ករណីអាជីវករ ផ្សារសួងម្នាក់ បាត់ឥវ៉ាន់ ប្តឹងអាជ្ញាធរជួយ រកយុត្តិធម៌នោះ សមត្ថកិច្ចថា កំពុងបន្តធ្វើការ ស្រាវជ្រាវ

ត្បូងឃ្មុំ ៖លោក ឈន សុធន់ អធិការនគរបាលក្រុងសួង ខេត្តត្បូងឃ្មុំ នៅល្ងាច ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ករណីអាជីវករ ផ្សារសួង ម្នាក់ បានដាក់ពាក្យប្តឹងចូលទៅអាជ្ញាធរ  និងអធិការដ្ឋាន នគរបាលក្រុងសួង សុំជួយរកយុត្តិធម៌ ក្នុងការបាត់ឥវ៉ាន់ ក្នុងតូបលក់ដូររបស់ខ្លួន គិតជាប្រាក់ជាង២០០០ដុល្លារ អាមេរិច នោះ  បច្ចុប្បន្នសមត្ថកិច្ចនគរបាលក្រុងសួងកំពុងបន្តធ្វើការស្រាវជ្រាវរកជនល្មើស។

តាមលោក  សែម បូណា អាយុ៤៨ឆ្នាំ ជាអាជីវករ មានទីលំនៅភូមិតូង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ  បានប្រាប់ឲ្យ ដឹងថា  កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ លោក បានដាក់ពាក្យ ប្តឹងនូវជនមិនស្គាល់មុខ បានលួចកាត់ដំបូលស័ង្កសី និងឆ្អឹងដែក តូបលក់ដូររបស់គាត់ក្នុង ផ្សារសួង ហើយបានលួចឥវ៉ាន់សារុបជាទឹកប្រាក់ អស់ជាង២០០០ដុល្លារ អាមេរិច ។ ហើយ នៅព្រឹកថ្ងៃកើតហេតុនោះ លោក បានដាក់ពាក្យប្តឹងចូលទៅអាជ្ញាធរក្រុង ក៏ដូចជា ខាង អធិការដ្ឋាននគរបាលក្រុង សួងផងដែរ ។ប៉ុន្តែ មកដល់ពេលនេះខាងសមត្ថកិច្ចមិនបាន វែកមុខជនល្មើសនោះទេ ។

លោក បូណា ឲ្យដឹងទៀតថា ដើមចមមុនពេលលោក ត្រូវបាន គេលួចរុះដំបូល និងបាត់បង់ឥវ៉ាន់ គាត់មានតូបលក់ដូរ១ មានទំហ៊ំ២ម៉ែត្រការ៉េ ដោយគាត់ (បូណា) បានឃើញមានគេសង់តូបថ្មីៗចំនួន៣ និងមានផ្ទះ៤ទៀត អាច តសំយាបវែងថែម មកមុខបាន ទើបគាត់ធ្វើសំយាប ត ដូចគេដែរ ។ប៉ុន្តែនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥នោះ មានលោកអភិបាលរងក្រុង សួងម្នាក់ ឈ្មោះ ជា ណារ៉ុនបានបញ្ជាឲ្យគាត់រុះរើចេញវិញ  តែពេលនោះ គាត់ធ្វើការតវា ដោយសារឃើញមាន គេអាចធ្វើបាន ហើយលោក អភិបាលរង ក្រុងតម្រូវឲ្យគាត់រុះចេញតែម្នាក់ឯង។លោក បូណាបន្តថា លុះដល់ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ ស្រាប់តែដំបូលតូបរបស់គាត់ត្រូវបានជនមិនស្គាល់មុខរុះរើ ថែមទាំងបាត់ឥវ៉ាន់ សារុបជាទឹកប្រាក់ អស់ជាង២០០០ដុល្លាអាមេរិចនោះ។

យ៉ាងណាក៏ដោយក្នុងករណីចោរកម្មខាងលើនេះ អធិការនគរបាលក្រុងសួង លោក ឈន សុធន់ បានថ្លែងថា វាជាការ លំបាក ក្នុងការស្រាវជ្រាវរកជនល្មើស ។លោកថា កន្លងមក ខាងលោក ធ្លាប់បានចុះស្រាវជ្រាវស៊ើប អង្កេតក្នុងរឿងនេះ ប៉ុន្តែនៅមិនទាន់អាចកំណត់ មុខសញ្ញាបាននៅឡើយទេ ហើយបច្ចុប្បន្ន ខាងសមត្ថកិច្ចនគរបាលរបស់លោក កំពុងធ្វើការ បន្តស្រាវជ្រាវ៕

ករណីអាជីវករ ផ្សារសួងម្នាក់ បាត់ឥវ៉ាន់ ប្តឹងអាជ្ញាធរជួយ រកយុត្តិធម៌នោះ សមត្ថកិច្ចថា កំពុងបន្តធ្វើការ ស្រាវជ្រាវ

ករណីអាជីវករ ផ្សារសួងម្នាក់ បាត់ឥវ៉ាន់ ប្តឹងអាជ្ញាធរជួយ រកយុត្តិធម៌នោះ សមត្ថកិច្ចថា កំពុងបន្តធ្វើការ ស្រាវជ្រាវ

ករណីអាជីវករ ផ្សារសួងម្នាក់ បាត់ឥវ៉ាន់ ប្តឹងអាជ្ញាធរជួយ រកយុត្តិធម៌នោះ សមត្ថកិច្ចថា កំពុងបន្តធ្វើការ ស្រាវជ្រាវ