បិទផ្សាយ ជាសាធារណៈ នូវឯកសារ នៃការវិនិច្ឆ័យ លើការចុះ បញ្ជីដីធ្លី២ភូមិ ក្នុងឃុំភ្នំតូច មុនចេញប័ណ្ណកម្មសិទ្ធិ

បន្ទាយមានជ័យ៖ ខេត្តបន្ទាយមានជ័យ បានបន្តបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លី ចំនួន១២០៩ ក្បាល់ដីនៅក្នុងភូមិ មនោរម្យនិងភូមិបឹងរាំង ឃុំភ្នំតូច ស្រុកមង្គលបូរី នាថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៥ ការបិតផ្សាយនេះ គឺជាការជូនដំណឹងដល់ពលរដ្ឋ ដែលបានចុះបញ្ជីធ្វើប្លង់ដីរួច ឲ្យពួកគាត់មកពិនិត្យឈ្មោះ ចំនួនដី ប្រសិនបើមានភាពខុសប្រកតី គឺពួកគាត់មានសិទ្ធិប្តឹងទៅមន្ត្រីជំនាញ ឲ្យជួយកែជូនក្នុងរយៈពេល៣០ថ្ងៃ មុនអាជ្ញាធរចេញប័ណ្ណកម្មសិទ្ធិជូន។

លោក មួង វិបុល អនុប្រធានមន្ទីររៀបចំ ដែនដីនគរូបនីកម្មសំណង់ និងសុរីយោដីខេត្ត ថ្លែងថា: ម្ចាស់ដីគ្រប់ស្ថាប័នពាក់ពន្ធ័និងក្បាលដី នៅក្នុងភូមិមនោរម្យនិងភូមិបឹងរាំង ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានរៀបចំការបិទផ្សាយជាសាធារណៈ នូវឯកសារសុរិយោដី ដែលរួមមានប្លង់សុរិយោដីនិងបញ្ជីឈ្មោះ អ្នកកាន់កាប់ដីដែលក្រុមការងារចុះបញ្ជីដីធ្លី មានលក្ខណៈប្រព័ន្ធបានធ្វើការវាស់វែង និងប្រមូលទិន្នន័យកន្លងមក។

លោកបានថា អ្នកកាន់កាប់ដី និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមពិនិត្យលើទិន្នន័យក្បាលដី ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ ឬកំហុសខុសឆ្គង ដែលត្រូវតែតំរូវ ឬជំទាស់លើទិន្នន័យទាំងនោះ ក្នុងរយៈពេល៣០ថ្ងៃ (រាប់បញ្ជូលទាំងថ្ងៃឈប់សំរាក) គិតចាប់ ពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ រហូតដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ ជាកំហិតនៅ ក្នុងទីតាំងនេះ ក្រោយការបិទផ្សាយនេះ ម្ចាស់ក្បាលដីមិនអាចជំទាស់បាន ឬតវ៉ានៅពេលក្រោយបានឡើយ។

លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ដើម្បីឲ្យ ការបិតផ្សាយមានភាពរហ័ស សុក្រិត សូមអ្នកពាក់ពន្ធ ចូលរួមផ្ដល់ទិន្ន័យដីធ្លី និងកំណត់ព្រំឲ្យបានច្បាស់លាស់ ងាយស្រួលក្រុមការងារវាល ចុះវាស់វែងកំណត់ព្រំ។ ហើយផុតកំណត់នៃការបិទ ផ្សាយជាសាធារណៈ នោះគណកម្មការរដ្ឋបាលនិងធ្វើការ បូកសរុបល្ធផល ហើយលើកសំណើផ្តល់សិទ្ធិលើអចលនវត្ថុ ដើម្បីផ្តល់សិទ្ធិលើអចលនវត្ថុ (ប័ណកម្មសិទ្ធិ) ជូនអ្នកកាន់កាប់ណាមួយ ដែលបានបំពេញបំពេញ គ្រប់លក្ខណៈតាមច្បាប់៕