រដ្ឋសភា កំពុងប្រារព្វពិធី បំពាក់គ្រឿង ឥស្សរិយយស លើកទី១ ជូនសមាជិក សមាជិកា

ភ្នំពេញ៖ រដ្ឋសភាកម្ពុជា នៅរសៀល ថ្ងៃ២៤ ខែ ធ្នូ ឆ្នាំ ២០១៥នេះ កំពុងប្រារព្វពិធីបំពាក់ គ្រឿង ឥស្សរិយយសលើកទី១ ជូនសមាជិក សមាជិកានៃរដ្ឋសភាអាណត្តិទី៥ នាវិមានរដ្ឋសភា។

ការផ្ដល់គ្រឿងឥស្សរិយយស ដល់សមាជិក សមាជិការដ្ឋសភា គឺអនុវត្តតាម ច្បាប់ស្ដីពីលក្ខន្តិកៈតំណាងរាស្រ្ត ដែលជាការឆ្លើយតបទៅនឹងគុណបំណាច់ ដ៏ឧត្ដុង្គឧត្តមដែល សមាជិក សមាជិកា រដ្ឋសភាបានបំពេញការងារ ជូនជាតិនិងប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ មិនបានចូលរួមក្នុងពិធីពិធីបំពាក់ គ្រឿង ឥស្សរិយយសលើកទី១នេះទេ៕

រដ្ឋសភា កំពុងប្រារព្វពិធី បំពាក់គ្រឿង ឥស្សរិយយស លើកទី១ ជូនសមាជិក សមាជិកា