បញ្ជី​តារា​កូរ៉េ​ដែល​មានអ្នក​ស្អប់​ច្រើន​ជាង​គេ​​ក្នុង​ឆ្នាំ​២០១៥

បញ្ជី​តារា​កូរ៉េ​ដែល​មានអ្នក​ស្អប់​ច្រើន​ជាង​គេ​​ក្នុង​ឆ្នាំ​២០១៥

រឿង​អាស្រូវ​អាក្រក់​ៗ​បាន​ធ្វើ​ឲ្យ​តារា​ចម្រៀង​មួយ​ចំនួន​ដែល​កំពុង​តែ​ឡើង​កូដ​ស្រឺត​ៗ ប្រែ​ជា​មាន​អ្នក​ស្អប់​ច្រើន​ទៅ​វិញ។ នៅ​ឆ្នាំ​២០១៥​នេះ គេ​សង្កេត​ឃើញ​តារា​ចម្រៀង​កូរ៉េ​មួយ​ចំនួន បាន​ទទួល​ការ​រិះគន់​ និង​មិន​ពេញ​ចិត្ត​ច្រើន​ពី​មហាជន ដែល​ក្នុង​នោះ​មាន​ដូច​ជា៖

 

១. សមាជិក Seolhyun របស់​ក្រុម AOA

 

បញ្ជី​តារា​កូរ៉េ​ដែល​មានអ្នក​ស្អប់​ច្រើន​ជាង​គេ​​ក្នុង​ឆ្នាំ​២០១៥

 

ខណៈ​ដែល AOA បាន​ក្លាយ​ជា​ក្រុម​ពេញ​និយម​មួយ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ Seolhyun បាន​ក្លាយ​ជា​សមាជិក​ក្រុម​លេចធ្លោ​ជាង​គេ។ ប៉ុន្តែ​អ្នក​គាំទ្រ​ជា​ច្រើន​បាន​បង្ហាញ​អារម្មណ៍​ធុញ​ទ្រាន់​នឹង​តារា​រូប​នេះ​វិញ ក្រោយ​សារព័ត៌មាន​យក​នាង​ទៅ​ប្រៀបធៀប​ជាមួយ Suzy ម្ដង​ហើយ​ម្ដង​ទៀត។

 

២. ក្រុម​ចម្រៀង iKON

 

បញ្ជី​តារា​កូរ៉េ​ដែល​មានអ្នក​ស្អប់​ច្រើន​ជាង​គេ​​ក្នុង​ឆ្នាំ​២០១៥

 

ក្រុម​ចម្រៀង​ថ្មី​ពី​ផលិតកម្ម YG មួយ​នេះ បាន​ទទួល​ការ​គាំទ្រ​ខ្លាំង​យ៉ាង​រហ័ស​ក្រោយ​ចេញ​បទ​ចម្រៀង​ដំបូង ប៉ុន្តែ​ក្រោយ​បទ​ចម្រៀង​រ៉េប​របស់​សមាជិក Bobby ដែល​ច្រៀង​រិះគន់​តារា​ចម្រៀង​ផ្សេង​ៗ​បែក​ធ្លាយ​លើ​អ៊ីនធឺណិត ក្រុម​ចម្រៀង​មួយ​នេះ​បាន​ទទួល​មតិ​អវិជ្ជមាន​ជា​ច្រើន។ ក្នុង​បទ​នោះ Bobby បាន​បន្តុះបង្អាប់​តារា​មួយ​ចំនួន​ដូច​ជា Ravi របស់​ក្រុម VIXX និងRap Monster ក្រុម BTS ជា​ដើម។ អាកប្បកិរិយា​មិន​សមរម្យ​របស់​ពួក​គេ ទៅ​លើ​អ្នក​គាំទ្រ​របស់​ក្រុម Big Bang ក្នុង​ការ​ប្រគំ​តន្ត្រី​មួយ ក៏​បាន​ក្លាយ​ជា​ព័ត៌មាន​ចម្រូងចម្រាស​មួយ​ផង​ដែរ។

 

៣. Tao

 

បញ្ជី​តារា​កូរ៉េ​ដែល​មានអ្នក​ស្អប់​ច្រើន​ជាង​គេ​​ក្នុង​ឆ្នាំ​២០១៥

 

Tao ត្រូវ​បាន​អ្នក​គាំទ្រ​ក្រុម EXO ជា​ច្រើន​ឲ្យ​ឈ្មោះ​ថា​ជា​ជន​ក្បត់ ក្រោយ​ការ​ចាក​ចេញ​ពី​ក្រុម ដោយ​មិន​គោរព​ពាក្យ​សម្ដី​របស់​ខ្លួន​​ដែល​ធ្លាប់​និយាយ​ថា​នឹង​បន្ត​ជា​សមាជិក​ក្រុម។ សកម្មភាព​មិន​សមរម្យ​របស់​គេ​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​លំដាប់​អន្តរជាតិ​មួយ ក៏​ជា​បញ្ហា​ធំ​សម្រាប់​គេ​ដែរ​ក្នុង​ឆ្នាំ​២០១៥​នេះ។

 

៤. Sulli

 

បញ្ជី​តារា​កូរ៉េ​ដែល​មានអ្នក​ស្អប់​ច្រើន​ជាង​គេ​​ក្នុង​ឆ្នាំ​២០១៥

 

ការ​ចាកចេញ​របស់ Sulli ខណៈ​ដែល​ក្រុម f(x) កំពុង​មមាញឹក​ផ្សព្វផ្សាយ​អាល់ប៊ុម​ថ្មី ត្រូវ​បាន​អ្នក​គាំទ្រ​ចាត់​ទុក​ថា​ជា​ទង្វើ​គ្មាន​ទំនួល​ខុស​ត្រូវ។ ក្រោយ​ចាក​ចេញ​ពី f(x) នាង​បាន​ថត​និង​បង្ហោះ​រូប​ភាព​សិចស៊ី​ជា​ច្រើន។

 

៥. Yewon

 

បញ្ជី​តារា​កូរ៉េ​ដែល​មានអ្នក​ស្អប់​ច្រើន​ជាង​គេ​​ក្នុង​ឆ្នាំ​២០១៥

 

Yewon បាន​ទទួល​ការ​ចាប់​អារម្មណ៍​ច្រើន​តាម​រយៈ​រូបរាង​គួរ​ឲ្យ​ស្រឡាញ់​និង​ចរិត​រួសរាយ​របស់​នាង ប៉ុន្តែ​ក្រោយ​មាន​រឿង​ចម្រូងចម្រាស​ពី​ជម្លោះ​រវាង​នាង និង​តារា​ជើង​ចាស់ Lee Tae Im កំឡុង​ពេល​ថត​កម្មវិធី “Tutoring Across Generations” របស់​ទូរទស្សន៍ MBC ប្រជាប្រិយភាព​របស់​នាង​ក៏​ចាប់​ផ្ដើម​ធ្លាក់​ចុះ ៕

 

ចុចអាន៖Kim Hyun Joong ធ្វើ​ឲ្យ​អតីត​មិត្ត​ស្រី​មាន​​ផ្ទៃ​ពោះ ៥ដង ក្នុង​រយៈ​ពេល​២​ឆ្នាំ

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖koreaboo