ប្រទះឃើញ ​​​​សព​ស្ត្រី​ម្នាក់​​​​ ក្នុងដី​ព្រៃ​​​​ មួយកន្លែង​​ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត

ខេត្ត​បន្ទាយ​​មាន​​ជ័យ ​៖​ សាកសព​ស្ត្រី​ម្នាក់ ត្រូវ​​​គេ​​ប្រទះ​​ឃើញ​ ស្លាប់​ស្អុយ​ ​និង​ក្រៀម​ទៅ​វិញ​​ នៅ​ក្នុង​ព្រៃ​​ដី​ទំនេរ​មួយកន្លែង ស្ថិត​​ក្នុង​ភូមិ​​ក្បាល​​ស្ពាន​២ ​សង្កាត់​​​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយប៉ែត ​កាលពី​រសៀល​ ថ្ងៃ​ទី​២៣ ធ្នូ​ ២០១៥​ ។

ប្រភព​បានឱ្យ​ដឹងថា សព​​រង​គ្រោះ​ មិន​ត្រូវ​បាន​គេ​ស្គាល់​ អត្តសញ្ញាណ​​ឡើយ​​ ​ប៉ុន្តែ​ក្រុម​គ្រូពេទ្យ​និយាយ​ថា​ ជា​មនុស្ស​ស្រី ​​វ័យ​​ចាប់ពី​ ៣៥ឆ្នាំ​​ចុះ​ ។

បើ​តាម​នគរបាល​ជំនាញ ​នៃ​អធិការ​នគរបាល ​ក្រុង​ប៉ោយ​ប៉ែ​ត​ ប្រាប់​​ថា ​សពស្ត្រី​​ខាងលើ ​​ត្រូវ​បាន​ក្មេង​ប្រុស​ម្នាក់​​ប្រទះ​ឃើញ ​កាលពី​ម៉ោងជាង​ ១​រសៀល ​ថ្ងៃ​ទី​២៣ ​ធ្នូ ​ខណៈ​ទៅ​បត់ជើងធំ​ ហើយ​ក៏រាយ​ការ​ណ៍ ​​ជូន​​សមត្ថកិច្ច​ ។ សព​ត្រូវ​បាន​យក​ មក​តម្កល់​ក្នុង​បរិវេណ ​វត្ត​បា​លិ​លេ​យ្យ ​ក្នុងភូមិ​ក្បាលស្ពាន​២​ សង្កាត់​ប៉ោយ​ប៉ែ​ត ។ ​ហើយ​នគរបាល​ជំនាញ​ និង​ក្រុម​គ្រូពេទ្យ​ បាន​ធ្វើការ​ត្រួតពិនិត្យ ធ្វើ​កោ​សល្យ​វិច័យ​រួម​គ្នា​ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ​ធ្នូ​ នេះ​ ។

តាម​ក្រុម​គ្រូពេទ្យ​និយាយ​ថា​ សព​ជន​រង​គ្រោះ ជាមនុស្សស្រី មានអាយុ​​ ចាប់ពី​៣៥​ឆ្នាំ​ចុះ ​សក់​ពណ៌​ទង់ដែង​ប្រវែង១៥សង់ទីម៉ែត្រ​​ អាច​ស្លាប់​​ប្រហែល ​០៥ខែ​មក​ហើយ ដោយ​ជន​រង​គ្រោះ ​គ្មាន​សំលៀក​បំពាក់​​ទេ​ ។ នគរបាល​បញ្ជាក់​ថា ​ក្រោយ​ត្រួត​ពិនិត្យ ​និង​ធ្វើ​កោ​សល្យវិច័យ​រួច ​សព​នេះ​នឹង​កប់​ទុក ជា​បណ្តោះអាសន្ន​ នៅ​វត្ត​ខាងលើ​ ដើម្បីរង់ចាំ​​សាច់ញាតិ​ ៕

ប្រទះឃើញ ​​​​សព​ស្ត្រី​ម្នាក់​​​​ ក្នុងដី​ព្រៃ​​​​ មួយកន្លែង​​ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត
ប្រទះឃើញ ​​​​សព​ស្ត្រី​ម្នាក់​​​​ ក្នុងដី​ព្រៃ​​​​ មួយកន្លែង​​ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត
ប្រទះឃើញ ​​​​សព​ស្ត្រី​ម្នាក់​​​​ ក្នុងដី​ព្រៃ​​​​ មួយកន្លែង​​ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត
ប្រទះឃើញ ​​​​សព​ស្ត្រី​ម្នាក់​​​​ ក្នុងដី​ព្រៃ​​​​ មួយកន្លែង​​ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត
ប្រទះឃើញ ​​​​សព​ស្ត្រី​ម្នាក់​​​​ ក្នុងដី​ព្រៃ​​​​ មួយកន្លែង​​ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត
ប្រទះឃើញ ​​​​សព​ស្ត្រី​ម្នាក់​​​​ ក្នុងដី​ព្រៃ​​​​ មួយកន្លែង​​ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត