងភូមិ ទេសអន្លង់ សង្កាត់ បឹងកន្សែង ក្រុងបានលុង ខេត្ត រតនគិរី ។

បើតាមមន្រ្តីនគរបាលប៉ុស្តិ៍ ឡាបានសៀកប្រាប់ឲ្យដឹងថា មុននឹងឈានដល់ ការចុះបង្កា្រប ករណីខាងលើនេះ បន្ទាប់ពីទទួលបានព័ត៌មាន ពីកម្លាំងសម្ងាត់ ដោយធ្វើការស្រាវជ្រាវតាមដានជាយូរមកហើយ ។

ប្រភពព័ត៌មានខាងលើ បន្តឲ្យដឹងទៀតថា ជនសង្ស័យទី ១ ឈ្មោះ វណ្ណា ឡូយ ភេទប្រុស អាយុ៥២ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិ ភ្នំ ឃុំ ទន្លេបិទ ស្រុកត្បូងឃ្មុំ  ខេត្តត្បូងឃ្មុំ មុខរបរពុំពិតប្រាកដ និងទី២ ឈ្មោះ ហុង ងន់សេង ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មុខរបរលក់ត្រី ។ មន្រ្តីនគរបាលប៉ុស្តិ៍ឡាបានសៀក បញ្ជាក់ឲ្យដឹងទៀតថា សម្ភារៈដកហូតរួមមានៈ ម្សៅ ក្រាមព៌ណសថ្លា (សង្ស័យសារធាតុញៀន) ចំនួន ១០ កញ្ចប់ធំ ម៉ូតូម៉ាកវ៉េវ ពណ៌ ខ្មៅ ១គ្រឿង ពាក់ស្លាកលេខកំពង់ចាម ១D -៣៩២២ និងទូរស័ព្ទដៃ ម៉ាកហៃយ៉ាពណ៌ ស ១ គ្រឿង។

បច្ចុប្បន្នជនសង្ស័យចំនួន ២នាក់ កំពុងឃុំខ្លួនបណ្តោះអាសន្ន នៅប៉ុស្តិ៍រដ្ឋបាល សង្កាត់ឡាបានសៀក ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់៕

ឃាត់ខ្លួនពីរនាក់ ពាក់ព័ន្ធនិងករណី ជួញដូរគ្រឿងញៀន ខុសច្បាប់ នៅរតនគិរី

ឃាត់ខ្លួនពីរនាក់ ពាក់ព័ន្ធនិងករណី ជួញដូរគ្រឿងញៀន ខុសច្បាប់ នៅរតនគិរី

ឃាត់ខ្លួនពីរនាក់ ពាក់ព័ន្ធនិងករណី ជួញដូរគ្រឿងញៀន ខុសច្បាប់ នៅរតនគិរី